កាកបាទក្រហម​កម្ពុជាបាន​ជម្រុញឲ្យនិ​ស្សិតចូលរួ​មក្នុងសកម្មភាព​មនុស្សធម៌​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ និស្សិតសកលវិទ្យាល័យកម្ពុជា១២០ រូបទទួលការបណ្តុះបណ្តាលពីមន្ត្រី​កាក​បាទ ក្រហមកម្ពុជា ដើម្បី​ចូល​រួម​សកម្មភាព​សប្បុរសធម៌​ក្នុង​សង្គម  និង​វិធីសាស្រ្ត​សង្គ្រោះ​បឋម និង ការ​ប្រយុទ្ឋប្រឆំាងពី​មេរោគអេដស៍ ។            ​​ការ​ងារ​​​សប្បុរសធម៌ និងមនុស្សធម៌ត្រូវបានគេមើលឃើញ​ថាបាននិង​កំពុង​ដើរ​តួរ​នាទីសំខាន់​សម្រាប់​ជីវិត​រស់​នៅ​របស់មនុស្សជាតិ និង ការអភិវឌ្ឍន៍សង្គម។ នៅថ្ងៃទី ២៨ ខែ វិច្ឆិការ និស្សិត​សកល​វិទ្យា​ល័យកម្ពុជា ប្រមាណ​១២០​រូបបានទទួលការបណ្តុះបណ្តាល​ពីមន្ត្រីជាន់​ខ្ពស់កាក​បាទ​ក្រហម​កម្ពុជា​។ ​

លោក ស្រី បោស ម៉ាសីស សកល​វិទ្យាធិការង​ទទួល​​ប្រតិបត្តិសកលវិទ្យាល័យកម្ពុជា បានបញ្ជក់ថា ចាប់​តាំង​ពីការ​បង្កើតក្លឹបកាកបាទ​ក្រហម ប្រចាំ​សកលវិទ្យាល័យរួចមក ​សកលវិទ្យាល័យបាន​គៀង​គរ​និស្សិត​ជាច្រើន ចូល​រួម​ ក្នុង​សកម្មភាព សប្បុរស​ធម៌របស់​កាក​បាទក្រហម។ មកទល់ឆ្នាំ ២០១៣ នេះ​សមាជិ​កសកម្ម​របស់ក្លឹប​កាកបាទ​ក្រហម​ប្រចាំសកលវិទ្យាល័យមាន​ការ​កើនឡើង ជាលំដាប់ ពោល​គឺប្រមាណ​​ជាង១០០នាក់ និងបន្តបង្កើន​ការ​ជ្រើស​រើស សមាជិកបន្ថែមទៀតផងដែរ ។លោក​​ស្រី បោ ម៉ាលីស បាន​បញ្ជាក់ថា ការងារកាកបាទក្រហមមានសារៈសំខាន់ ណាស់​សម្រាប់សកម្មភាពរស់​នៅរបស់មនុស្ស ហើយការងារទាំងនោះវាក៍បាន បង្ហាញពីការងារ​សហការ​សមគ្គីគ្នា​ផងដែរ រវាង​និសិ្សត និងនិស្សិត ​។​វគ្គបណ្តុះបណ្តាលដ៍មានសារៈ​សំខាន់ដែល បណ្តុះបណ្តាលដោយមន្ត្រី​កាកបាទ​ក្រហម​កម្ពុជា បានអនុវត្ត មេរៀន​​ជាច្រើន ដូចជា ប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ, សមាភាព​របស់​ចលនា​,​លក្ខណៈទាំង ១០ យ៉ាង នៃការទទួលស្គាល់សមាជិក គោលការណ៍គ្រិះទាំង៧ មូលដ្ឋាន​ច្បាប់​​មនុស្ស​ធម៌​​អន្តរជាតិចំណាត់ថ្នាក់នៃ​ជម្លោះ​ប្រដាប់អាវុធ ភាពអាចអនុវត្តន៍នៃច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​ វិ​ធា​​ន​​​​​​​ការ​ផ្តន្ទា​ទោស​អំពើ​​​ល្មើស និងឧក្រិដ្ឋ​កម្មសង្រ្គាម, បដិរូប កាក​បាទ​ក្រហម អឌ្ឃន៍ចន្ទ​ក្រហម គ្រីស្តាល់​ក្រហម​កាក​បាទ​​ក្រហម​កម្ពុជា​, វិជ្ឃការ វិសហ​មជ្ឃការ យុទ្ឋសាស្រ្តឆ្នាំ២០១១ ២០២០ ប្រសាសន៍​សម្តេចតេជោ ស្តីពី​​យុទ្ឋសាស្ត្រ​របស់​កាក​បាទ​ក្រហម​​កម្ពុជា វិធី​សាស្រ្ត​សង្គ្រោះបឋមនិងការប្រយុទ្ឋ​ប្រឆំាង​ពីមេរោគ​អេដស៍​។កញ្ញា ស៊ីម ស្រីនិច និស្សិត​សកល​វិទ្យា​​ល័យ​កម្ពុជា បានឲ្យដឹងថា វគ្គសិក្សានេះ​នឹង​ធ្វើ​ឲ្យ​ប្ធូន​បាន​ដឹងអំពី ការសាមគ្គី គ្នាតាមរយៈការងារស្នាក់ចិត្ត ក្នុង​ការ​ជួយដល់សង្គម អ្នក​ដែល​កំពុងការលំ​បាក​ពិសេស​ចូលរួម ចំណែកកាត់ បន្ថយ ភាពក្រីក្ររបស់​ប្រជាពលរដ្ឋ​ជា​មួយ​​រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បង្កើតសមាគមន៍មនុស្សចាស់នៅទូទាំងប្រទេស
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [732]

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមន្ត្រីពាក់ពន្ធ័ទាំងអស់ ត្រូវរួមគ្នាបង្កើតសមាគមន៍មនុស្សចាស់ឲ្យបានកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេស ដើម្បីធ្វើការឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់មនុស្សចាស់ នាពេលបច្ចុប្បន្ននេះ។... អានបន្ត


ជប៉ុនជួយពង្រឹងការគ្រប់គ្រង​ច្បាប់​កម្ម​សិទ្ធិ​ដីធ្លី​ក្រ​សួង​រៀបចំដែនដី នគររូបនី យកម្មនិងសំណង់និងក្រសួងយុត្តិធម៌
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [657]

រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប់កម្មសិទ្ធិដីធ្លី ដល់ក្រសួងរៀប ចំដែន ដី នគររូបនី យកម្មនិងសំណង់ និងក្រសួងយុត្តិធម៌ ដើម្បីធានាឲ្យ ពលរដ្ឋកាន់ តែមានសិទ្ធិពេញ លេញក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន ដោយស្របច្បាប់និងគ្មានផលទំនាស់កើតឡើង។... អានបន្ត


វិទ្យាស្ថាន​សហប្រតិបត្តិ​ការណ៏អន្តរជាតិ​កម្ពុជាបានបង្រៀន​ពីវិធីអប់រំចិត្ត​សាស្រ្តដល់និស្សិត​
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [779]

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជាចំនួន១០០០នាក់ បាន​ចូលរួ​ម​សិក្ខា​សាលា​ស្តីពីចិត្តសាស្រ្តដែលរៀបចំឡើងដោយវិទ្យា​ស្ថានសហ​ប្រតិប​ត្តិ​ការណ៏អន្ត​រជា​តិ​ក​ម្ពុ​ជា​ ក្រោម​វត្តមាន ឯ/ឧបណ្ឌិត ដួងចាន់ជួងចាន់អម្រិត នាយកវិទ្យាស្ថាន​ស​ហប្រតិ​បត្តិ​ការ​ណ៏អន្តរជាតិកម្ពុជា ។... អានបន្ត


កម្ពុជាកំពុងសិក្សាពីរបៀបធ្វើរបាយការណ៍ពិសេសមួយ ដែលផ្តោតលើភាពរីកចំរើននៃការអនុវត្តកាតព្វកិច្ចលើអនុសញ្ញាសិទ្ធជនពិការ
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [673]

ភ្នំពេញ៖ អ្នកស្រី CATHERINE PHUONG អ្នកសម្របសម្រួលផ្នែកច្បាប់ នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស នៃអង្គការសហប្រជាតិប្រចាំនៅកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសាលា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ថា កម្ពុជាគួរតែមាន របាយការណ៍ ជាក់លាក់មួយនិយាយអំពីការចាត់វិធានការនានា ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់មន្ត្រីពាក់ពន្ធ័ ដែលស្របតាមអនុសញ្ញាស្តីពីសិទ្ធជនពិការ ខណៈ ដែល ប្រទេសនេះ បានផ្តល់នូវសច្ចាប័នរួចហើយលើអនុសញ្ញាសិទ្ធជនពិការ។... អានបន្ត


សមាគមសារព័ត៌មាន បានបង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជា
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [701]

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានផ្តួចផ្តើមការពិភាក្សាមួយដែលបានឈានដល់ការបង្កើតសហព័ន្ធសារព័ត៌មាន ដើម្បីអោយមានការរួបរួមគ្នាក្នុងសហគមអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ពិធីការិនី​ជើងចាស់​ យុគ ​ចិន្តា ​​មានមុខ​​ជំនួញ​​នៅ​អាមេរិ​ក​​

ភ្នំពេញៈ អ្នកនាងយុគ​ចិន្តា​តែង​តែ​ប្រើ​ប្រាស់​ពេ​ល...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [658]


ក្រឡាប់​​ទូក​នៅ​ឈូង​សមុទ្រ ​Suffolk​ ស្លាប់​ម្នាក់និង​បាត់​ខ្លួន​ ២នាក់​

អង់គ្លេស៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ទូកមួយគ្រឿងគឺបានក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [344]


រាជរដ្ឋភិបាលចាត់ទុកវិស័យអប់រំជាអាទិភាព​ចម្បងនៃការអភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិសយ័អ...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [327]


ពួក​ឧទាម​នៅក្នុងអាកានី​ស្ថាន​មាន​ទិស​ដៅ​ទៅ​លើ​ស្ថាន​កុង​ស៊ុល​សហ​រដ្ឋ​អា​មេ​រិក​

ប៉ូលីសអាកានីស្ថានពីរនាក់ និងសន្តិសុខពីនាក់ត្...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [360]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 16 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2039 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753299​ នាក់