​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ដល់ ឆ្នាំ​២០១៨ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថាការនាំចេញ​កៅស៊ូរបស់ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នឹងឤ​ច​មាន​ចំនួ​ន​​លើស​ពី​២០​ម៉ឺន​តោន​នៅមុន​ឆ្នាំ​២០២០​ ខាងមុខខណៈដែលកាលពី​ឆ្នាំ
​២០​១៣​​​​កន្លងទៅ ​ការនាំ​ចេញ​​កៅស៊ូ បាន​កើនឡើង​រហូតដល់​៧​ម៉ឺន​៤​ពាន់​តោន ហើយ​តួលេខ​នេះ​បាន​កើន​ឡើង​​ជាង​ឆ្នាំ​២០១​២​​កន្លងទៅ​ដែលមាន​ត្រឹមតែ​៥​ម៉ឺន​៥​ពាន់​តោន​។

សម្តេច ហ៊ុន​ សែន ​បានបន្ថែមទៀតថា កម្ពុ​ជា​មាន​សុទិដ្ឋិនិយម​ថា ការនាំចេញ​កៅស៊ូ​នេះ នឹង​ឤ​ច​មាន​ចំនួន លើសពី​២០​ម៉ឺន តោន នៅមុន​ឆ្នាំ ២០២០ ខាងមុខនេះ ដោយសារតែ នយោបាយ​ដីធ្លី និង​ការដាំ​ដើម​កៅស៊ូ​ថ្មី​កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាង​សស្រាក់ សស្រាំនៅ​ទូទាំងព្រះរាជាណាចក្រ​កម្ពុជា ហើយ​​មិនតែប៉ុណ្ណោះ​ដំណាំ​កៅស៊ូ​បាន​កើន​ឡើង​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ខេត្ត​ដែល​ប្រទេស​កម្ពុជា​កំពុង​ដំ​ណើរការ​ដាំ​កៅ​ស៊ួមានដូចជា៖ ​ខេត្តកំពង់ចាម ក្រចេះ​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ កោះកុង​ និង​ខេត្ត​មួយចំនួនទៀត។ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ភាពខុសគ្នានៃស្នាដៃពិតរបស់គណបក្សប្រជាជនកម្ពុជា

ភាពខុសគ្នានៃស្នាដៃពិតរបស់គណបក្សប្រជាជនកម្ពុជ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [397]


អគ្គិភ័យឆាបឆេះ​ផ្ទះអាជីវករលក់​ដូរ អស់ជាង២០ខ្នង​ នៅផ្សាររមាស ​ស្រុកទឹកផុស​

កំពង់ឆ្នាំង៖ ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន​ជាង​២០​ខ្នង ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [454]


គណបក្សហ្វ៊ុនស៊ិនប៉ិច​ ស្នើសុំឲ្យព្រះ​មហាក្សត្រ ​មានព្រះរាជតម្រិះ​ ចរចារឿង​នយោបា​យ ​

ភ្នំពេញ៖ គណបក្សហ៊្វុនស៊ិនប៉ិច បានសរសេរលិខិតទៅថ្វាយ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [471]


​ជនពិការ​កម្ពុជា​កើនឡើង​ជាង​១០​ម៉ឺននាក់ ​ខណៈ​ប្រទេស​កំពុង​រើខ្លួន​ចេញ​ពីភាពក្រីក្រ​

ភ្នំពេញ៖ ជំរឿនប្រជាជនឆ្នាំ២០១៣បង្ហាញថា នៅកម្ពុជា ម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [431]


​កម្ពុជា​កំពុង​រៀប​ចំគោលនយោបាយ​ជាតិទប់​ស្កាត់​និង​គ្រឿងស្រវឹង​

ភ្នំពេញ៖ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ស្ថាបន័ជាដ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [471]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 488 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 920 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231019​ នាក់