កុមារ​នៅខេត្ត​ក្រចេះ​ម្នាក់ទៀតហើយ​ បានកើត​ជំងឺផ្តាសាយ​បក្សី H5N1​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​(WHO) រកឃើញ​ករណី​ថ្មី​នៃ​ជំងឺ​ផ្តាសាយបក្សី​(H5N1) កើត​ឡើង​នៅ​ខេត្ត​ក្រចេះ ដែល​នេះ​ជា​ករណី​ទី​បី​ហើយ​សម្រាប់​ឆ្នាំ​២០១៤​នេះ​។​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ ឲ្យដឹងថា ករណី​ទី​បី​នេះ កើត​លើ​កុមារា​ម្នាក់ អាយុ​៤​ឆ្នាំ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ កុមារ ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ ថា​មាន​ជំងឺ​ផ្តាសាយ​បក្សី​។

កុមារ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ក្រចេះ និង​បាន​ទទួល​ការព្យាបាល​ដោយ​ឱសថ​Tamiflu​។ កុមារ​មាន​រោគសញ្ញា មិនសូវ​ធ្ងន់ធ្ងរ​ទេ ហើយ​បច្ចុប្បន្ន កុមារ​មាន​ស្ថានភាព​សុខភាព​ល្អ​។​​ក្រសួង​សុខាភិបាល ឲ្យដឹងទៀតថា កុមារ បាន​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ និង​ងាប់​។​កុមារ បាន​លេង និង​កាន់​មាន់​ងាប់​អំឡុងពេល​៦​ថ្ងៃ មុន​កុមារ មាន​រោគសញ្ញា​។ ប្រហែល​នៅ​ពាក់​កណ្តាល​ខែ​មករា មានប​សុ​បក្សី​ជា​ច្រើន​(​មាន់ ទា ក្ងាន​)​ចាប់ផ្តើម​ងាប់​ក្នុងភូមិ​(​ប្រហែល​៥០​ក្បាល​)​។

ករណី​ជំងឺផ្តាសាយបក្សី​ទី​បី​នេះ ជា​ករណី​ទី​៥០​ហើយ​នៃ​ជំងឺ​ផ្តាសាយ​បក្សី​នៅ​ប្រទេស​កម្ពុជា ហើយ​​៣៨​ករណី​ក្នុង​ចំណោម​នោះ កើតឡើង​កុមារ​អាយុ​ក្រោម​១៤​ឆ្នាំ និង​២៧​ករណី​ក្នុង​ចំណោម​៥០​ករណី កើត​លើ​នារី​។​១៦​ករណី​ក្នុង​ចំណោម​៥០​ករណី អ្នកជំងឺ​នៅ​មាន​ជីវិត​។​គួររំលឹកដែរថា កាលពី​ថ្ងៃ​ទី​០៧​ខែ​កុម្ភៈ ជំងឺ​ផ្តាសាយ​បក្សី H5N1 បាន​បណ្តាល​ឲ្យ​កុមារា​ម្នាក់ អាយុ​៨​ឆ្នាំ​ម្នាក់ រស់នៅ​ក្នុង​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចា ស្រុក​ស្នួល ខេត្ត​ក្រចេះ ស្លាប់​។​

ជំងឺ​ផ្តាសាយ​បក្សី H5N1 គឺ​ជា​ជំងឺ​ផ្តាសាយ​មួយ​ដែល​ជា​ធម្មតា​ចម្លង​រវាង​សត្វ​បក្សី​ឈឺ ទៅ​បក្សី​ផ្សេង​ៗ​ទៀត ប៉ុន្តែ​ជួន​កាល​វា​ចម្លង​ពី​បក្សី​ទៅ​មនុស្ស​។ ជំងឺផ្តាសាយបក្សី​លើ​មនុស្ស ជា​ជំងឺ​ធ្ងន់ធ្ងរ ដែល​តម្រូវឲ្យ​មាន​ការព្យាបា​ល​នៅ​មន្ទីរពេទ្យ​។ ទោះបីជា​វា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ​បើ​វា​ផ្លាស់ប្តូរ វា​នឹង​អាច​រាលដាល ដូចនឹង​ជំងឺ​ផ្តាសាយ​តាមរ​ដូង​កាល​៕ដោយៈ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

គ្រោះថ្នាក់ធ្ងន់​ធ្ងរពីជំងឺ​អុតស្វាយគឺ​បង្ករឡើងដោយ​សារតែខ្វះអនាម័យ ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [864]

ភ្នំពេញ៖ អ្នកកើត​ជំងឺអុតស្វាយ អាចប្រឈមនឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ដល់​សុខភាព នៅពេលណា​អ្នក​ជំងឺ ខ្វះ​អនាម័យ និង​ការថែទាំ​ខ្លួន ឲ្យបាន​ត្រឹមត្រូវទៅតាម​វិជ្ជបញ្ជារបស់គ្រូពេទ្យទេនោះ​។​... អានបន្ត


អាគារវះកាត់មាត់ឆែប ឆែបក្រអូមនិងពិការមុខមាត់បានបើកឲ្យប្រើប្រាស់ជាផ្លូវការហើយនៅ មន្ទីរពេទ្យខ្មែរ-សូវៀត
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [634]

ភ្នំពេញ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា រវាងក្រសួងសុខាភិបាល និងអង្គការ Operation Smile កម្ពុជា ក្នុងការព្យាបាលផ្នែក ឆែបមាត់ ឆែប​ក្រអូម និងពិការមុខមាត់ ជូន កុមារកម្ពុជានោះ នៅព្រឹកថ្ងៃទី៣១មីនា ឆ្នាំ​២០១៤​... អានបន្ត


ជំងឺទាចទឹកកើតឡើងបណ្តាលមកពីមូលហេតុអ្វី ?
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [731]

ភ្នំពេញ៖ ​ ប្រហែល​៨៥%​នៃ​ករណី​នៃ​ជំងឺ​ទាច​ទឹក​ត្រូវបាន​គេ​គិតថា​ បង្កឡើង​ដោយ​ជំងឺ ក្រិន​ថ្លើម ឬ ជំងឺថ្លើម ។ ទោះបីជា​ច​លនាការពិត​នៃ​ជំងឺ​ទាច​ទឹក​មិន​ត្រូវបាន​គេ​ដឹង​ច្បាស់​ក៏ពិតមែន​, ប៉ុន្តែ​ភាគការសិក្សាច្រើន​បង្ហាញថា ​... អានបន្ត


នៅឆ្នាំ២០២០ ​កម្ពុជាប្ដេជ្ញាចិត្ត​ប្រឆាំងអត្រា​ប្រេវ៉ាឡង់ ​និងអត្រាស្លាប់​នៃជំងឺរបេង​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [611]

ភ្នំពេញៈ បើតាមមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា បច្ចុប្បន្ននេះអត្រាមានជំងឺ និងអត្រាស្លាប់ នៃ ជំងឺរបេងនៅក្នុងប្រទេសកម្ពុជាមានការថយចុះ​ជា​បន្ដ​​​​​​​​​​​​​បន្ទាប់គួរឲ្យកត់សម្គាល់ ដែលនាំឲ្យ កម្ពុជាប្ដេជ្ញចិត្តថា ... អានបន្ត


ជំងឺ​​មហារីក​សួត​លើ​ស្រ្តី​នៅក្នុង​ចក្រភព​អង់គ្លេស​កើន​ឡើងដល់​ ៧៣ ភាគរយ​
សុខភាព-អនាម័យ • កាលពី​ : 10 កន្លងទៅ • បើកមើល : [621]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ អត្រាជំងឺមហារីកសួតលើស្រ្តីនៅក្នុងចក្រភពអង់គ្លេសបានកើនឡើងដល់ ៧៣ ភាគរយ បើគិតចាប់ពីឆ្នាំ ១៩៧៥មក ស្របពេលជំងឺមហារីកសួតលើបុរសគឺបានធ្លាក់ចុះដល់ ៤៧ ភាគរយ។ ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រធាន​​ចាត់​​​ការ​ទូទៅ​របស់​ក្រុម​ Bayern​ Munich ​ជាប់​ពន្ធ​នា​គារ​ ៣ឆ្នាំ ​៦ខែ​

អាល្លឺម៉ង៖ កាលពីពេលថ្មីៗនេះ លោក Uli Hoeness ប្រធាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [294]


សេដាក​កំពុង​ជំរុញ​ស្ត្រី​លើ​វិ​ស័យ​កសិកម្ម​

ភ្នំពេញៈសេដាកបានអះអាងថា ស្ត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [317]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 19 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 71 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1137 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748624​ នាក់