បង្កើតសមាគមន៍មនុស្សចាស់នៅទូទាំងប្រទេស
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ មន្ត្រីរដ្ឋាភិបាលកម្ពុជា បានជម្រុញ​ឲ្យ​មន្ត្រីពាក់ពន្ធ័​ទាំង​អស់ ត្រូវ​រួម​គ្នា​បង្កើត​សមាគមន៍​មនុស្ស​ចាស់ឲ្យបានកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេស ដើម្បី​ធ្វើ​ការ​ឆ្លើយតបទៅ​និង​សេចក្តី​ត្រូវការ​របស់​មនុស្សចាស់ នាពេលបច្ចុប្បន្ន​នេះ។

ឯ/ឧ សរ សុពុត្រា អនុរដ្ឋលេខាធិការក្រសួងសង្គម​កិច្ច  បានមាន​ប្រសាសន៏​ជំរុញ​ឲ្យគ្រប់អ្នក​ពាក់ពន្ធ័ ទាំងអស់ ត្រូវ រួមគ្នា បង្កើតឲ្យមានសមាគមន៍មនុស្ស​ចាស់​ កាន់​តែ​ច្រើន​ថែម​ទៀតនៅទូ​ទាំង​ប្រទេស នាពេលអនាគត់ ដើម្បីធា នាបានថា មនុស្ស​ចាស់​ត្រូវ​​បាន​ជួយ​សង្គ្រោះ​និងមាន​ការ​​​​យក​ចិត្ត​ទុក​ដាក់ថែរក្សា សុខភាពទៅលើពួកគាត់​ ក្នុង​ការ​រស់​នៅ​ដែល​ប្រកបទៅ​ដោយ​ភាព​​សម​ស្រប​​​ផង​ដែ​រ​។​ឯ/ឧបន្តថា ដើម្បីឆ្លើយតបនិង​ការ​ងារខាងលើ​នេះ លេខាធិកាដ្ ឋាន​នៃ​គណៈ​កម្មាធិការ​ជាតិ​កម្ពុជា ដើម្បី​មនុស្សចាស់ គ្រោង​និង​បង្កើត​អនុ​គណៈ​កម្មការ ​នៃ​គណៈកម្មាធិការ​ជាតិ​កម្ពុជា​​ប្រចាំ​រាជ​ធានីខេត្ត​បន្ទាប់​មក​លេខាធិការ​ដ្ឋាននិងបន្ត​ជម្រុញ​ឲ្យមានសមា​គមន៍​មនុស្ស​ចាស់​នៅគ្រប់​ទី​កន្លែ​ង​​​ឲ្យ​បានមួយរឺពីរ ទៅ​តាមតំបន់ដែលមាន​សក្តា​នុពល ដែលមាន​ទាំង​កម្លាំងធនធាន​មនុស្ស​និង​ថវិការ​គ្រប់​គ្រាន់ផង​ដែរ។ ​ឯ/ឧ​សរ សុពុត្រា​បាន ទទួលស្គាល់ថា ក្នុងសង្គម​យើង​គឺ​មិន​មាន​មនុស្ស​ណា​ម្នាក់​ឥតខ្ចោះនោះទេ គឺ​តែង​​តែមាន​ការ​មិន​ដឹង​គុណ ដែលបានកើតឡើងដោយសារតែបុគ្គលនោះ​ធ្វើឲ្យ​ខ្លួនឯងធ្លាក់ចូល​ទៅ​ក្នុង​​​​​​កម្រិតមួយ​ដែល​ខ្លួន​ឯងមិន អាចទទួលយកបាន ដូច្នេះពួកគេហ៊ានលើក​ដៃ​វៃ​​មនុស្សចាស់ជរាក៏​មាន​​ដែរ»។

កន្លងមកនេះរាជរដ្ឋាភិបាលបានចាត់ទុកមនុស្សចាស់គឺជាមរតករប​ស់ជាតិ ដោយ​សារតែ​​ពួក​គាត់​បាន​ផ្ទុក​នូវបទ ពិសោធន៍​គ្រប់​បែបយ៉ាង ដើម្បីចែករំលែកដល់​ក្មេងជំនាន់ក្រោយទាំងអស់គ្នា ដូច្នេះ​គោល​បំណង​នៃ​ការ​ជួបជុំ អ្នក ពាក់ពន្ធ័ក្នុងសិក្ខា​សាលានៅថ្ងៃចន្ទ័ទី២០ គឺ​ដើម្បី​ពិភាក្សាគ្នាស្វែង​រក​គំនិត​​យោលបល់ថ្មីៗបន្ថែមទៀត ដើម្បី​រៀបចំ គោលការណ៍អនុវត្តឲ្យបានល្អ ប្រសើរ។

លោកស្រី អានី នុត នាយិការអង្គការជួយជនចាស់ជរាអន្តរជាតិ​នៅកម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ សហគ មន៍​ដឹក​នាំ​ដោយមនុស្សវ័យចំណាស់ បានជួយ​គាំ​ទ្រ​ពី​អង្គការមិនមែនរដ្ឋាភិបាល​ព្រម ទាំង​​​​អជ្ញាធរមូលដ្ឋាននាន សម្រាប់មនុស្សចាស់​ប្រុស​ស្រី​ក្រីក្រ និងគ្រូសាររបស់ពួកគាត់ក្នុងតំបន់​ជន​បទនៃ​ប្រទេស​កម្ពុជា​។​លោក​ស្រី​បន្តថា ជាលទ្ធផលមនុស្សគឺមិន​សូវ​ត្រូវ​បាន​គេ​មើលឃើញ ហើយ​​សម្លេង​របស់ពួក​គាត់​មិន​ត្រូវបានចាប់អារម្មណ៍​ ។​ ប៉ុន្តែ ការឈានចូលវ័យចំណាស់មិនគួរត្រូវបាន​នរណា​​​​ម្នាក់​បំពាន​លើ​សិទ្ធរស់ រានមានជីវិតសមរម្យ រួមមាន អាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការ​ថែ​​​​រក្សាសុខភាព សេវាកម្មសង្គមចាំបាច់ និង​សន្តិ​សុខផ្សេងៗទៀតឡើយ។

           គិតមកដល់បច្ចុប្បន្ននេះនៅកម្ពុជាមានសមាគមន៍មនុស្សចាស់ចំនួន៥៩៦នៅទូទាំងប្រទេស ក្នុងនោះ​មាន​១៧០​កន្លែង គឺជាសមាគមន៍​ដែលគំាទ្រដោយ​អង្គ​ការ​ជួយ​ជន​ចាស់​ជរា​អន្តរ​ជាតិ​កម្ពុជា​។

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

និស្សិត ក្រីក្រ១០នាក់ទទួលអាហារូបកណ៏ជួសជុលបច្ចេកទេសរយៈពេល២ឆ្នាំ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [767]

បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយដែលប្រកបដោយ សុខសន្តិភាពនិងមានការអភិវឌ្ឍន៏គ្រប់វិស័យហើយក្នុងចំណោមវិស័យទាំងនោះ វិស័យយានយន្ត ក៏កំពុង មានការរីកចំរើនគួរកត់សំគាល់ ផងដែរ ។... អានបន្ត


ក្រសួងព័ត៌មានប្រកាស​ជ្រើស​រើស​មន្ត្រី​រាជ​កា​រ​ចំនួន៨០នាក់
ដំណឹងអាហារូបរករណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [740]

ក្រសួងព័ត៌មាននៅឆ្នាំ ២០១៤ខាងមុខនេះ នឹងបើកការប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន៨០នាក់ ឱ្យចូលបំរើការងារក្នុងក្របខ័ណ្ឌរដ្ឋដើម្បីជំនួយ មន្ត្រី ដែល ចូលនិវត្តន៍ និងដើម្បីជួយសម្រួលការងារក្នុងវិស័យព័ត៌មានឱ្យកាន់តែមានភាព ប្រសើរ ឡើងស្របទៅតាមការរីកចំរើនរបស់ប្រទេសយើង និងពិភពលោក។... អានបន្ត


ក្រុមអ្នកវិនិយោគចិននឹងមកបណ្តាក់ទុន រកស៊ីលើវិស័យធំៗចំនួន៤នៅកម្ពុជា
ដំណឹងអាហារូបរករណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [690]

ភ្នំពេញ៖ក្រុមអ្នកវិនិយោគនៃប្រទេសមហាមិត្តចិននឹងមកបណ្តាក់ទុនរកស៊ីនៅក្នុង​ប្រទេស​កម្ពុជាលើវិស័យធំៗចំនួន៤វិស័យកសិកម្មវិស័យទេសចរណ៍វិស័យឧស្សាហកម្មរ៉ែនិងថាមពល

... អានបន្ត


កំពង់ធំនៅមិនទាន់អនុវត្តគោលនយោបាយទប់ ស្កាត់ការប្រើប្រាស់កំលាំងពលកម្មកុមារ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [746]

កំពង់ធំ ៖ កុមារគឺជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនគ្រប់គ្រង់ កសាងអភិវឌ្ឍន៍ប្រទេសជាតិ​ទើបបានជា​រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការកុមារនិងអំពាវនាវឲ្យគ្រប់ក្រុមហ៊ុន

... អានបន្ត


និស្សិតខ្មែរជាង៧០០នាក់បានទទួលអាហារូបករណ៍ ពីជប៉ុនក្នុងរយៈពេលជាង២០ឆ្នាំ
ដំណឹងអាហារូបរករណ៍ • កាលពី​ : 12 កន្លងទៅ • បើកមើល : [680]

ភ្នំពេញ៖រដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់អាហា​រូប​ករ​ណ៍​ដល់និស្សិត​កម្ពុជាប្រមាណជា​ជាង​៧០០​នាក់​ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះគិតចាប់តាំងពី​អំឡុងឆ្នាំ១៩៩២​មក។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ភ្ជាប់ទំនាក់ទនងជាថ្មីរវាងសហជីព កម្ពុជា-ឡាវ បន្ទាប់ពីដាច់ទំនាក់ទំនងជាច្រើនឆ្នាំ

ភ្នំពេញ៖សហជីពជាតិកម្ពុជាហៅកាត់ថា NACC បានអញ្...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [422]


ក្រុម​​ខ្មាន់​​កាំភ្លើង​រឹបអូស​​អាគាររ​​ដ្ឋាភិ​បាលរបស់​​ប្រទេស​​អ៊ុយក្រែន​​

ប្រទេសអ៊ុយក្រែន៖ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍នេះ កងក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [380]


បក្សកុម្មុយនី​ស្តចិនមក​ទស្សនកិច្ចនៅ​កម្ពុជា ដើម្បី​ព​ង្រឹងចំណង​មិត្តភាព​

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃគណបក្សកុម្មុយនីស្តចិន ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [429]


ក្រ​សួង​វប្បធ​ម៌​ពង្រឹង​សម​ត្ថ​​ភាព​មន្ត្រី​ពីរ​បៀប​​ចុះ​បញ្ជី​បេ​តិ​កភណ្ឌវ​ប្ប​ធម៌​អរូ​បិយ​

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបើកវគ្គបណ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [365]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 284 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 658 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963558​ នាក់