កម្ពុជានៅមិនទាន់​មានពេទ្យគ្រប់​គ្រាន់ផ្នែកព្យា​បាលដោយចលនា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

សមា​គម​ផ្នែក​ព្យាបាល​ដោយ​ចលនា​នៅ​​កម្ពុជា​ បានស្នើឲ្យក្រសួង​សុខាភិបាលបង្កើនការជ្រើសរើស​គ្រូ​ពេទ្យ​ព្យា​បាលដោយ​ចលនាឲ្យ​បម្រើការក្នុងមន្ទីរពេទ្យបង្អែក​ ដើម្បីចូលរួមលើក​កម្ពស់​សុខ​ភាព​ តាម​រយៈ​ការ​ព្យា​បាល​ដោយ​ចលនា​ដែល​ប្រកដ​ទៅ​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។ ​

លោក​សុង​ សិទ្ធ​ ប្រធាន​ប្រត្តិបត្តិ​សមាគមន​ព្យាបាល​ដោយ​ចលនា​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​ពិធី​សន្និ​បាត​ថ្នាក់​ជាតិ​ដែល​បានរៀប​ចំ​ធ្វើ​ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ នៅ​សាល​ប្រជុំ​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែតឲ្យដឹងថា ​ការ​ព្យាបាល​ដោយ​​ចលនា​​បាន​​ដើរ​តួនាទី​​យ៉ាង​សំខាន់​ ក្នុង​ការ​ការ​ពារ​និង​ព្យាបាល​ឲ្យ​មាន​ការ​ជា​សះ​ស្បើយ​ និង​ការ​សម្រប​សម្រួល​ និង​ស្តារ​លទ្ធ​ភាព​ជូន​ដល់​អ្នក​ជំងឺ​និង​ជន​ពិការ​នៅ​កម្ពុជា​។​ លោក​បន្ត​ថា​ ព័ត៌​មាន​ និង​ការ​យល់​ដឹង​ស្តី​ពី​សេវា​ព្យាបាល​ដោយ​ចលនា​នៅ​មាន​កម្រិត​នៅ​ឡើយ​ ពិសេស​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​ ខេត្ត​ ទី​ជន​បទ​ឆ្ងាយ​ៗ​ គឺ​ពួក​គេ​មិន​បាន​យល់​ដឹង​ច្បាស់​ពី​អ្វី​ដែល​ហៅ​ថា​ ការ​ព្យាបាល​ដោយ​ចលនា​នៅ​ឡើយ​ទេ​។​ លោកបញ្ជាក់ថា ការព្យាបាលដោយចលនានាពេល​បច្ចុប្បន្នប្រហែលជាមិនទាន់បានទៅដល់តំបន់ឆ្ងាយៗនៅតាមជនបទនៅឡើយទេ ព្រោះថា ក្នុងចំណោមគ្រូពេទ្យព្យាបាល ដោយចលនាចំនួន៣៩៥នាក់ ​ដែលបានបញ្ចប់ការសិក្សាចេញពីសលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត៧០ភាគរយ ក្នុង​ចំណោមពួកគេគឺធ្វើការនៅទីក្រុង ឬ ទីប្រជុំជន ដែលមានតែ៣០ភាគរយតែប៉ុណ្ណោះដែលធ្វើការក្នុងទីជនបទ។ លោកថា ចំនួន៣០ភាគរយនេះ ពិតជាមិនអាចផ្សព្វផ្សាយក៏ដូចជាផ្តល់សេវាព្យាបាលដោយចលនាឲ្យបានគ្រប់គ្រាន់ជូនដល់ប្រជាពល រដ្ឋ៨០ភាគរយដែលកំពុងរស់នៅទីជនបទនោះទេ។

លោក​អេង​ ហួត​ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា​ កន្លងមកនេះ ក្រសួងបានបង្កើតចំនួន និស្សិត ចំនួនមន្ត្រីព្យាបាលដោយចលនានៅតាមមន្ទីរពេទ្យព្យាបាលដោយចលនា ដែលបានបញ្ចប់ការ សិក្សារបស់ខ្លួននា ពេល ប៉ុន្មាន ឆ្នាំចុងក្រោយនេះ និងមានឱកកាសចូលបម្រើជាមន្ត្រីរាជការនៅក្រសួងសង្គមកិច្ច និងអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ដូច ជាគ្លីនិចនៅទូទាំងប្រទេស និងកន្លែងផ្សេងទៀតតាម សមត្ថភាព របស់ខ្លួន។  លោកបន្តថា ​ជាការពិតការ​សិក្សាជំនាញរយៈ ពេល បីឆ្នាំនៅសាលា វាគ្រាន់តែជាមូល ដ្ឋានគ្រឹះតែ ប៉ុណ្ណោះតែអ្វីដែលសំខាន់និងអាចឆ្លើយតបទៅតាម តម្រូវការស្ថានភាពជាក់ ស្តែងនោះគឺជាការសិក្សាស្រាវ ជ្រាវ បន្ថែម ឬការសិក្សាបន្តក៏ដូចជាការជួបជុំគ្នាមួយឆ្នាំម្តង ដើម្បីចែក រំលែកបទពិសោធន៍គ្នាទៅ វិញទៅមក ដូច ថ្ងៃនេះជាឧទាហរណ៍ស្រាប់។

លោកសាស្រ្តចារ្យគង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា កន្លងមកនេះមន្ទីរពេទ្យ តែង តែអនុញ្ញាត ឲ្យប្អូនៗជានិស្សិតបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន និងក្រោយមូលដ្ឋានបានធ្វើ កម្មសិក្សា នៅទីនឌេះ តាមកិច្ចសហ ប្រតិបត្តិការ រវាងមន្ទីរពេទ្យនិងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងតាមរយៈ ការស្នើសុំពី សមាគមព្យាបាលដោយចលនា កម្ពុជា។ លោក បន្តថា កន្លងមកនេះមន្ទីរពេទ្យក៏ធ្លាប់បាន បញ្ជូនមន្ត្រី របស់ មន្ទីរពេទ្យផ្នែកព្យាបាលដោយចលនាទៅសិក្សា បន្ថែម   នៅក្រៅ ប្រទេស ជាពិសេសប្រទសបារាំង និងសឹង្ហបុរីជាដើម។ ដោយ៖ អភិរក្ស

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

កសិកម្ម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [450]


រោងចក្រកាត់​ដេរបើកដំណើរ​ការស្ទើគ្រប់​កន្លែងបន្ទាប់​ពីបាតុកម្មស្ងប់ស្ងាត់​

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៦ខែមករានេះ រោងចក្រកាត់ដេរក្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [416]


ធ្លាក់​យន្តហោះនៅ​ប្រទេស ​Algeria ​ឆក់យក​ជីវិត​មនុស្សចំ​នួន ​៧៧នាក់​

ប្រទេស Algeria៖ កាលពីថ្ងៃអង្គារម្សិលមិញយន្តហោះដឹកក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [466]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 702 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1470 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231569​ នាក់