សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់​​​ឲ្យប្រើប្រាស់​ជា​ផ្លូវ​​​​​​ការ ដើម្បីសំរួលដល់ការលំបាក ក្នុងការធ្វើ ដំណើររបស់ព្រះសង្ឃចេញទៅបិណ្ឌបាត និងពុទ្ធិបរិសិទ្ធ ។ ពិធីនេះ​ប្រារព្ធ​ធ្វើឡើងនៅថ្ងៃទី៦ ខែ មេសា ក្រោមវត្តមានរបស់លោក កុយ ស៊ីឌឿន អគ្គនាយកវិទ្យុ DP ប៊ីយ្យូធី និង​ភរិយា តំណាងឯ.ឧ ហ៊ុន ម៉ាណែត និងលោកជំទាវ។លោក កុយ ស៊ីឌឿន បានមានប្រសាសន៍ថា នៅក្នុង​បរិវេណ​វត្ត​សិរីមង្គលហៅ វត្តតា គោហ៊េកន្លងមក នៅពេលមានភ្លៀងធ្លាក់តែងតែមានភាពលំបាកក្នុងការធ្វើដំណើរ របស់​ព្រះ​សង្ឃចេញទៅ បិណ្ឌបាតនិងពុទ្ធិបរិសិទ្ធពិបាកធ្វើដំណើរមកធ្វើបុណ្យ។ ដូច្នេះនៅពេលនេះ ឯ.ឧនិងលោក​ជំទាវ ព្រះគូចៅអធិការវត្តនិងគណៈកម្មាធិការវត្ត ព្រមទាំងមានការ ចូល រួមចំណែក ពីប្រជា ព​លរដ្ឋ ទាំងអស់ដែលជាពុទ្ធិ​​​​​បរិសទ្ធចំណុះជើងវត្ត បានធ្វើឲ្យបរិវេណវត្ត​របស់យើងមានភាព ស្រស់ បំព្រងដើម្បីលើកកម្ពស់វិស័យ​ព្រះពុទ្ធ​សាសនា។

លោកបញ្ជាក់ថា ឃុំរកាកោងទី១ នេះ ជាទឹកដីនិងស្រុកកំណើតរបស់លោក និងតំណរពីលោក ឪពុកលោក លោក​តែ​ងតែមកធ្វើ បុណ្យនិងជួយទំនុកបំរុងវត្តនេះជារៀងរហូតមក។ដូច្នេះលោកនិងភរិយាសង្ឃឹមថា សមទ្ធិផល​ដែល​បាន​កើតឡើងដោយកំលាំងសាមគ្គីនេះ ​និងបំរើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋនៅ​ក្នុងភូមិ ដូច្នេះ​សូមជួយ​ថែ​រក្សា​ទាំង​អស់គ្នា ដើម្បីទុកជាកេរ្តិ៍ដំណែលឲ្យក្មេង​ៗ ជំនាន់ក្រោយ​យក​គំរូតាមយើងទាំងអស់គ្នា។ លោកអ្នកភរិយា​​បាន​ពាំ​​នាំ​​នូវ​ប្រសាសន៍ផ្តាំផ្ញើរសាកសួរ សុខទុក្ខពី សំណាក់ឯ.ឧ ហ៊ុន ម៉ាណែតនិងលោកជំទាវដែលលោក​​​​​​​តែងតែគិត​គូរពី​​​​​​​​​​​​​​សុខទុក្ខបងប្អូនទាំងអស់ ដែលជានិច្ច ជាកាល តែងតែអនុញ្ញាតឲ្យលោកនិងភរិយាចុះជួយគ្រប់ទីកន្លែង ជាមួយ និងឯ.ឧ ជាក់ស្តែង ដូចជាក្នុងពេលនេះ ។ ក្នុងឱកាសនោះដែរ លោកនិងភរិយាបាននាំយក ក្រមារឺកន្សែង សម្ភារៈ សិក្សានិងថវិកាបន្តិចបន្តួចជូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សា​នុសិស្ស យាយជីតាជី និងកងកម្លាំងផងដែរ៕

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

រដ្ឋមន្ត្រីការ​បរទេស អាម៉េរិក​គ្រោងនឹងមក​បំពេញទស្សន​កិច្ចនៅកម្ពុជា​

ភ្នំពេញ​៖ លោក​ចន ឃែរី​ រដ្ឋមន្ត្រីការបរទេសសហរដ្ឋ​អ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [394]


អូបាម៉ាព្រមានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីបើនៅតែឈ្លានពានអ៊ុយក្រែន

អាមេរិកៈ បើយោងតាមសេចក្ដីរាយការណ៍អាមេរិកបាន​ឲ្យ​ដឹង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [529]


ក្រុមហ៊ុន ជីប ម៉ុង ចូលរួមតាំងពិព័រណ៍ ក្នុងសន្និសីទ សហព័ន្ធវិស្វកម្ម​ អាស៊ាន លើកទី៣០

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

វិទ្យាសាស្ត្រ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [1072]


​បក្ស​សង្រ្គោះ​ជាតិ ​បាន​ចាប់​ផ្តើម​ធ្វើ​ម​ហា​បាតុ​កម្ម​នៅ​ព្រឹក​នេះ​

ភ្នំពេញ៖ គណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមដំណើរ​ការម...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [451]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 348 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 656 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230755​ នាក់