រួមគ្នាការផ្សព្វផ្សាយ​កុំ​ឲ្យមានការ​រើស​អើងចំពោះ​​អ្នកផ្ទុកមេរោគអេដស៍ ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ ៖ ក្រុមអ្នកប្រឈមខ្ពស់និងក្រុមអ្នកសារព័ត៌មានបានមកជួបជុំគ្នាពិភាក្សាលើកការ​ងារ​​ផ្សព្វផ្សាយសំដៅលើកកម្ពស់​ការ​រស់​នៅក៏ដូចជាការអំពាវនាវផ្សេងៗ ក្នុងនោះការ​រើស​អើង ចំពោះអ្នកផ្ទុកមេរោគអេដស៍និងអ្នករង​គ្រោះដោយ​សារគ្រឿង​ញៀន​​ជាដើម។ នៅក្នុងប្រ​ទេស​កម្ពុជាបន្ទាប់ពីសកម្មភាពផ្សព្វផ្សាយលើបញ្ហានេះ ត្រូវបានធ្វើឡើងយ៉ាងសស្រាក់សស្រាំ ក្នុងរយៈ​ពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងការឆ្លងនិងការរីករាលដាលជំងឺនេះ ត្រូវបានកាត់​បន្ថយ​ជាបន្តបន្ទាប់គួរឲ្យករ់សម្គាល់។

ប្រធានអង្គការ KHANA លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព បានថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលមួយ រវាងក្រុមប្រឈមមុខខ្ពស់ ជាមួយ​ក្រុម​​អ្នក​​សារព័ត៌មាន អំពីការកាត់បន្ថយភាពរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ដែលបានធ្វើឡើងនៅសណ្ឋាគារ អ៊ីងធើកុង​ទីណង់តាល់កាលពី​ថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៣នេះថា កាលពីថ្ងៃទី០១ខែធ្នូកន្លងទៅថ្មីៗនេះដែលជាទិវាប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​នោះ អ្វីដែលកម្ពុជាចង់សម្រេចបាននៅក្រោមប្រធានបទ សំខាន់ៗ​ចំនួន៣​ចំណុចគឺកុំឲ្យមានឆ្លងថ្មី,មិនរើស​​អើងនិងកុំ​ស្លាប់​ដោយសារអេដស៍ ។

ជាទូទៅតាមគោលការណ៍មនុស្សជាតិលើពិភពលោកគឺបានតាំងចិត្តរួមគ្នា ចាប់ពីឆ្នាំ២០១១-២០១៥ ដោយលើកយកបញ្ហានេះ ធ្វើជាប្រធានបទក្នុងការពិភាក្សាគ្នានិង ណែនាំមនុស្ស​នៅ​ទូទាំងពិភពលោក និងសហគមន៍ ពិសេសក្រុមយុវជន​​ដែលជាទំពាំង​ស្នង​ឬស្សី ជាវ័យកំពុង ត្រេកត្រអាលឬក្រុមដែលកំពុងប្រឈមមុខខ្ពស់នានា ។លោកវេជ្ជបណ្ឌិតបន្តថា សម្រាប់កម្ពុជាយើងវិញគេ​ពិនិត្យ​​ឃើញថា ការងារប្រយុទ្ធប្រឆាំងនឹង​ជំងឺ​អេដស៍មកដល់ពេលនេះ គេបានដឹងឮទាំងអស់គ្នាទាំងរាជរដ្ឋាភិបាល សហគមន៍ អ្នក​ផ្តល់​ជំនួយនិងសហគមន៍ដែលរងផលប៉ះពាល់ផ្ទាល់ពីមុន រួមទាំងសង្គមស៊ីវិល បានធ្វើកិច្ចការនេះ​យ៉ាងសស្រាក់សស្រាំ​ប្រយោជន៍​ឈានទៅលប់បំបាត់ក្នុងរង្វង់ឆ្នាំ២០២០ខាងមុខនោះ ។លោកវេជ្ជ.អ៊ុំ សុភាព បានបញ្ជាក់ថា ចំពោះកម្ពុជាអ្នកដែល​មិន​​ដឹងថា ខ្លួនឯងមានផ្ទុកមេរោគ អេដស៍មានប្រហែលមិនលើសពី១០.០០០នាក់, ហើយអ្នកផ្ទុកមេរោគអេដស៍វិញ​ មានប្រ​ហែល​៧២.០០០នាក់, អ្នកធ្វើតេស្តដឹងថា មានមេរោគអេដស៍ប្រហែល ៦០.០០០នាក់ និង ៥៥.០០០នាក់ កំពុងស្ថិតក្នុងការព្យាបាល​​​ប្រកបដោយប្រសិទ្ធភាព គឺពួកគាត់មានការ​ព្យា​បាលល្អនិងមានប្រហែលជា​៥.០០០ទៅ៧.០០០នាក់​ទៀតកំពុងរង់ចាំ​ទទួលការ​ព្យា​បាល ។

ជាមួយគ្នានោះ លោក តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានលើកឡើងថា ពេលថ្មីៗ​​នេះយើង​បាន​ជួបប្រជុំនៅថ្នាក់តំបន់ដែលហៅថា(អាយខាប់) លើកទី១១ នៅទីក្រុងបាងកកនៃប្រទេសថៃ បានកំណត់ថា ជំងឺ អេដស៍នៅ​មិន​​ទាន់ ចេញ ឆ្ងាយពីពួកយើងទេ ហើយជំងឺនេះនៅតែជាបន្ទុកដ៏សំខាន់នៅក្នុងតំបន់ ។លោកបានបន្តថា ការពិភាក្សានៅថ្ងៃនេះ គឺការរើសអើងហើយតាមរយៈបទពិសោធន៍​ទាំងថ្នាក់ អន្តរជាតិ ចំពោះការការរើសអើងនេះជារនាំងដ៏សំខាន់ដែលធ្វើ​​​​ឲ្យការ​អនុវត្តន៍​រ​បស់យើង មិនទទួលបានជោគជ័យ ។ យើងធ្វើយ៉ាងម៉េចធ្វើឲ្យជំងឺអេដស៍នេះក្លាយទៅជាជំងឺ ធម្មតា ដោយមិនត្រូវគិតថា អ្នកកើត​ជំងឺអេដស៍គឺជាមនុស្សកម្រិតទាបណាស់ដែលកើតជំងឺនេះ ។ ដូច្នេះយើងត្រូវតែដកនូវរនាំងនេះចេញបើយើងមិនដកទេ វាធ្វើឲ្យផែនការទស្សនៈវិស័យ ទាំងអង្គការសហប្រជាជាតិ ក៏ដូចកម្ពុជាដែលមានមហិច្ឆិតាកាត់បន្ថយការចម្លងថ្មី ការរើស​អើង ការស្លាប់នេះ មិនបានទទួលជោគជ័យនៅពេលខាងមុខជាក់ជាមិនខាន ៕​ ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ទទូល រូបសំណាកគ្រុឌ និងហនុមានសម្តែងឫទ្ធិ

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ទទូល រូបស...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [399]


​មូល​និធិ​កេរ្តិ៍​តំណែល​ខ្មែរ​សុំ​ឲ្យ​យូណេស្កូ​ដាក់​ប្រាសាទ​កោះកេរ្តិ៍​ជា​បិតិ​ក​ភណ្ឌ​ពិភ​ព​លោក​

ភ្នំពេញ៖ មូលនិធិកេរ្តិ៍តំណែលខ្មែរ មានបំណងស្នើសុំទៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [689]


ទណ្ឌិត​ ៦២៥ នាក់ ត្រូវ​បាន​ពិនិត្យ​សម្រាប់​ការ​លើក​លែង​ទោស​ និង​បន្ធូរ​បន្ថយ​ទោស​

ភ្នំពេញ៖ អ្នកទោស​ចំនួន៦២៥​នាក់​ដែល​កំពុង​ជាប់​ក្នុ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [446]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 536 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 2127 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134814​ នាក់