ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម ទេសរដ្ឋមន្រ្តីនិងប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាំថវិកាជូនមណ្ឌលសុខភាពលង្វែក ខេត្តកំពង់ឆ្នាំង
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កំពងឆ្នាំ៖បញ្ហា​សុខភាព​មាតា និង​ទារក​នៅតែ​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​នៅ​កម្ពុជានេះ​គឺជា​ការគូសបញ្ជាក់រប​ស់​
ឯកឧត្តមវេជ្ជបណ្ឌិតនុត សុខុម​ទេសរដ្ឋមន្ត្រី និងប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹងជម្ងឺអេដស៍​ក្នុង​ឱកាស​ ​ដែល​
ឯកឧត្តមវេជ្ជបណ្ឌិត​នាំយក​ថវិកា​ផ្ទាល់ខ្លួន​ចំនួន២៣៥០ដុល្លារ​អាមេរិក​ប្រគល់ជូន​មណ្ឌលសុខភាព​លង្វែក​
ស្ថិតក្នុង​ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បី​ជាការ​រួមវិភាគទាន​ក្នុងការ​
សាងសង់​អាគារ​សម្រាក​ក្រោយ​សម្រាល​សម្រាប់​ម្តាយ និង​ទារ​កនៅ​មណ្ឌល​សុខភាពមួយ​នេះ​កាលពី​ព្រឹក​
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣។

បើតាម​លោក ធន់ សុភា ប្រធាន​មណ្ឌល​សុខភាព​លង្វែក​បានអោយ​ដឹងថា មណ្ឌល​សុខភាព​នេះ បាន​គ្រប
ដណ្តប់​ទៅលើ​ការផ្តល់សេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ​ចំនួន១៨ភូមិ  ៥ឃុំ ជិត១ម៉ឺន៦ពាន់​នាក់។  លោក​
ថានៅទីនេះ​មានការ​កើនឡើង​ជា​លំដាប់​ក្នុង​ការទទួល​ស្ត្រី​សម្រាលកូន ដែលជា​មធ្យម​ក្នុង១ខែ​មាន​ពី២៥
ទៅ ជាង៣០នាក់ តែដោយសារ​អាគារ​មាន​លក្ខណៈ​តូច​អ​ង្អៀ​ត​យើង​មានការ​លំបាក​ក្នុងការ​ទទួល​អ្នក 
ជម្ងឺពិសេស​ការខ្វះខាត​កន្លែង​សម្រាក​សម្រាប់​ស្ត្រី​និងទារកក្រោយពេល​សម្រាល​រួច។

លោក ធន់ សុភា បានអោយដឹងថា​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់​ខាងលើនេះ អង្គការ​ទស្សនៈពិភពលោក​
បានសម្រេច​ជួយចេញ​ជា​ថវិកា​ប្រមាណ៨០%ដើម្បី​សាងសង​អាគារ​សម្រាក​​ក្រោយ​សម្រាល​ទំហំ ១៣ម៉ែត្រ​
គុណ​នឹង ៤ម៉ែត្រ ហើយ​នៅសល់​ប្រមាណ២០%ទៀត​អង្គការ១នេះ​​​ថា​អោយ​រៃអង្គាស​ពី​ប្រជាពលរដ្ឋ​ក្នុង​
មូលដ្ឋាន។ តាមសភាពជាក់ស្តែងប្រជាពលរដ្ឋក្នុង​មូលដ្ឋាន មិនអាចមាន​​លទ្ធភាព​ក្នុង​​ការចេញ ថវិកាប
ដិភាគខាងលើបានទេស្របពេលដែល​ឯកឧត្តម​វេជ្ជ​បណ្ឌិត នុត សុខុម​ បានអញ្ជើញចុះពិនិត្យ​ការងារមូល
ដ្ឋានជាមួយប្រជាពលរដ្ឋជាសមាជិក​ សមាជិ​កា គណបក្សហ៊្វុនស៊ិនប៉ិចក្នុងឃុំសេដ្ឋី នៃ​ស្រុក​សាមគ្គីមាន
ជ័យ ហើយ ​ឯកឧត្តម​វេជ្ជបណ្ឌិត ទេសរដ្ឋន្ត្រីបាន​​ អញ្ជើញ​ចុះជួបសំណេះសំណាល​ជាមួយ​បុគ្គលិកមណ្ឌល
សុខភាពនិងទទួល​សំណើ​របស់​​បុគ្គលិក មណ្ឌលសុខភាពសុំឲ្យជួយថវិកាបដិភាគ​ដែល​ជាតំរូវការចាំបាច់
ក្នុងការកសាងអគារ​បន្ថែម​ក្នុង​មណ្ឌល​សុភាពសំរាប់ស្រ្តីសម្រាកក្រោយ​ពេលសម្រាល​កូន។

ដោយយល់ឃើញសភាពបែបនេះ ឯកឧត្តមវេជ្ជបណ្ឌិត នុត សុខុម​ ​បានសម្រេចចេញ​នូវ​ថវិកា​ផ្ទាល់ខ្លួន​របស់​
ឯកឧត្តម​វេជ្ជបណ្ឌិតទាំង២០% ស្មើនឹង២៣៥០ដុល្លារ​អាមេរិក​សម្រាប់​ជាការរួមវិភាគទាន​ក្នុងការ​សាងសង់​
អាគារ​នេះ​ដែល​គ្រោង​ចំណាយ​​​ថវិកា​ប្រមាណ​ជាង ១១៣០០ ដុល្លារ​អាមេរិក​នោះ ដោយ​មិនចាំបាច់​រៃអង្គាស​
ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឡើយ។

ក្នុង​ឱកាស​នេះ​ឯកឧត្តមវេជ្ជបណ្ឌិតនុត សុខុម បាន​សុំអោយ​បុគ្គលិក​មណ្ឌល​សុខភាព​ទាំងឡាយ​ខិតខំ​ព​ង្រឹង
​ក្រមសីលធម៌​វិជ្ជាជីវៈ បំរើ​សុខភាព និង​សង្គ្រោះ​អាយុជីវិត​អ្នក​ជម្ងឺ​ដោយ​យកចិត្តទុកដាក់​ជាទីបំផុត តែបើ
ក្នុងករណី​មណ្ឌល​សុខភាព​មិនអាច​ជួយសង្គ្រោះ​បាន​សូម​ប្រញាប់​រួស​រាល់​បញ្ជូន​អ្នក​ជម្ងឺ​ទៅ​មន្ទីរពេទ្យបង្អែក
​មន្ទីរពេទ្យ​ខេត្ត ​ឬ​មន្ទីរពេទ្យ​ជាតិ​នៅ​រាជធានី​ភ្នំពេញ​ជាបន្ទាន់ ​ជៀសវាង​កុំអោយ​មាន​អ្នក​ជម្ងឺ​ណា​ម្នាក់​ស្លាប់
បាត់​បង់ជីវិត​ដោយ​យើង​មិនបាន​យកចិត្តទុកដាក់​ក្នុងការជួយ​សង្គ្រោះ​នោះ៕

ឯកឧត្តមវេជ្ជបណ្ឌិតនុតសុខុមបានផ្តល់ថវិកាចំនួន​៦០.០០០រៀល​សំរាប់ស្រ្តីដែល​ទើបសម្រាល​កូនចំនួន
២នាក់ដែលកំពុងសម្រាកនូវក្នុងមណ្ឌលសុខភាពលង្វែកនិងអញ្ជើញចុះពិនិត្យអគារកំពុងសាងសង់ដែល
នឹងត្រូវបញ្ចប់ការកសាងក្នុងពេលឆាប់ៗខាងមុខនេះដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ។​

 

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ក្រសួង​កិច្ចការ​នារី ​ពង្រឹង​ផែនការ​ពិគ្រោះ​យោបល់​លើយុទ្ធ​សាស្ត្រនារី​រតនៈ​ទី៤​

ភ្នំពេញ៖ ​ក្រសួង​កិច្ចការនារី បានរៀបចំនូវ​ផែនការ​យ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [301]


ប្រ​ទេស​កម្ពុជា​ជាប់​ចំ​ណាត់​ថ្នាក់​លេខ​១​ដែល​ទទួល​បាន​ហិរញ្ញ​ប្ប​ទាន​ឥត​សំ​ណង​ពី​KOICA​

(MC): គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាត...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [316]


​បា​​រំាង​​ប​ន្ត​​ជួយ​​កែ​​លម្អ​​ប្រ​​ពន្ធ័​​សិ្ថ​តិ​​​នៅ​កម្ពុ​ជា​​​ឲ្យ​ស្រប​​​តាម​​ស្ត​ង់​​ដារ​​

ភ្នំពេញ៖ រដ្ឋាភិបាលបារំាងបង្ហាញជំហរឹងមំាគាំទ្រដល់ក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [299]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 109 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1079 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747058​ នាក់