រដ្ឋបាលព្រៃឈើ រៀបចំគោលនយោបាយ​ និង​លិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធ​នឹងការ​គ្រប់គ្រងព្រៃឈើ​ ដើម្បីចិញ្ចឹម​ជីវិតប្រកប​ដោយនិរន្តរភាព ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

 ភ្នំពេញៈ រដ្ឋបាលព្រៃឈើ  បានសហការជាមួយមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងក្រសួងពាក់ព័ន្ធ បាននាំគ្នាពិភាក្សាគ្នារៀបចំ​គោលនយោបាយ និងលិខិតបទ​ដ្ឋាន​ច្បាប់​ដែល​​មាន​ការ​​ពាក់ព័ន្ធ ដើម្បីជំរុញឱ្យ​មានគ្រប់គ្រង​ព្រៃ​ឈើ​​សម្រាប់​ការ​ចិញ្ចឹម​ជីវិត​​ប្រកបដោយ​និរ​ន្តរ​​ភាពស្តីពី «មនុស្ស និងព្រៃ​ឈើ​»​ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែ​កុម្ភៈ ឆ្នាំ​២០​១៤ ដោយមា​ន​​អ្នក​​រួម​ប្រមាណជា១៥២នាក់។

លោកបណ្ឌិត ជា សំអាង អនុប្រធានរដ្ឋបាលព្រៃឈើ បានប្រកាសនៅក្នុងវេទិកាជាតិនោះថ្ងៃទី ២៥ កុម្ភៈ ថា ការ​ចូល​រួម​គ្រប់​គ្រង​​ព្រៃឈើ នៅ​ក្នុង​សហគមន៍ ដើម្បី​ឲ្យ​ព្រៃឈើអាចផ្តល់​ប្រយោជន៍​សម្រាប់​​ជីវិត​​មនុស្ស​ដោយ​​និរន្តរភាព។ ហើយតាម​រយៈ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​សហគមន៍​​​បង្កើន​​ការ​អនុវត្ត​ច្បាប់ គឺដើម្បី​ការពារ​ព្រៃឈើ​ឲ្យបានគង់វង្ស ​ដែលប្រជាពលរដ្ឋ​​អាចទាញ​យក​ផល​មក​ចិញ្ចឹម​ជីវិត។

លោកបានបញ្ជាក់ទៀត​ថា រដ្ឋាភិបាល​បានផ្តល់​តួនាទី ដល់​សហគមន៍ព្រៃឈើ នៅក្នុង​ការ​ការពារ​ព្រៃឈើ តាមរយៈ​ការ​បង្កើត​បាន​សហគមន៍ព្រៃឈើ ចំនួន៤៥៧កន្លែង​គ្រប​​ដណ្តប់ លើ​ផ្ទៃដី​ព្រៃចំនួន​ជាង ៤០០ពាន់ហិកតា នៅក្នុង​២១​ខេត្ត។លោក​បាន​បន្ថែមថា ដើម្បីសម្រេចបាននូវទិសដៅនៃគោលនយោបាយដែលបានដាក់ចេញ ក្រសួង​​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​រៀបចំនូវគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម សម្រាប់​អនុវត្តក្នុងអាណត្តិទី៥នេះ ដោយបានសម្រួចទិសដៅ​គោល​នយោ​បាយ​ចំនួន៣ចំណុ​ច​សំខាន់​ៗ​គឺ ទិ១-ការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជកម្មបនីយកម្មកសិកម្ម ទី២-ការ​លើក​កម្ពស់​ការចិញ្ចឹមសត្វ និងទី៣-ការគ្រប់គ្រងធនធានព្រៃឈើ និងជលផលដោយចីរភាព។

លោកអនុប្រធានរដ្ឋបាលព្រៃឈើ បានចាត់ទុកវេទិកាថ្នាក់ជាតិលើកទី១ ស្តីពីមនុស្ស និងព្រៃ ឈើ ក្រោមប្រធាន «វិថីឆ្ពោះ​ទៅ​កាន់ការគ្រប់គ្រងព្រៃឈើ និងការចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព»ថា ពិតជាបានឆ្លុះបញ្ចំងឱ្យឃើញពីការចូលរួម​អនុវត្តនូវ​គោលនយោបាយរបស់រាជរដ្ឋាភិបាលពីភាគីពាក់ ព័ន្ធទាំងអស់កន្លងមក និងសម្រាប់ការបន្ត​គាំទ្រដល់ការគ្រប់គ្រង​ធនធាន​ធម្ម​ជាតិប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងប្រធានខាងលើ។ ហើយជាពិសេសស្វែងរកយុទ្ធសាស្រ្តក្នុង ការគំាទ្រដល់ការ​អនុ​វត្ត​គោល​នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រុម​គាំពារ​ជនតំបន់ភ្នំ បាន​ឲ្យ​ដឹងថា ព្រៃឈើ​បាន​ផ្តល់អនុផល​​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ចិញ្ចឹម​ជីវិត ដូចជា៖ ផ្តៅ ទឹកឃ្មុំ ផ្សិត រុក្ខជាតិឱសថ ជាដើម។ ៨០ភាគរយ នៃ​ប្រជាពលរដ្ឋ តំបន់​ភ្នំ​បាន​ទទួលប្រយោជន៍​ពីអនុផល​ទាំងនេះ។ តែទោះជាយ៉ាង​ណាក្តី ព្រៃឈើ​ប្រទេស​កម្ពុជា​បាន​និងកំពុង​រង​នូវ​សកម្មភាព​កាប់​ដោយ​ខុស​ច្បាប់ ជាពិសេសេ ព្រៃឈើ​នៅក្រៅសហគមន៍។

បើយោងតាមរបាយការណ៍របស់ ITTO បានឱ្យដឹងថា ព្រៃឈើនៅតំបន់ត្រូពិកតិចជាង ១២% នៅ​ក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក ស្ថិតក្រោមការគ្រប់គ្រងដោយនិរន្តរភាព។ ប៉ុន្តែបើទោះជាមានការស្តារ ព្រៃ​ឈើទាំងនោះឡើងវិញដោយជោគជ័យ​នៅតាមក​ន្លែងខ្លះក៏ដោយ ព្រៃធម្មជាតិជាច្រើននៅតែបន្ត បាត់​បង់ជារៀងរាល់ឆ្នាំ៕ ដោយៈភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​ឃាត់ឡាន​យីឌុប​ក្រុមហ៊ុន​កសិកម្ម​ខ្មែរអង្គរ ​ឃើញ​សុទ្ធតែ​ឈើ​ប្រណីត​ដឹកពី​ខេត្តមណ្ឌលគីរី​

ខេត្តក្រចេះ៖ មន្រ្តីជំនាញខាង​សង្កាត់រដ្ឋបាល​ព្រៃឈើ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [465]


ព្រះគ្រូចៅអធិការ​វត្តមួយអង្គត្រូវ​បានដកតំណែង ​បន្ទាប់ពីប្រើហឹង្សា​វាយទៅលើដូនជី​

ឧត្តរមានជ័យ៖ ព្រះ​គ្រូ​មេគុណខេត្តឧត្តរមានជ័យ បានសម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [485]


​​​ស្ទឹងត្រែង ​​តំបន់​​ទេសចរណ៍​ធ​ម្មជាតិ​​កំពុង​រង់​ចាំ​ទទួល​​ស្វាគមន៍​​ភ្ញៀវទេសចរ​​

ស្ទឹងត្រែង៖ ស្ទឹងត្រែង​ជា​ខេត្ត​មួយ​ដ៏​ស្រស់ស្អាត​...អានបន្ត

ទេសចរណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [786]


​ ផលិតកម្មចិន​ផ្តើមថត​ខ្សែភាពយន្ត​ភាគខ្នាតធំរឿង ​ឥទ្ធិពលនៃស្នេហ៍​ នៅកម្ពុជា​

ខ្សែភាពយន្តភាគចិនខ្នាតធំ មានចំណងជើងថា (ឥទ្ធិពលនៃស្...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [451]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 549 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1040 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231139​ នាក់