​មូលដ្ឋានអាជីវកម្ម​ និង​សេវាកម្មប្រតិបត្តិករ​ទេសចរណ៍​ចំនួន៥៤៦​ទទួលបានជ័យ​លាភី​ស្នាដៃល្អ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ ការប្រឡងប្រណាំងរម្មណីយ៍ដ្ឋានស្អាត និងសេវាកម្មល្អប្រចាំឆ្នាំ២០១៣ កន្លងទៅនេះ មានមូលដ្ឋានអាជីវកម្ម និង​សេវាកម្មប្រតិបត្តិករទេសច​រណ៍ប្រមាណជាង៥៤០ ទទួលបានជ័យ​លាភី​ស្នាដៃល្អ ពីរាជរដ្ឋាភិបាល​​ក្នុងឱកាសប្រគល់​លិខិត​សរសើរជូនដល់មូលដ្ឋានអាជីវកម្ម សេវាកម្ម និងប្រតិបត្តិករ​ ទេសចរណ៍​ ដែលមានស្មាដៃល្អកាលពីថ្ងៃទី២៧ ខែកុម្ភៈ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍មាន ប្រសាសន៍ថា នេះជាមោទនភាពណាស់របស់កម្ពុជា​ដែលបង្ហាញ​ពីការរីកចំរើន​នៃ វិស័យទេសចរណ៍ ខណៈដែលចំនួនអ្នកដែលទទួលបានជ័យលាភីបានកើនឡើងរហូតដល់ជាង៥ដង បើធៀបនឹងឆ្នាំ ២០១២ ពោលគឺពីជាង១០០ស្នាដៃ កើនឡើងដល់ចំនួន៥៤៦​ស្នាដៃល្អ។

ក្នុងនោះមានដូចជា៖​សណ្ឋាគារ ផ្ទះសំណាក់ ភោជ្ជនីយ៍ដ្ឋានអាហារដ្ឋាន សេវាកម្សាន្តទេសចរណ៍ មគ្គុទេសទេសចរណ៍ ទីភ្នាក់​ងារ ទេសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ និងសហគមន៍ទេសចរណ៍។លោករដ្ឋមន្រ្តីបញ្ជាក់ថា ​ការប្រឡង​ប្រណាំង​នេះ​ត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ពីគ្រប់ភាគីពាក់ពន្ធ័ ដើម្បីឲ្យធានាថាកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយ​ភាព​ទាក់​ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវមកលេងម្តងហើយចង់មកម្តង់ទៀត។

លោកជ្រាង សុផានណា តំណាងសណ្ឋាគារមីតឡេននៅរាជធានីភ្នំពេញដែលទទួលជ័យលាភី ស្នា ដៃល្អផ្នែកបរិស្ថាន​និង​សេវា​ក​ម្មល្អបានបង្ហាញអារម្មណ៍រីករាយព្រោះជ័យលាភីនេះ​នឹងជួយ​ជំរុញ​ឲ្យវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាកាន់​តែរីកចំរើន​ទៅ​មុខ​​​ហើយក៏ជាចំនុចដែលត្រូវខិតខំបន្ថែម ទៀតដើម្បីឲ្យកាន់តែទទួលបានការគាំទ្រពីអតិថិជន។

លោកបញ្ជាក់ថា ការចូល​រួម​​​អភិវឌ្ឍវិស័យ ទេស​ចរណ៍វាមិនត្រឹមតែជួយពន្លឿនកណើនសេដ្ឋកិច្ច​ជាតិប៉ុណ្ណោះទេថែម​ទាំងជួយ​ឲ្យពលរដ្ឋកម្ពុជាកាន់​តែមានការងារធ្វើដូច្នេះការពង្រឹងគុណភាពផលិផលទេសចរណ៍គឺជារឿង​សំខាន់បំផុតដែលអ្នក​បំរើសេវា​កម្ម​ទាំងត្រូវយកចិត្តទុកដាក់ជាអាទិភាព។

កាលពីឆ្នាំ២០១៣ កន្លងទៅនេះ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិចំនួន៤.២១០.១៦៥​នាក់ មានកំណើន១៧.៥ភាគរយ​ធៀប​នឹង​ឆ្នាំ២០១២​ ដែលបាននាំចំណូលចូលសេដ្ឋកិច្ចជាតិ​ប្រមា​ណ២.៥៤៧លានដុល្លា ស្មើនឹង១៥.៥ភាគរយនៃ​ផលិតផល​សរុបនៅទូទាំងប្រទេស។ ដោយ​ឡែក​សម្រាប់ឆ្នាំ២០១៤​​នេះ​កម្ពុជានឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិរហូតដល់ជា​ង​៤​លាន​៧​សែន​នាក់។ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ទាហាន​​កូរ៉េ​​ខាង​ត្បូង​​បាញ់​​សំលាប់​​បុរស​ម្នាក់​​

កូរ៉េខាងត្បូង៖ មន្ត្រីប៉ូលី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [445]


ធ្លាក់​​​យន្តហោះ​នៅប្រទេសទុ​យនេស៊ី​ឆក់យក​ជីវិត​មនុស្សចំ​នួន ​១១នាក់​

ប្រទេសទុយនេស៊ី៖ យោងតាមប្រភពសារព័ត៌មាន AFP បានអោយដឹ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [468]


របាយ​ការណ៍​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​អះ​អាង​ពី​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​

 អគ្គលេខាទូទៅបាននិយាយថា សប្តាហ៍ក្រោយអង្...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [473]


បិទវគ្គហ្វឹកហ្វឺនក្បាច់គុណដល់​មន្ត្រី​នគរ​បាល​ជាតិ

ភ្នំពេញ​៖​ បន្ទាប់ពីទទួលការ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [417]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 727 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1460 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231559​ នាក់