រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នារកគន្លឹះជំរុញការនាំអង្ករចេញ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ រដ្ឋាភិបាលដែលមា​នក្រសួងសេដ្ឋកិច្ច ជាសេនាធិការ បានបើកកិច្ចប្រជុំមួយ ជាមួ​យស្ថា​ប័​ន​​ពាក់ព័ន្ធ របស់​រដ្ឋាភិបាល ធនាគារពាណិជ្ជ ព្រមទាំងវិស័យឯកជន​ដែលជា​ប្រតិបត្តិក​រផ្ទា​ល់ ក្នុងវិ​ស័យស្រូវ អង្ករ ដើម្បីជួយជំរុញ​ឱ្យ​សម្រេចមហិច្ឆិតារបស់រាជរដ្ឋាភិបាល ក្នុង​ការ​នាំ​​អង្ករ​ចេ​ញយ៉ាងតិចឱ្យបាន១លានតោនក្នុងឆ្នាំ២០១៥។

ក្នុងកិច្ចប្រជុំកាលពីម្សិលមិញ លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា គោលបំណ​ង​នៃ​កា​រប្រជុំ​នេះ គឺដើ​ម្បី​ធ្វើ​ការពិភាក្សាឱ្យមានការយល់គ្នា រវាងគ្រប់តួអង្គពាក់ព័ន្ធ អំពីស្ថាន​ភា​ព​ហិរញ្ញប្បទា​ន ​សម្រាប់​វិស័យស្រូវ អង្ករថា​តើ​ក្រុមហ៊ុនប្រមូលទិញកែច្នៃស្រូវ និងអ្នក​នាំ​ចេ​ញ​អង្ករ ដែលជាអ្នកត្រូវការឥណទានមានការខ្វះខាត​ឥណទានកម្រិត​ណា ?

ហើយធនាគារពា​ណិជ្ជ ដែលជាអ្នកផ្តល់ឥណទាន តើបានផ្តល់កម្រិតណាហើយ ហើយតើអាចរកមធ្យោ​បា​យ​​យ៉ាង​ដូចម្តេចទៀត ដើម្បីបង្កើនការផ្តល់ឥណទានបន្ថែម ដោយរាជរដ្ឋាភិបាលដែលជាអ្នករៀប​​ចំក្របខណ្ឌរួម​ខាង​​ផ្នែក​គោលនយោបាយ និងខាងនិយ័តកម្ម នឹងខិតខំជួយសម្រួល ដើ​ ម្បី​​ រួមសហការ និងពួតដៃគ្នារកជម្រើស​សមស្រប សម្រាប់អនុវត្តតទៅមុខ ដើម្បីឈ្នះ ឈ្នះទាំងអស់គ្នា ឆ្ពោះទៅសម្រេចគោលដៅនាំអង្ករ​ចេញ១​លានតោន ក្នុង​ឆ្នាំ​២០១៥។

លោក បានសង្កត់ធ្ងន់ថា គោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និង​ការនាំ​អង្ក​រ​ចេ​ញមានការងារ​ច្រើន​ដែល​ត្រូវអនុវត្តទៅតាមខ្សែសង្វាក់តម្លៃ ចាប់តាំងពីកា​រ​ដាំ​ដុះរហូត​ទៅ​ដ​ល់​​ការនាំចេញទៅកាន់ទីផ្សាដូចមាន​កំណត់​ជា​វិធាន​ការគោ​លនយោ​បាយ​ជាកញ្ចប់គ្រប់​ជ្រុង​ជ្រោ​យ ដោយមានការចង្អុលតួនាទីរបស់ក្រសួង​ស្ថាប័ន​ដែល​មាន​ការ​ពាក់​ព័ន្ធ ដែលក្នុងនោះ ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា មានតួនាទីក្នុ​ងការ​សម្របសម្រួ​ល​ពា​ក់​​ព័ន្ធនឹងបញ្ហាហិរញ្ញប្បទាននេះ ជាផ្នែកមួយនៃការអនុវត្តគោលនយោបាយស្រូវ អង្ករ។

ហេតុនេះហើយ ទើបបានជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំផ្តួចផ្តើម​ឱ្យមានកិច្ច​ប្រជុំ​នេះឡើង ដើម្បីលើក​យកបញ្ហានេះមកដាក់ក្នុងកិច្ចប្រជុំដោយមានតួអង្គពាក់ព័ន្ធចូលរួមទាំង​ផ្នែកឯកជនដែលជាអ្នកនាំចេញអង្ករទាំង​ធនាគារដែលជាអ្នកផ្តល់ឥណទានព្រមទាំងក្រសួងស្ថាប័ន​ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដែលមានតួនាទី​ជួយ​សម្រប​​​​សម្រួលដើម្បីរកមធ្យោ​បាយ​សម្រា​ប់ផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញអង្ករសម្រាប់​ប្រើ​ប្រាស់​​​ជាទុន​បង្វិលសម្រាប់ប្រមូលទិញ និងកែច្នៃស្រូវយ៉ាងតិចប្រមាណ ២លានតោន ដើម្បីបានចេ​ញ​ជា​អង្ករ​១ លាន​តោន​​សម្រាប់នាំចេញទៅលក់ទីផ្សារក្រៅ​ប្រ​ទេស។

លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ដែរថា ការនាំចេញអង្ករមានកំណើនគួ​រក​ត់​សម្គាល់​ពោលគឺបាន​កើន​ឡើង​ពីប្រមាណជាង១២ពាន់តោន នៅក្នុងឆ្នាំ២០០៩ ឡើងដល់​ប្រមា​ណ​ជិត៤០ម៉ឺនតោននៅក្នុងឆ្នាំ២០១៣។

ចំណែកការផ្តល់ហិរញ្ញប្បទានរបស់​ធនាគារពាណិជ្ជកម្មចំពោះវិស័យកសិកម្ម និយាយជារួម ក៏មានទំហំ​និងកំណើន​ច្រើន​គួរឱ្យ​  កត់សម្គាល់ផងដែរ។ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏​មាន​កម្ម​វិធីពិ​សេសក្នុងការផ្តល់​ហិរញ្ញ​ប្បទានដល់​ស្រូវ អង្ករ តាមរយៈមូលនិធិ​ទ្រទ្រង់និងអភិវឌ្ឍ​ន៍វិស័​យកសិកម្ម ដែលអនុវត្ត​ដោយធនាគារអភិវឌ្ឍន៍ជនបទផងដែរ រួមទាំងមានការអនុវ​ត្ត​នូវយន្ត​ការធានា​ឥណទានថែ​ម​ទៀត។

ប៉ុន្តែទោះយ៉ាងណាក៏ដោយ អន្តរាគមន៍របស់​រដ្ឋត្រូវឈ​រ​លើ​គោល​ការ​ណ៍ទីផ្សារ ដោយ​មិ​នចេះតែអន្តរាគមន៍​នោះ​ទេ ព្រោះវាអាចនាំ​ឱ្យប៉ះពាល់​ដល់វិស័​យផ្សេងទៀតនៅក្នុ​ងសេដ្ឋកិច្ចទាំ​ងមូល៕
ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ថ្មីៗនេះក្រុមហ៊ុន ពាណិជ្ជកម្មចិន

បច្ចុប្បន្ន​នេះ iPhone កំពុង​តែ​ទទួល​ប្រជាប្...អានបន្ត

សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [1006]


រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [1569]


​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​ជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា នៅ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [563]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 518 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 980 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231079​ នាក់