​ខ្លា​អាស៊ី​ ឬ ​ខ្លាអឺរ៉ុប ​ជា​ជើង​ខ្លាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ​ជើង​ខ្លាំង​សញ្ជាតិ​ហ្វីលីពីន លោក Manny Pacquiao  ដែលគេហៅថាជាខ្លាអាស៊ីបាន​វិល​មក​កាន់​សង្វៀន​ប្រដាល់​សាជាថ្មី ដោយ​ប៉ះ​ជាមួយជើងខ្លាំង លោក Brandon Rios អ្នក​ប្រដាល់​មកពី​អាមេរិក ដែល​គេហៅថា​ជាខ្លា​អឺរ៉ុប​​នៅ​ថ្ងៃ​អាទិត្យ ទី​២៤​​ខែ​​វិច្ឆិកា​ នេះចាំមើលថា​អ្នកណាខ្លាំងពិតប្រាកដ​។​ ​ការប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់​ទម្ងន់​ធ្ងន់​របស់ World Boxing Organisation នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ម៉ា​កាវវេលា​ម៉ោង​១០​ព្រឹក ដែល​ត្រូវ​នឹង​ម៉ោង​៩​ព្រឹក(​ម៉ោង​នៅ​កម្ពុជា​)​។​

​លោក Pacquiao បានបង្ហាញ​ជំនឿ​ចិត្ត​ថា លោក​នឹង​ឈ្នះ​១០០​ភាគរយ​ក្នុង​ការប្រកួត​លើក​នេះ ប៉ុន្តែ​បើ​ចាញ់​លោក​នឹង​ចូល​និវត្តន៍ ហើយ​ត្រឡប់​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​វិញ​។ លោក បន្តថា លោក មាន​ការសោកស្តាយ​ចំពោះ​ប្រជាជន​ហ្វីលីពីន ដែល​រងគ្រោះ​ដោយសារ​ព្យុះ​ហៃ​យ៉ាន ហើយ​លោក​សូម​ឧទ្ទិស​ការ​ប្រដាល់​គ្នា​ទៅ​ដល់​ជនរងគ្រោះ​ទាំងនោះ​។ លោក​បញ្ជាក់ថា លោក​នឹង​ព្យាយាម​ឲ្យអស់​ពី​សមត្ថភាព​ក្នុង​ការប្រកួត​លើក​នេះ​។​ជំនួប​ជាមួយ លោក Brandon Rios នឹង​ក្លាយជា​ប្រកួត​លើក​ទី​១​សម្រាប់ លោក Pacquiao ចាប់​តាំងពី​អ្នក​ប្រដាល់​សញ្ជាតិ​​​ហ្វីលីពីន​រូបនេះ ត្រូវបាន​អ្នក​ប្រដាល់​ម៉ិក​ស៊ិក លោក Manuel Marquez វាយ​ឲ្យ​សន្លប់​ទឹក​ទី​៦​នៅ​ទីក្រុងLas Vegas កាលពី​ខែ​ធ្នូ ឆ្នាំ​២០១២​។

ចំណែក កីឡាករ Brandon Rios ឲ្យដឹងថា លោក​ត្រៀម​ខ្លួន​ជាស្រេច​សម្រាប់​ការឡើង​ប្រកួត​ជា​មួយ Pacquiao នៅ​ថ្ងៃ​ស្អែកនេះ​។ លោក​ត្រូវតែ​វាយ​មិន​ត្រូវ​រត់​ទេ ក្នុងនាម​ជា​អ្នក​ប្រដាល់​។​លោក Manny Pacquiao ជា​អ្នក​ប្រដាល់​សំណព្វ​ចិត្ត​ក្នុង​ទ្វីប​អាស៊ី អាយុ​៣៤​ឆ្នាំ មាន​កំណត់ត្រា​ប្រកួត ៦១​ដង ដោយ​ឈ្នះ​៥៤ ស្មើ​២ និង​ចាញ់​៥ ហើយ​ក្នុងនោះលោក​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ ៣៨​ដង ខណៈ​អ្នក​ប្រដាល់​វ័យ​២៧​ឆ្នាំ Brandon Rios មាន​កំណត់ត្រា​ឈ្នះ ៣១ ស្មើ​១ ចាញ់​១ និង​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​២៣​ដង​៕ ដោយ៖ ស​ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ក្រុមហ៊ុន​ Precision​ Cambodia Ltd ​ចាប់ផ្តើម​បង្កើតកន្លែង ​លក់ឡាន​ ម៉ាក​ Porsche​លើកដំបូង​នៅកម្ពុជា​​

ភ្នំពេញ៖ ស្របពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងតែ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [319]


​ពិធីគោរ​ពវិញ្ញាណក្ខន្ធ​លោក​ ជា​ វិជ្ជា ​ប្រព្រឹត្តទៅ​ដោយរលូនគ្មាន​ការរារាំង​ពីអាជ្ញាធរ​សមត្ថកិច្ច ​

ភ្នំពេញៈ នៅទីបំផុតការដង្ហែក្បួនដាក់កម្រងផ្ការំលឹក​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [293]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 17 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 131 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748952​ នាក់