​២ខែ​ដើម​ឆ្នាំ​២០១៤ ​ខេត្តព្រះសីហនុ​ ទទួល​បាន​ភ្ញៀវទេ​សចរណ៏​ជាង​៣៦ម៉ឺ​ននាក់​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ព្រះសីហនុ​៖ ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៤​នេះ ភ្ញៀវទេសចរ​ណ៏​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន ៣៦៤.៩៦៤​នាក់ មាន​ចំនួន​កើនឡើង​ជាង​ឆ្នាំ​២០១៣ កន្លងទៅ​១៩.០៩%​។ នេះ​បើតាម​ការអះអាង​របស់​លោក សេង ខា ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​ព្រះសីហនុ​។​តាម​របាយ​កា​ណ៏​ពី​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ក្នុង នោះ​មាន​ភ្ញៀវ​ជាតិ ចំនួន ២៨០.៨៣០​នាក់ និង​ភ្ញៀវទេសចរ​ណ៏​អន្តរជាតិ​ចំនួន​៨៤.១៣៤​នាក់​។

បើ​ប្រៀបធៀប​រយៈពេល​២​ខែ​ដូចគ្នា កាលពីដើមឆ្នាំ​២០១៣ មានការ​កើនឡើង​ចំនួន ១៩.០៩%​។​ដោយឡែក​ភ្ញៀវទេ​ស​ចរ​ណ៏​បរទេស ដែល​ធ្វើដំណើរ​តាម​នាវា ចូល​តាម​ច្រក​កំពង់ផែ​សមុទ្រ អន្តរ ជាតិ​ក្រុងព្រះសីហនុ​មាន​ចំនួន ១០​លើក ដែលមាន​ភ្ញៀវទេសចរ​ណ៏​បរទេស​ចម្រុះ​ជាតិ​សាស​ន៏​សរុប​ចំនួន ៦.៦២៤​នាក់​។

បើ​ប្រៀបធៀប​នឹង​រយៈពេល​២​ខែ​ដើម​ឆ្នាំ​២០១៣ មានការ​កើនឡើង ៤៨. ៨៤ % ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​នាវា​ទេស​ច​​​​រ​ណ៏​ចូល​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ភាគច្រើន​សុទ្ធតែជា​មនុស្ស​ដែលមាន​វ័យ​ចំណាស់​។​រីឯ​ភ្ញៀវទេ​សចរ​ណ៏​ដែល​ធ្វើដំណើរ​តាម​យន្តហោះ​ក្នុង​ខែមករា ឆ្នាំ​២០១៤ មាន​ចំនួន ៤១​ជើង មាន​ភ្ញៀវ​សរុប ២.៣១៨​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ០៣​នាក់​។ បើ​ប្រៀបធៀប​ទៅនឹង​ខែមករា​ឆ្នាំ​២០១៣ មាន​ចំនួន​កើនឡើង ១៧​ជើង ស្មើនឹង ៨៤៤​នាក់​។​

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​ភ្ញៀវទេសចរ​ណ៏​បរទេស​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ កំពុង​ចាប់​អារម្មណ៍​ទៅ​ទស្សនា​នៅតាម​បណ្តា​កោះ​មួយចំនួន​ក្នុង​ខេត្ត មានដូចជា ភូមិ​កោះ​តូច ភូមិ​កោះរុងសន្លឹម ភូមិ​សុខសាន្ត ដែលមាន​ទីតាំងនៅ​សង្កាត់​កោះរុង មាន​ចម្ងាយ​ពី​ដីគោក ប្រមាណ​ជា ៣៨​គីឡូម៉ែត្រ និង​នៅមាន​កោះ​មួយចំនួនទៀត មានដូចជា​កោះ​ប្ញ​ស្សី កោះព្រីង កោះ​យាយ កោះ​តា ជាដើម​៕​ ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សម្តេចតេជោព្រមានការ​ធ្វើ​បាតុ​កម្ម​របស់​បក្ស​ប្រឆាំង

កណ្ដាល ៖ សម្ដេចនាយករដ្...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [455]


សេដាករៀបចំ​ដំណើរទស្សន​កិច្ចសិក្សាអន្តរ​ជាតិ ជាមួយ​កសិករនិង​អង្គការ GRET ​មកពីប្រទេសភូមា​

ភ្នំពេញ៖ អង្គការសេដាក បាននិងកំពុងសម្របសម្រួលដឹកនាំ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [444]


​សម្តេច​ក្រុមព្រះ​ អំពាវនា​វឲ្យគណបក្សសង្គ្រោះ ​ជាតិ ​ចូល​ ប្រជុំសភា​

ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អំពាវនាវឲ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [979]


FCRE នាំអង្ករ​ចេញ​បាន​ជាង​៣ពាន់​នៅ​៩​ខែ​ដើម​ឆ្នាំ​២០១៣​នេះ​

ភ្នំពេញ៖ សហព័ន្ធអ្នកនាំចេញអ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [393]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 517 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 980 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231079​ នាក់