អគ្គនាយកដ្ឋាន​ពន្ធដារប្រមូល​ពន្ធបាន៨៨១.៤​លានដុល្លារ​ក្នុងឆ្នាំ២០១៣​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបាន៨៨១.៤លានដុល្លារ ស្មើនឹង១០១.៨ភាគរយ នៃគោលដៅកំណត់​​ក្នុងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ក្នុងនោះថវិការដ្ឋសម្រេចបានចំនួនស្មើនឹង៩៩.២ភាគរយ និង​​ថវិកា​​រដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបានចំនួនស្មើនឹង១២១.៤ភាគរយ។យោងតាមរបាយការណ៍​សង្ខេបរបស់​អគ្គនា​​​​​យកដ្ឋានពន្ធដារ ចំណូលក្នុងឆ្នាំ២០១៣ បើប្រៀបធៀបនឹងការអនុវត្តក្នុងឆ្នាំ២០១២ ឃើញថា ក្នុងឆ្នាំ២០១៣​នេះ មានការកើនឡើងចំនួនស្មើនឹងអត្រាកំណើន១៦.១ភាគរយ ក្នុងនោះថវិការដ្ឋកើនឡើងចំនួនស្មើនឹង​១៦.១ភាគ​រយនិងថវិការដ្ឋបាលថ្នាក់ក្រោមជាតិកើនឡើងស្មើនឹង៦.៦ភាគរយ។

តាមការវិភាគប្រភេទពន្ធឃើញថា ចំណូលក្នុងឆ្នាំ២០១៣ មានការកើនឡើងគ្រប់ប្រភេទពន្ធ ក្នុងនោះ​​ប្រភេទពន្ធ​​សំខាន់ៗដែលមានការកើនឡើងមានដូចជា ពន្ធលើប្រាក់បៀវត្សមានការកើនឡើងប្រមា​ណ​​២៦.៨ភាគរយ ពន្ធលើ​ប្រាក់ចំណេញមានការកើនឡើងប្រមាណ២០ភាគរយ អាករលើតម្លៃបន្ថែមមា​នការកើនឡើងប្រមាណ១៤.១​ភាគ​រយ និងអាករពិសេសមានការកើនឡើងប្រមាណ១៥.៧ភាគរយ។ការពិនិត្យតាមវិស័យឃើញថា ចំណូលក្នុង​ឆ្នាំ​២០១៣ មានការកើនឡើងស្ទើរគ្រប់សកម្មភាព ក្នុងនោះ ផ្នែកផលិតភេសជ្ជៈកើនឡើង២៣ភាគរយ ផ្នែកសេវាហិរញ្ញ​វត្ថុកើនឡើង២៧.៤ភាគរយ ផ្នែកទូរគមនា​គមន៍កើនឡើង២៦.៩ភាគរយ ផ្នែកផលិតគ្រឿងប្រើប្រាស់​កើនឡើង​៣៤.២ភាគរយ ផ្នែកផលិតសម្លៀកបំពាក់កើនឡើង៤៤.៥ភាគរយ ផ្នែកដឹកជញ្ជូន​ និងទេសចរណ៍៣៣.៩ភាគរយ អាកាស​យានដ្ឋាននិងកំពង់ផែកើនឡើង៨១.៧ភាគរយ។ក្រៅពីនេះ ក៏មានការកើនឡើងផងដែរ។ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានវាយតម្លៃខ្ពស់និងផ្ត​ល់​អនុ​សាសន៍​​​​​​ណែនាំបន្ថែមទៀតដល់អស់លោកជាប្រធានអង្គភាពពន្ធដារ និងបានជំរុញអោយប្រធាន​អង្គភាពគ្រប់​​​លំដាប់​​​ថ្នាក់ពង្រឹងការអនុវត្តច្បាប់ គោរពវិន័យការងារនិងក្រមសីលធម៌មន្រ្តីពន្ធដារអោយបានល្អប្រសើរថែមទៀត តាមរយៈការផ្តល់សេវាអ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធិភាព និងមានភាពទន់ភ្លន់ ធ្វើយ៉ាងណាអោយអ្នក​ជាប់ពន្ធ​រីករាយ​​ក្នុងកិច្ចសហការបង់ពន្ធជូនរដ្ឋ៕ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [951]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [746]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1015]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1037]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [940]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មន្រ្តីប៉ូលីស​​ឥណ្ឌា​ចាប់ខ្លួន​មនុស្ស​ចំនួ​ន ​១៤នាក់​

ប្រទេសឥណ្ឌា៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ មន្រ្តី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [254]


ប្រជាជន​ហៃទីប្រារព្ធ​ពីធីបុណ្យខួ​ប​ដល់​អ្នកស្លាប់ដោ​យការ​រញ្ជួយ​ដី​

ប្រទេសហៃទី៖ កាលពីថ្ងៃម្សិលមិញ ប្រជាជនហៃទីរាប់ពាន់ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [303]


កីឡាករ Robin Van Persie ​នៅតែ​ជាខ្សែ​ប្រយុទ្ធ​មុត​ស្រួចរ​បស់​ក្រុម ​Manchester​ United​

អង់គ្លេស៖ កាលពីវេលាម៉ោង ២និង៤៥នាទីរំលងអាធ្រាត្រយប់...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [316]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 18 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 328 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1211 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 742621​ នាក់