អំពីសារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net)
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

សារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ផ្សព្វផ្សាយព័ត៌មានលក្ខណៈអេឡិចត្រូនិកទំនើប
ជាខេមរភាសាមានគោលបំណងប្រមូលផ្ដុំនូវព័ត៌មាន ព្រឹត្តិការណ៍ កំសាន្ត ព្រមទាំងហេតុការណ៍សំខាន់ៗប្រចាំថ្ងៃនៅ
ទូទាំងប្រទេស និងបរទេស។ សារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ជាសារព័ត៌មាន
ឯករាជ្យ និងមិនបានប្រកាន់យកនិន្នាការនយោបាយ គណបក្សណាមួយជាធំនោះឡើយ។

គោលបំណងរបស់វ៉ិបសាយ សារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) គឺដើម្បីរួមចំណែក
ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ពង្រីកការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសជម្រាប
ព័ត៌មានថ្មីៗជូនដល់បងប្អូនជនរួមជាតិនៅទូទាំងសកលលោកឱ្យបានជ្រាបជាដំណឹង ពោលគឺធ្វើឱ្យស្របគ្នាជាមួយ
នឹងការរីកចម្រើនរបស់វិស័យសារព័ត៌មានបែបទំនើបនៅកម្ពុជាសព្វថ្ងៃ។

ដើម្បីសម្រេចឱ្យបាននូវគោលបំណងរបស់វ៉ិបសាយអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) បានរៀបចំ
យុទ្ធសាស្ត្រតភ្ជាប់បណ្ដាញអ្នកយកសារព័ត៌មាននៅទូទាំងប្រទេស ដោយយើងបានបើកទូលាយជូនដល់សាធារណៈជន
បានសិក្សាជំនាញអ្នកសារព័ត៌មាន និងក្លាយជាអ្នកសារព័ត៌មាន ប្រចាំនៅមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត របស់ពួកគេ។
សារព័ត៌មានជាអ្នករួមចំណែកបំបាត់អំពើពុករលួយ អំពើហឹង្សាក្នុងគ្រួសារ និង បញ្ហាអសកម្មផ្សេងៗ របស់មន្ត្រីរាជការ
សាធារណៈ ក៏ដូចជាសកម្មភាពរបស់ជនល្មើសគ្រប់ប្រភេទបានយ៉ាងមានប្រសិទ្ធិភាពបំផុត។ អំណាចនៃសារព័ត៌មានជា
អំណាចកំពូលរបស់ប្រជាពលរដ្ឋគ្រប់រូប។

អ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ជាសារព័ត៌មានបែបទំនើប រហ័ស ផ្សាយចេញ២៤ម៉ោង-៧ថ្ងៃ
ពេញ។ យើងបានបើកទូលាយ ហើយប្រសិទ្ធិភាពរបស់វា អាចផ្សាយចេញទៅពិភពលោកខាងក្រៅបានយ៉ាងរហ័ស
ជាទីបំផុត។ ពេលវេលាត្រឹមតែ១វិនាទីព័ត៌មានអាចផ្សាយដល់បងប្អូនភ្លាមៗ។

សារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) សូមលំឱ្យនកាយទទួលនូវការរិៈគន់ក្នុងន័យស្ថាបនា
ពីសំណាក់រៀមច្បង សាធារណៈជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដើម្បីការរីកចម្រើនផ្នែកសារព័ត៌មានអ៊ិចប្រេស
អាប់ដេតដត់ណេត (ExpressUpdate.Net) និងវិស័យសារព័ត៌មាននៅកម្ពុជាទាំងមូល។

សារព័ត៌មានអ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ផ្ដល់នូវព័ត៌មានពិត មិនលំអៀង មិនប្រកាន់និន្នាការ
នយោបាយ គណបក្ស ហើយទិន្នន័យទាំងអស់គឺអាចជឿជាក់ និងយកជាការបាន។

សូមអរព្រះគុណ និងសូមអរគុណ! សម្រាប់ការគាំទ្ររបស់លោក លោកស្រី អ្នកនាង កញ្ញា និងប្រិយ៍មិត្តទាំងអស់។

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

អ្នកទោសឧក្រិដ្ឋម្នាក់ រត់ចេញពីពន្ធនាគារខេត្តបាត់ដំបង

អ្នកទោស​ឧក្រិដ្ឋ​ម្នាក់​រត់ចេញ​ពី​ពន្ធនាគារ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [315]


វិទ្យាស្ថានជំនាញ គណនេយ្យ ផ្តល់វិញ្ញាបនបត្រ និងលិខិតសរសើរដល់សិស្ស២០០នាក់

វិទ្យាស្ថានជំនាញ គណនេយ្យ ផ្តល់វិញ្ញាបនបត្រ ន...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [360]


បុរស​ម្នាក់​​ជិះ​ម៉ូតូ​​បុក​រថ​យន្ត ​បែន​ដឹក​ដី​ស្លាប់​

ខេត្ត​កំពត​ ៖ បុរស​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ស...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [347]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 100 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 114 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963014​ នាក់