​ក្រសួង​​អប់រំផ្សព្វផ្សាយដាក់​ឱ្យប្រើប្រាស់​នូវសៀវភៅ​ជំនួយ​គ្រូថ្នាក់​មូលដ្ឋាន​លើមុខ​ វិជ្ជា​សិក្សា​សង្គម​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងអប់រ យុវជន និងកីឡា បានបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវ សៀវភៅសម្រាប់ គូ្របង្រៀនមុខវិជ្ជាសិក្សាសង្គមថ្នាក់ទី៤,៥ និងទី៦ ព្រមទាំងឯកសារគំាទ្រការ អនុវត្ត​ស្តីពីសាលារៀនសុវត្ថិភាព ​ ដោយមានការសហការគ្នាយ៉ាង​ល្អ​ប្រសើរជាមួយអង្គការមូលនិធិសិទ្ធិកុមារ និងអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា​ក្នុងគោល​បំណ​ងដើម្បីផ្សព្វផ្សា​យសមិទ្ធផលគម្រោង​ឱ្យ​បាន​ទូលំ​ទូលាយ។

លោក ហ៊ាង ស៊ីណេ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងនៅថ្ងៃទី ២៣ ធ្នូនេះ នៅសណ្ឋា​គារ​ភ្នំពេញថា សៀវភៅជំនួយគ្រូបង្រៀនមុខវិជ្ជាសិក្សាសង្គមពីថ្នាក់ទី៤ ដល់ទី៦ និង​ឯកសារគាំទ្រការអនុវត្ត​ពី​សាលារៀន សុវត្ថិភាពនេះ គឺអាចជួយពង្រឹងសមត្ថភាព ស្ថាបនា និង​បណ្តុះ​​នូវពុទ្ធិថ្មីៗ សំដៅពង្រីកមូលដ្ឋាន ចំ​ណេះ​​ដឹង និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីសិទ្ធិកុមារ ការចូលរួមរបស់កុមារ, ការអប់​រំដោយមិន​ច្រើ​បទណ្ឌកម្ម, និងការការពារកុមារពីការរំលោភ​បំពាននា​នា​នៅ​ក្នុងសាលារៀន គ្រួសារ សហ​គមន៍ ក៏ដូចជា នៅក្នុង​សង្គមជាតិទាំងមូលផងដែរ។

លោកបន្តថា ឯកសារដែលបានតាក់តែងឡើង គឺទី១ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសំណូមពររបស់​លោកគ្រូ អ្នកគ្រូ នៅតាមសាលាបឋមសិក្សានានា ដែលជួបការលំបាកក្នុងការរិះរក វិធីបង្កើតគំនិតការច្នៃប្រឌិត និង​សកម្មភាពបង្រៀនមេរៀននីមួយៗស្របទៅតាមកម្មវិធីសិក្សាហើយទី ២នោះ គឺជំនួយបន្ថែមដល់នាយកគ្រូបង្រៀន និងសិស្សក្នុងការរៀបចំសាលារៀនឱ្យមានសុវត្ថិភាព តាមរយៈការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ​ឱ្យ​ស្រប​​តាម​សមាសភាគទី៣នៃគោលនយោបាយសាលាកុមារមេត្រីរបស់ក្រសួង។

លោក ហ៊ាង ស៊ីណេ រដ្ឋលេខាធិការក្រសួងអប់រំ បានបន្ថែមទៀតថា ដើម្បីធានាដល់កុមារគ្រប់រូប ទទួលបាននូ​វ​ការ​អប់រំប្រកបដោយសមធម៌ និងគុណភាពនៅកម្រិតអប់រំមូលដ្ឋាន ព្រមទាំងការចូលរួម របស់កុមារប្រកប​ដោយ​ប្រ​សិទ្ធ​​ភាពដែលក្នុងនោះ មនុស្សចាស់ត្រូវមានកាតព្វកិច្ចចូលរួមយ៉ាងសំខាន់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកុមារ​ឱ្យក្លាយជាសរសរទ្រូងរបស់ប្រទេសជាតិ។

ក្នុងន័យនោះដែរ លោក Prashant Verma ប្រធានគាំទ្រកម្មវិធីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ​ ប្រទេសកម្ពុជាត្រូវបានគ្របដណ្តប់​ផែនការ​ជាច្រើន​ទាំង​មូល​លើ​​បញ្ហា​សិទ្ធិកុមារនិង​ការមាន​កម្មវិធីជាក់លាក់នៅក្នុងខេត្តចំនួន១៨ ស្តីពីសុខភាព, ​​អប់រំ, ការចិញ្ចឹម​ជីវិតនិងវិស័យលាង​សម្អាតជាមួយ​នឹង​យេន​ឌ័រ​​សមភាពការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ការ​ដាក់​​បញ្ចូលអភិបាលកិច្ចល្អ និងការការពារកុមារត្រូវ​បាន​គន្លឹះស្វែងរកភាពល្អប្រសើរឡើង។

លោកសង្កត់ធ្ងន់ផងដែរថា អង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជារបស់​លោកបានធ្វើការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​លើការគាំទ្រ​ដល់​​កុមារកម្ពុជាជាច្រើន ដើម្បីសម្រេច​បាននូវសិទ្ធិផ្សេងៗរបស់ពួកគេ ដោយមាន​ផែន​ការ​សហការជាមួយក្រសួង​អប់រំ​ យុវជន និងកីឡា យ៉ាងរឹងមាំ​និងអង្គការមូលនិធិសិទ្ធិកុមារដ៏ទៃ​ទៀត​​​​​ជាមួយគម្រោងថ្មីៗដែលបានគ្របដណ្តប់​លើ​សាលាបឋមសិក្សាចំនួន១៣០ នៅខេត្តសៀមរាប និង​កំពង់​​ចាមចាប់តាំងពីឆ្នាំ​២០០៦​មក។ លើសពីនេះទៀត​ដើម្បីសម្រេចបាន​នូវ​គោលដៅ​នេះ​យើង​ត្រូវ​បាន​ពង្រឹងសមត្ថភាពរបស់កុមារ​និងអ្នកពាក់ព័ន្ធផ្សេងទៀត​រួមទាំង​គ្រូ​។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបាននូវដាក់យុទ្ធសាស្រ្តជាច្រើនក្នុងអាណត្តិទី៥នេះ ដើម្បីកាត់​ផ្តាច់​​វដ្តរភាពក្រីក្រ និងវិសម​ភាព​មធ្យោបាយដែលល្អជាងគេគឺ«ការវិនិយោគលើកុមារ»។ ការអភិវឌ្ឍន៍​កុមារ​បានកំណត់ច្បាស់​នៅក្នុង​យុទ្ធ​​​​​​​សាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចាត់ទុកថា កុមារ គឺជាអនាគត​ប្រទេស​ជាតិ​៕ ដោយ ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

បញ្ជូនជនជាតិចិន៣នាក់ ទៅសាលាដំបូង​រាជ​ធានី​ភ្នំពេញ

ភ្នំពេញ៖​ ​នៅ​វេលាម៉ោង​៩ព្រ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [438]


​ក្រសួង​អប់រំ​អំពាវ​នាវ ​កុំឱ្យ​យុវជនខ្មែរ ​មានការជ្រួលជ្រើម​ភ្លើតភ្លើន​ខ្លួន​នៅក្នុងថ្ងៃ ​១៤ កុម្ភ:

ភ្នំពេញៈ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​អប...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [462]


ឈើក្រញូង និងនាងនួន​ជិត​៣០០​ដុំ​ត្រូវ​កម្លាំង​ចម្រុះ​បង្រ្កាប​បាន

ខេត្តស្ទឹងត្រែង៖ ក្រុមសមត្ថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [592]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 729 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1464 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231563​ នាក់