ពី​ព័រ​ណ៍​ចង្កៀង​គោម​ខ្នាត​ធំ​សម្រាប់​​ឆ្នាំ​​មិត្ត​​ភាព​​កម្ពុជា-ចិន​​ស្ថាប​នា​​រួច​រាល់​​ជា​ង​​៨០​​ភាគ​​រយ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

ភ្នំពេញ​​៖​​ចង្កៀង​គោមខ្នាតធំដែលត្រៀមដាក់បង្ហាញនៅក្នុង​ពិព័រណ៍​នៃទំនាក់​ទំនងមិត្ត​ភាព​​រវាង​​​ព្រះរា​​​ជាណា​​​ចក្រកម្ពុជា​និង​សាធា​រណរដ្ឋ​ប្រជាមានិតចិន​ប្រចាំ​ឆ្នាំ​២០១៣​ដែល​គ្រោង​នឹង​រៀប​ចំ​​នៅមជ្ឈ​ម​ណ្ឌលពិព័រណ៍​​​​កោះពេជ្រក្នុងរាជធានីភ្នំពេញនោះបានស្ថាបនាសម្រេចបានជាង៨០ភាគរយហើយ។ពិព័រណ៍ចង្កៀង​គោម​ខ្នាត​​ធំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​លោក​ឧកញ្ញាឆាវអ៊ីនទ័រប្រធានក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន​ខ្មែរហ្វឺសអ៊ិន​វេស​​​​​មេន​ហូឌីងគ្រុប(ខ្មែរហូឌីង) និងមានកិច្ចសហការរៀប​ចំ​និង​លើក​ទឹក​ចិត្ត​ពីក្រសួងវប្បធម៌វិចិត្រ​​សិល្បៈ​កម្ពុ​​ជា​​សា​លារាជធានីភ្នំពេញនិងផ្តល់ការគាំទ្រពីម្ចាស់មជ្ឈមណ្ឌលពិព័រកោះពេជ្រ​​។​​

សូមជម្រាបថាពិព័រណ៍ចង្កៀងគោមខ្នាតធំដែលមិនធ្លាប់បានឃើញនៅក្នុងប្រទេសកម្ពុជានេះនឹងរៀប​ចំ​​​
ប្រា​រពឡើង​នៅថ្ងៃទី១៩ខែកញ្ញារហូតដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៣មានរយៈពេល១ខែដើម្បីរឹត​​ចំណង​​
សា​មគ្គីភាពមិត្តភាពនិងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិននិងជាការអបអរខួបលើកទី៥៥​ឆ្នាំ​នៃចំណងការទូ​
រវាង​ប្រទេស​ទាំង​ពីរដែលត្រូវបានប្រសិទ្ធិនាមថាជាឆ្នាំមិត្តភាពកម្ពុជា-ចិន​។

  

មួយចំណែកទៀត​ពិព័រណ៍​នេះ​ក៏នឹង​​បង្ហាញ​ឲ្យមនុស្សនៅលើពិភពលោកស្គាល់កាន់តែច្បាស់ពី​ព្រះរាជា​​ណាចក្រកម្ពុជាដែលជាព្រះរាជាណាចក្រអច្ឆរិយៈនិងជាប្រទេសដ៏ចំណាស់មួយមានវប្បធម៌ទំនាមទម្លាប់​
ប្រពៃណីសិល្បៈច្បាស់​លាស់​និងមាន​សុខសន្តិភាពស្ថិរភាពនយោបាយយ៉ាងពេញ​​លេញដែលធានា​ដល់​​​ការវិនិយោគ​របស់​ធុរជនទាំងក្នុង  និងក្រៅប្រទេសលើផ្នែកកសិកម្មពាណិជ្ជកម្ម​និងសេ​ដ្ឋកិច្ចពិសេស​ជាង​​​នេះទៅទៀតគឺចង់បង្ហាញ​ដល់អ្នក​ទេស​ទាំងឡាយឲ្យមកទស្សនាប្រទេស​ដ៏ល្អផូរផង​មួយនេះនៅក្នុង​ទ្វីប​​អាស៊ីអាគ្នេយ៍​​នៅក្នុងឱកាស​ចុះពិនិត្យ​ទីតាំង​ឧបករណ៍និងចង្កៀងគោមនោះគេ​ឃើញព្រះវត្តមានសម្តេច​​ព្រះ​​រាមនរោត្តម​បុប្ភាទេវីសមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជានិងតំណាងអ្នក​ឧកញ៉ាឆាវអ៊ីនទ័រប្រ​
ធាន​​ក្រុម​ប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរហ្វឺសអ៊ិន​វេសមេនហូឌីងគ្រុប​។

    

ក្នុងឱកាសចុះពិនិត្យនោះ​លោកប៉ាន់អាន​នីង(Bai an ning) ​អគ្គាធិការគណៈ​កម្មាធិការ​រៀប​​ចំ​និង​គ្រប់គ្រង​​ពិព័​​​​  
រណ៍​នោះ​បាន​ឲ្យដឹង​ថាពិព័រណ៍ខាងលើនេះគ្រោងនឹងចាប់ផ្តើមនីថ្ងៃទី១៩កញ្ញ៉ានេះហើយបច្ចុប្បន្ន​ក្រុម​អ្នក​​​​​​  បច្ចេក​​ទេសកំពុង​មមាញឹក​ដើម្បី​ឲ្យទាន់​ពេលវេលាព្រោះពេលវេលាក៏កាន់តែ​រំកិលជិតមកដល់​ហើយ​​មក​​ដល់​​​​​  ពេល​នេះ​យើងសម្រេចបានជាង៨០ភាគរយហើយដែរ​។​​លោករំពឹងថាអ្វីនឹងរួចរាល់នៅមុន​ថ្ងៃ​ទី​១៨​ខែ​នេះអា​ច​​​​​  ដាក់តាំងបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ​ទស្សនាដោយសប្បាយរីករាយក្រៃលែងបំផុត​​។​​​​គួររំលឹក ផងដែរ ថា​   តាមទម្លាមទម្លាប់ជំនឿរបស់ប្រជាជនចិនគឺចង្កៀងគោមជាតំណាងនៃសេចក្តីសុខ​​​និ​ង​​​ភាព​​​​សប្បាយរីករាយ​   របស់ប្រជាជាតិមួយប៉ុន្តែសម្រាប់ពេលនេះចង្កៀងគោមដែលនឹងដាក់តាំងបង្ហាញនៅក្នុងប្រ​​ទេសកម្ពុជានេះ​​គឺ​   សំដៅលើការរឹតចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិ​បត្តិការ​យូរអង្វែងរវាងប្រទេស​​​កម្ពុជានិង សា​   ធារណរដ្ឋប្រជាមានិតចិនក៏ដូចជានាំមកនូវសេចក្តីសុខសប្បាយរីកចំរើនរុងរឿងលើគ្រប់វិស័យល់ប្រជាជន​​  នៃប្រទេសទាំងពីរកម្ពុជា-ចិនជានិច្ចនិរន្ត​រៀង​​ទៅ​ ។ ជាមួយ​គ្នានេះគេបាន ឃើញមាន រំលេចលំអរ ទៅដោយរូម​​ ​ភាពវប្បធម៌ប្រពៃណីជំនឿ​​សាសនា​​និង​​អរិយៈ​​វត្ថុដ៏​ម​​​ហាសាល​គឺ​ប្រាសាទអង្គរប្រា សាទព្រះវិហារនិងវប្បធម៌​​ ​ខ្មែរដ៏ល្អផូរផង់​ដទៃទៀត​ជាច្រើន​ដែលត្រៀមដាក់​តាំង​​​បង្ហាញ​រួមគ្នាជាមួយវប្បធម៌ជំនឿ​សាសនា​ប្រៃណីចិន​​​ដទៃៗទៀតយ៉ាងស្អេកស្កាស់​​។​ សូមជម្រាបផងដែរសម្រាប់តម្លៃសំបុត្រចូលទស្សនា​មហាពិព័រណ៍​ចង្កៀង​គោម​​នេះសម្រាប់ពេល​ថ្ងៃ​​មាន តម្លៃ ​​៥ដុល្លារនិងសម្រាប់ពេលយប់មានតម្លៃ១៥ដុល្លារអាមេរិក។ចំណែកថ្ងៃប្រាព្វពិធី​​​បើក​​ពិព័រណ៍​​ដំបូង ​មាន ការ​​អញ្ជើញ​ចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមប្រធាន​ព្រឹទ្ធ​ស​​ភានៃព្រះ​រាជា​ ណាចក្រ​​កម្ពុជា​​​និងលោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិត​ចិន​ប្រចាំកម្ពុជា​​​៕​ ​
ដោយ ​៖ ស​​​ស្អាត 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
សិល្បះ-កម្សាន្ត • កាលពី​ : 11 កន្លងទៅ • បើកមើល : [632]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
សិល្បះ-កម្សាន្ត • កាលពី​ : 11 កន្លងទៅ • បើកមើល : [537]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ
សិល្បះ-កម្សាន្ត • កាលពី​ : 11 កន្លងទៅ • បើកមើល : [557]

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​របស់​ខ្ញុំ​នៅ​ក្នុង​អាជីព​សារព័ត៌មាន​ផ្ដោត​លើ​ វិស័យ​សិល្បៈ​ខ្មែរ​ជា​មួយ​យុវវ័យ​មួយ​ក្រុម​មក​ពី​មហាវិទ្យាល័យ​ផ្សេងៗ​ គ្នា​គឺ​ជា​រយៈ​

... អានបន្ត


ក្រុមវាយ យកលុយ​ និងឆក់ទូរស័ព្ទ មួយក្រុម ត្រូវកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន
សិល្បះ-កម្សាន្ត • កាលពី​ : 11 កន្លងទៅ • បើកមើល : [591]

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រកួតប្រជែងដើម្បីស្វែងរក​តំណាង​ចែកចាយលក់​ឆ្នើម​ របស់ខ្លួន និងបាន​ប្រកាស​ពី​សមាស​ធាតុអ្នក​ឈ្នះ ព្រមជាមួយ​នឹង​រង្វាន់​ធំកាលពីដើមសប្តាហ៍កន្លងទៅនេះ។​

... អានបន្ត


អាជ្ញាធរបិទ អាជីវកម្មផ្ទះ សំណាក់លីពៅ
សិល្បះ-កម្សាន្ត • កាលពី​ : 11 កន្លងទៅ • បើកមើល : [627]

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រកួតប្រជែងដើម្បីស្វែងរក​តំណាង​ចែកចាយលក់​ឆ្នើម​ របស់ខ្លួន និងបាន​ប្រកាស​ពី​សមាស​ធាតុអ្នក​ឈ្នះ ព្រមជាមួយ​នឹង​រង្វាន់​ធំកាលពីដើមសប្តាហ៍កន្លងទៅនេះ។​

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រតនៈ​ ពិសី​ នៅមិនទាន់ល្បី​ តែត្រៀមខ្លួន​ទៅច្រៀង​នៅអូស្ត្រាលី​

ភ្នំពេញ​៖ តារាចម្រៀង​ស្រី រាង​តូច​ល្អិត សាច់​សខ្ចី...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [248]


រដ្ឋសភាកម្ពុជាសម្តែងនូវការខកចិត្ត​ចំពោះ​សេច​ក្តីថ្លែង​ការរបស់អាមេរិក

រដ្ឋសភាកម្ពុជាសម្តែងនូវការខកចិត្តចំពោះសេចក្ត...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [435]


ក្រុម​ Manchester​ City​ យកឈ្នះ​ក្រុម​ West Ham United ដោយ​លទ្ធផល​ ៣-០​

អង់គ្លេស៖ កាលពីវេលាម៉ោង ២នឹង៤៥នាទីរំលងអាធ្រាត ក្រុ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [300]


លោក ថាក់ស៊ីន ​ទទូចឲ្យប្អូនស្រីខ្លួនប្រកាន់​ជំហរជាដាច់​ខាតមិន​ចុះចេញពីតំណែង​

​ ថៃ៖ លោក​ ថាក់ស៊ីន បងប្រុស​របស់​លោកស្រី​ យី​...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [525]


អាជ្ញាធរបិទ អាជីវកម្មផ្ទះ សំណាក់លីពៅ

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [627]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 36 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 253 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745294​ នាក់