​​​ក្រសួង​អប់រំ​ បើក​វគ្គ​បង្រៀន​លើមុខ​វិជ្ជា​បុរេ​សំណេរ​សម្រាប់​​មត្តេយ្យ​សិក្សា​រដ្ឋ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបំប៉ន ស្តីពីវិធីសាស្រ្តបង្រៀន និងរៀប​លើមុខ​វិជ្ជា​​បុរេសំណេរ សម្រាប់​កុមារ​អាយុ៥ឆ្នាំ ផ្នែកមត្តេយ្យសិក្សារដ្ឋ នៅ ក្នុងមធ្យមសិក្សា​គរុកោសល្យ មត្តេយ្យមជ្ឈិម។លោកស្រី គឹម សេដ្ឋានី រដ្ឋលេខា​ធិការ​ក្រសួងអប់រំ បានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍន៍ធនធាន​មនុស្ស ដែលមានសមត្ថភាពពេញលេញ គឺផ្តើមចេញពីកុមារតូច និងការអប់រំកុមារតូច គឺជាផ្នែកមួយ​ដ៏សំខាន់ក្នុងការ ផ្តល់នូវសមត្ថភាពមូលដ្ឋានគ្រឹះដ៏រឹងមាំ មុននឹងចូលរៀននៅ​សាលា​បឋម​សិក្សា ព្រម​ទាំងកាត់បន្ថយការរៀនមិនត្រួតថ្នាក់ និងមិនបោះបង់ការសិក្សានៅគ្រប់ភូមិសិក្សា ។

លោកស្រី បន្តថា ដើម្បីឆ្លើយតប ទៅនឹងចំណុចសំខាន់ៗខាងលើ ក្រសួងអប់រំ យុវជន និងកីឡា បាន​ខិតខំរៀបចំកែមុខវិជ្ជា នីមួយៗ និងសម្ភារឧបទេសដោយផ្អែកតាមមូលដ្ឋាន ជាក់ស្តែង ហើយ​ក្នុងមុខវិជ្ជាទាំងនោះ តម្រូវឲ្យយក ចិត្តទុកដាក់ លើវិធី​សាស្រ្តបង្រៀន និងរៀន ដែលជាផ្នែកមួយ ជួយ​ឲ្យ​កុមារទទួលបានចំណេះដឹងពេញលេញ ។

លោកស្រីរដ្ឋលេខាធិការបានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា រៀបចំវគ្គបំប៉នលើវិធីសាស្រ្ត​បង្រៀន​មុខវិជ្ជា បុរេសំណេរ សម្រាប់កុមារអាយុ ៥ឆ្នាំ ដែលជាមុខវិជ្ជាមួយ ក្នុងការអភិវឌ្ឍន៍ផ្នែកភាសា និងមានលក្ខណៈ គោលវិធីសិស្សមជ្ឈមណ្ឌល ដើម្បី​ឲ្យ​​កុមារតូចមានបំណិន លើផ្នែកទាំង៦ រួមមាន​បំណិន ស្តាប់ សង្កេត ធ្វើចលនា ពេលលំហ ភាសា និងទម្លាប់ឲ្យពួកគេរៀន​សហការគ្នា ទៅតាម​ក្រុម​តូច ឬធំ ឲ្យស្របតាមចតុ ស្តម្ភ គឺចំណេះដឹង ចំណេះធ្វើ បំណិន និងចេះរួមរស់នៅជាមួយគ្នាផងដែរ។

លោកស្រី គឹម សេដ្ឋានី បញ្ជាក់ថា ដើម្បីឲ្យវគ្គបំប៉ននាពេលនេះ ប្រព្រឹត្តទៅដោយជោគជ័យ សមាជិក សមាជិកា​ទាំង​អស់​ត្រូវ​យក​ចិត្តទុក ដាក់ស្តាប់ទទួលយកនូវចំណេះដឹង និងបទ ពិសោធន៍ថ្មី​បន្ថែម​ទៀត លើវិធីសាស្រ្ត បង្រៀនមុខវិជ្ជាបុរេសំណេរ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់គ្រូ មត្តេយ្យ​សិក្សា​នៅតាមសាលារៀនរៀងៗខ្លួន នឹងត្រូវបញ្ចេញគំនិតយោបល់ ឲ្យបាន​ផុល​ផុស​ទាក់ទងនឹង បទពិសោធន៍ ដែលបានអនុវត្តជាក់ស្តែង ដើម្បីផ្តល់ឲ្យគ្នាទៅវិញទៅមក ជាពិសេសត្រូវកំណត់​ឲ្យ​បាននូវ សកម្មភាពសំខាន់ៗក្នុងមេរៀនបុរេសំណេរ ដែលជាតម្រូវការចាំបាច់ របស់គ្រូ​សម្រាប់​បម្រើឲ្យ​ការងារ បង្រៀន និងរៀន​កាន់តែ​ល្អប្រសើរថែមទៀត៕ ដោយៈ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

អង្គការពីរ​បាន​ចេញ​​របាយ​​ការ​ណ៍​​រួ​ម​​គ្នា​​ពាក់​​ពន្ធ័​​និង​​ដំណើរ​​ការ​​បោះ​​ឆ្នោ​ត​​

រាជធានីភ្នំពេញ៖ អង្គការតម្លាភាពកម្ពុជា បានសហ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [452]


​កម្ពុជា-ម៉ាឡេស៊ី​ ធ្វើជាសហ ​ប្រធាន​ ក្នុងកិច្ចប្រជុំតុមូល​ ស្តីពី​ វិស័យឧស្សាហកម្ម​

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់កម្ពុជា និងម៉ាឡេស៊ី នឹងធ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [357]


អ្នកទោស​​​ Samuel​ Sheinbein​ ត្រួវ​បានបា​ញ់សំ​លាប់នៅ​ក្នុងគុ​ក ​Rimonim​

ប្រទេសអ៊ីស្រាអ៊ែល៖ កាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកទោ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [425]


ការ​បន្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​នៅទីក្រុង​បាដាត​បាន​សំលាប់​មនុស្ស​ ៣៩នាក់​

ប្រទេសអ៊ីរ៉ាក់៖ មន្រ្តីប៉ូលីសអ៊ីរ៉ាក់បានអោយដឹងថា ម...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [446]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 540 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1026 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231125​ នាក់