​សម្តេចតេជោ​ ជំរុញឲ្យ​ពង្រឹងគុណភាព​អប់រំនៅ​គ្រឹះស្ថាន​ឧត្តមសិក្សា ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​អំពាវនាវឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡាបន្ត ពង្រឹងគុណ ភាព អប់រំនៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវតែ​បន្ត​ការខិត​ខំប្រឹងប្រែងក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ដែលជាកត្តាមិន​អាចខ្វះ បាន​នៅ​ក្នុ​ងការអភិវឌ្ឍប្រទេសជាតិ។ការអំពាវនាវនេះខណៈដែលសម្តេចតេជោ អញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រដល់​និស្សិត ជ័យ​លាភីថ្នាក់​បរិញ្ញាបត្រ និងថ្នាក់បរិញ្ញ បត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និងវិទ្យា សាស្ត្រ សេដ្ឋកិច្ច សរុប ចំនួន ៧.៥៧១ នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ព្រឹកថ្ងៃទី ១៧ មីនា ២០១៤នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ចាប់តាំងពីថ្ងៃទីរំដោះ ៧ មករា ឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ យើង កសាងប្រទេសបានពីដំណាក់កាលមួយ​ទៅ​កាន់​ដំណាក់​កាលមួយ មិនមែនមាន ន័យថា យើងមិនបានយចិត្ត​ទុកដាក់ទៅលើ​បញ្ហា​ធន​ធានមនុស្សនោះទេ ។សម្តេចនាយក រដ្ឋមន្រ្តីថ្លែងឱ្យដឹងទៀតថា ប៉ុន្តែតាមដំណាក់កាល នីមួយៗ​យើងបាន ឆ្លងកាត់ នូវការលំបាករាប់មិនអស់ ហើយយើងក៏បានរិះរកគ្រប់វិធីទាំងអស់ ដើម្បីបញ្ជូន និស្សិតរបស់យើងចេញទៅរៀននៅ បរទេស នៅក្នុង ដំណាក់​កាលនៃការលំបាកនោះ ។

នៅក្នុងដំណាក់កាលមួយទសវត្សចុង ក្រោយនេះកំណើនសេដ្ឋកិច្ចកម្ពុជាជាងមធ្យមជាង ៨% ក្នុងមួយឆ្នាំ ដែលកំណើននេះ  មិន អាចបានមកដោយសារការគ្រប់គ្រង និងដឹកនាំ​មិន​ច្បាស់លាស់នោះទេ ក៏ប៉ុន្តែបានមក អាស្រ័យដោយការដឹកនាំ និង អាស្រ័យដោយ​កត្តា​ធនធានមនុស្សរបស់យើង។

យ៉ាងណាក៏ដោយបញ្ហាធនធានមនុស្សនៅតែជាចំណោទធំ សម្រាប់យើង ។ ដូច​ដែល​វេទិកា​រាជរដ្ឋាភិបាល -ផ្នែកឯកជនបាន​ឆ្លុះបញ្ចាំងអំពីភាពពាក់ព័ន្ធ គ្នារវាងម្ខាងគឺ​ធន​ធានមនុស្ស និងម្ខាងទៀតការបណ្តុះបណ្តាលរបស់យើងមិនឆ្លើយតបទៅនឹង​តម្រូវ​ការទីផ្សារ។ឥឡូវនេះមិនថាពិភពលោកកំពុងមានការប្រែប្រួលយ៉ាងខ្លាំងពី ស្ថានភាពមួយទៅកាន់ស្ថានភាពមួយទៀតទេ សូម្បី​តែនៅក្នុងប្រទេសកម្ពុជារបស់យើងវា ក៏មានតម្រូវការ ហើយឥឡូវនេះដំណាក់កាលនេះជាដំណាក់កាលនៃការធ្វើឯក​ទេស​កម្ម ដែលនៅក្នុងការធ្វើឯកទេសកម្មនោះហើយ ដែលតែងតែឆ្លុះបញ្ចាំងថា និស្សិតដែលបានទទួលការងារធ្វើចំមុខ​ជំនាញ​មាន​ប៉ុន្មាន និងមិនចំមុខជំនាញមានប៉ុន្មាន ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ឥឡូននេះ ការបណ្តុះបណ្តាលធន ធាន​មនុស្ស​របស់យើងកាន់មានតម្រូវការចាំបាច់ ដើម្បីបម្រើឲ្យទីផ្សារការងារនៅពេលដែល វិនិយោគបានមកដល់ ដែលយើងត្រូវមានធនធានមនុស្សដើម្បីបម្រើការងារឲ្យគេ បម្រើ​​ឲ្យ ខ្សែសង្វាក់ផលិតកម្ម បើមិនដូច្នេះទេ យើងនៅតែរត់មិន​ទាន់ដំណើរក្នុង​ស្រុក​របស់​យើង ក៏ ដូចជាសមាហរណកម្ម​នៅ​ក្នុងក្របខណ្ឌតំបន់ផងដែរ ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានឲ្យដឹងថា សាកលវិទ្យាល័យភូមិន្ទនី​តិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចជា គ្រឹះ​ស្ថាន​ឧត្តមសិក្សារដ្ឋ ដែលមានតួនាទីដ៏សំខាន់​ក្នុង​ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើឲ្យការអភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម​​កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ គិតមក ដល់ឆ្នាំ ២០១៤ នេះ និស្សិតដែលបានបញ្ចប់ការ​សិក្សាជាស្ថាពរ​ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យា​សាស្ត្រសេដ្ឋកិច្ចមានចំនួន ៣១ ៦៣៣ នាក់ ដែលនិស្សិតទាំង​នោះ កំពុងបម្រើការងារ​នៅក្នុងស្ថា​ប័នរដ្ឋ និងវិស័យឯកជននានា ។ បច្ចុប្បន្នសាកលវិទ្យាល័យ មាននិស្សិតកំពុង​សិក្សា​គ្រប់​កំរិតសិក្សាសរុប ១៥ ៦៧២ នាក់។

លោករដ្ឋមន្ត្រីបានឲ្យដឹងដែរថា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋ​កិច្ច បានធ្វើសហប្រតិបត្តិការ​ជាមួយ​បណ្តាសាកលវិទ្យាល័យ បរទសល្បីៗ ដោយបានចុះ​ហត្ថលេខាជាមួយសាកលវិទ្យាល័យអន្តរជាតិជាដៃគូចំនួន ៣០ ដើម្បី​ផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ លើការងារសិក្សា ការងារបង្រៀន និងការស្រាវជ្រាវ ។ គិតចាប់ពីឆ្នាំ ១៩៩​៣ មកដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានបញ្ជូននិស្សិតទៅសិក្សានៅបរទេស តាមរយៈ អាហារូបករណ៍នានាបានចំនួន ១ ០៦៥ នាក់។

គួររំម្លឹកដែរថា នាបច្ចុប្បន្ននេះ កម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន ១០៤ ដែល​ក្នុងនោះគ្រឹះ ស្ថាឧត្តមសិក្សារដ្ឋមាន ចំនួន ៣៩ និងឯកជនចំនួន ៦៥ និងមាន​និស្សិត ថ្នាក់បរិញ្ញាបត្ររង ដល់បណ្ឌិតចំនួន ២២២ ១៦៤ នាក់ ។ ជាមួយគ្នានេះ​ក៏ មាន​អន្តេ​វាសិកដ្ឋានចំនួន ៧ ខ្នង នៅរាជធានីភ្នំពេញ និងមាននិស្សិត កំពុងស្នាក់ នៅ​ប្រមាណ ៨០៤ នាក់ក្នុងនោះស្រី ៥៧៣ នាក់ និងមាននិស្សិតបរទេស ១៤០ នាក់៕ដោយ ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

លោកសមរង្ស៊ីត្រូវបានលើកលែងទោស​ពីព្រះមហាក្សត្រ​តាមសំណើ​សម្តេចតេជោ សែន

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីជាន់ខ្ព...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [420]


រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នារកគន្លឹះជំរុញការនាំអង្ករចេញ​​

ភ្នំពេញ៖ រដ្ឋាភិបាលដែលមា​នក្រសួងសេដ្ឋកិច្ច ជាសេនាធ...អានបន្ត

ពាណិជ្ជកម្ម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [796]


​ភ្លើងឆាប​ឆេះ​សាឡង់​បូមខ្សាច់​របស់​ក្រុមហ៊ុន​សុខហុង​នៅ​កណ្តាល​ទន្លេនៅ​ខាងមុខ​កោះប្រាក់​

ខេត្តកណ្តាល ៖ បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [586]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 493 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 936 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231035​ នាក់