សហភាពអឺរុបបានរួម​ចំណែក​នៅ​ក្នុង​ការ​អភិវឌ្ឍវិស័យអប់រំកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ​ ៖ មូលនិធិភាពជាដៃគូសំរាប់អភិវឌ្ឍ​សមត្ថ​ភាព​វិស័យអប់រំ បានផ្តល់សម្ភារៈ បរិក្ខារព័ត៌មានវិទ្យា ដែល​​មានតម្លៃជិត៥សែនដុល្លារ ដល់​ការិ​យាល័យ​អប់រំ​​ ស្រុក​ចំនួន ៩៦ មន្ទីរអប់រំ យុវជន និង​កីឡា ២៤ រាជធានី​ខេត្ដ នាយកដ្ឋាន​ជំនាញ​ចំនួន ១២ និង​គ្រឹះស្ថាន​អប់រំ​ឧត្ដម សិក្សា​ចំនួន២​​ ដើម្បីជួយ សំរួល​ដល់​ការផ្តល់សេវា អប់រំកាន់ តែ រឹង មាំ ក៍ដូចជាពង្រឹងវិស័យអប់រំកាន់តែ ប្រសើរ។  

      

ក្នុងពិធីប្រគល់សម្ភារៈបរិក្ខាព័ត៌ មាន វិទ្យា ដល់ក្រសួងអប់រំ យុវជន និងកីឡានៅ ថ្ងៃទី២៩ ខែ ​វិច្ឆិកា នាវិទ្យា​ស្ថាន បច្ចេក​វិទ្យាកម្ពុជា លោកស្រីFiona Ramsey ប្រធាន​ផ្នែក​សហប្រតិបត្ដិការសហភាព អឺរ៉ុប​ប្រចាំ​​កម្ពុជា មាន​ប្រ​សាសន៍​ថា​ សម្ភារៈទាំង​អស់​នេះ នឹងជួយសំរួលដល់ការប្រមូល ទុក ដាក់ការ​វិភាគព័ត៌មាន​ក៍ដូច​ជាស្ថិតិអប់រំមួយ​ចំនួន​ដើម្បីជាបច្ច័យក្នុង ការកសាង ផែនការកាន់តែ ប្រសើរ​ឡើង។​សំភារៈទាំងអស់​នោះ​រួមមានកុំព្យូ​ទ័ម៉ា​ស៊ីន​ថត​ចម្លង​ដែល​មាន​មុខងារច្រើន ទូរឯកសារ ម៉ាស៊ីន​បញ្ចាំង​ LCD និងផ្ទាំងបញ្ចាំង ម៉ាស៊ីន​ស៊ើវើ ១ គ្រឿង និង កុំព្យូទ័រ​យួរដៃ ២ គ្រឿង។ តម្លៃសរុប​​របស់​សម្ភារទាំង​នោះ​ជិត​ ៥ សែនដុល្លារ រាប់បញ្ចូល ទាំង​ការដឹក ជញ្ផូន ការដំឡើង និង​​ការ​បណ្ដុះបណ្ដាល​ដល់អ្នកប្រើ ប្រាស់  សំភារៈពត័មាន​វិទ្យា​ទាំងអស់នេះ វានឹងផ្តល់​ផល​ប្រយោជន៍យ៉ាង​ច្រើន​សំរាប់វិស័យ​អប់រំ។​

ឯ.ឧ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មាន ប្រសាសន៍ថា សម្ភារៈ នេះ​នឹងផ្ដល់លទ្ធ​ភាព​ឲ្យអ្នករៀបចំផែនការអប់រំ នៅតាម​នា​យ​ក​ដ្ឋានជំនាញ លើវិស័យអប់រំ ពិសេស នៅ​តាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តំបន់ដាច់​ស្រយាល​ធ្វើ​ការ​ងារ​កាន់​តែមាន ប្រសិទ្ធភាព និងធ្វើការប្រាស្រ័យទាក់​ទងកាន់​តែ​ងាយ​ស្រួល​សម្រួលដល់ ការចែក រំលែក​ព័ត៌​មាន និងសេច​ក្ដី​​សម្រេចចិត្ដ​​នានា និងអាចឲ្យថ្នាក់ជាតិ​ផ្ដល់​ការ​គាំទ្រ​ដល់​ថ្នាក់ក្រោមជាតិបានប្រសើរ ជាង​មុន។ ឯ.ឧ​ បាន​ក្រើនរំលឹកផងដែរ ដល់ប្រធានមន្ទីរ អប់ ងអស់ ត្រូវប្រើ​ឲ្យអស់លទ្ធភាពនូវ សម្ភារៈទាំងនោះក្នុងការងារ​ប្រ​ចាំ​ថ្ងៃ មិនត្រូវប្រើ​ប្រាស់ខុសគោលដៅ រឺយកធ្វើ​ជា​សម្ភារៈ​ផ្ទាល់ខ្លួន នោះឡើយ​។

ឯ/ឧបានបញ្ជាក់​បន្ថែម​ថា  ​ការផ្ដល់បរិក្ខារ​ព័ត៌​មាន​វិទ្យា នៅទូទាំងប្រទេស​បែប​នេះនឹងចូលរួមចំណែក​ពង្រឹង​ប្រព័ន្ធ​អប់រំរបស់រដ្ឋាភិបាល​ទាំងមូល គឺ​ស្របជា​មួយ​នឹង​ផែន​ការមេស្ដីពី​​ការ​អភិវឌ្ឍ​សម​ត្ថ​ភាពរបស់រដ្ឋាភិបាល ដើម្បី​ពង្រឹង​​សមត្ថភាព របស់​មន្ដ្រីអប់រំ នៅគ្រប់កម្រិតទាំងអស់ ដើម្បី​ឱ្យ​​ពួកគេអាចទទួលបាន​ការ​បំពាក់​នូវបច្ចេក​វិទ្យា​ព័ត៌មាន និងសារគមនាគមន៍ និងត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្មសេដ្ឋ​កិច្ច​អា​ស៊ាន នៅ​ក្នុង​ឆ្នាំ ២០១៥ ។       

    

ប្រធាន ការិយាល័យ​អប់រំ​ស្រុក មកពីស្រុកបាធាយ ខេត្ដ​កំពង់ចាម ក៏បានលើក​ឡើងថា បរិក្ខារព័ត៌ មាន​វិទ្យា​ទាំង​នេះ​​នឹង​ធ្វើឱ្យការងាររបស់ការិ​យា​ល័យអប់រំស្រុកកាន់​តែមាន ភាពងាយស្រួលជាងមុន ដោយ​សារតែ ការិ​យា​ល័យ​អប់រំស្រុក អាចប្រើប្រាស់​កុំព្យូទ័រ ដើម្បី​ធ្វើ​​ការ​ងារបានច្រើនយ៉ាង ជាពិសេស វា​អាច​ជួយ​សន្សំ​សំចៃពេលវេលា និង​ប្រាក់កាសយ៉ាង​ច្រើន បើធៀបជាមួយនឹងពេលដែល​យើង​ប្រើឯកសារជា​ក្រដាស​កន្លង​មក៕
ដោយ៖ អភិរក្ស

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បង្កើតសមាគមន៍មនុស្សចាស់នៅទូទាំងប្រទេស
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [732]

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមន្ត្រីពាក់ពន្ធ័ទាំងអស់ ត្រូវរួមគ្នាបង្កើតសមាគមន៍មនុស្សចាស់ឲ្យបានកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេស ដើម្បីធ្វើការឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់មនុស្សចាស់ នាពេលបច្ចុប្បន្ននេះ។... អានបន្ត


ជប៉ុនជួយពង្រឹងការគ្រប់គ្រង​ច្បាប់​កម្ម​សិទ្ធិ​ដីធ្លី​ក្រ​សួង​រៀបចំដែនដី នគររូបនី យកម្មនិងសំណង់និងក្រសួងយុត្តិធម៌
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [657]

រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប់កម្មសិទ្ធិដីធ្លី ដល់ក្រសួងរៀប ចំដែន ដី នគររូបនី យកម្មនិងសំណង់ និងក្រសួងយុត្តិធម៌ ដើម្បីធានាឲ្យ ពលរដ្ឋកាន់ តែមានសិទ្ធិពេញ លេញក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន ដោយស្របច្បាប់និងគ្មានផលទំនាស់កើតឡើង។... អានបន្ត


វិទ្យាស្ថាន​សហប្រតិបត្តិ​ការណ៏អន្តរជាតិ​កម្ពុជាបានបង្រៀន​ពីវិធីអប់រំចិត្ត​សាស្រ្តដល់និស្សិត​
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [779]

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជាចំនួន១០០០នាក់ បាន​ចូលរួ​ម​សិក្ខា​សាលា​ស្តីពីចិត្តសាស្រ្តដែលរៀបចំឡើងដោយវិទ្យា​ស្ថានសហ​ប្រតិប​ត្តិ​ការណ៏អន្ត​រជា​តិ​ក​ម្ពុ​ជា​ ក្រោម​វត្តមាន ឯ/ឧបណ្ឌិត ដួងចាន់ជួងចាន់អម្រិត នាយកវិទ្យាស្ថាន​ស​ហប្រតិ​បត្តិ​ការ​ណ៏អន្តរជាតិកម្ពុជា ។... អានបន្ត


កម្ពុជាកំពុងសិក្សាពីរបៀបធ្វើរបាយការណ៍ពិសេសមួយ ដែលផ្តោតលើភាពរីកចំរើននៃការអនុវត្តកាតព្វកិច្ចលើអនុសញ្ញាសិទ្ធជនពិការ
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [673]

ភ្នំពេញ៖ អ្នកស្រី CATHERINE PHUONG អ្នកសម្របសម្រួលផ្នែកច្បាប់ នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស នៃអង្គការសហប្រជាតិប្រចាំនៅកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសាលា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ថា កម្ពុជាគួរតែមាន របាយការណ៍ ជាក់លាក់មួយនិយាយអំពីការចាត់វិធានការនានា ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់មន្ត្រីពាក់ពន្ធ័ ដែលស្របតាមអនុសញ្ញាស្តីពីសិទ្ធជនពិការ ខណៈ ដែល ប្រទេសនេះ បានផ្តល់នូវសច្ចាប័នរួចហើយលើអនុសញ្ញាសិទ្ធជនពិការ។... អានបន្ត


សមាគមសារព័ត៌មាន បានបង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជា
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [701]

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានផ្តួចផ្តើមការពិភាក្សាមួយដែលបានឈានដល់ការបង្កើតសហព័ន្ធសារព័ត៌មាន ដើម្បីអោយមានការរួបរួមគ្នាក្នុងសហគមអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ថ្នាក់ដឹកនាំនិងគណបក្សកុំម្មុយនិស្ត‌ចិន បន្តគាំទ្រចំពោះគណបក្សរាជានិយម

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ចទី...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [747]


​​កម្ពុជា​​រៀប​ចំផែន​ការ​​សកម្ម​ភាព​​កាត់​​បន្ថយ​​ហា​និភ័យ​​គ្រោះ​​មហន្តរាយ​​២០១៤-២០១៨​​

ភ្នំពេញ​ ៖ ​សិក្ខា​សាលា​ថ្នាក់​ជាតិ​សម្រាប់​រៀបចំ​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [298]


​បារាំង​ផ្តល់​កម្ចី​សម្បទាន​២៦លានដុល្លារ​អាមេរិក​សម្រាប់​គម្រោង​ស្តារប្រព័ន្ធ​ធារាសាស្ត្រ​

ភ្នំពេញ៖ ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍន៍ AFD...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [273]


ស្ថានភាពគ្រឿង​ញៀននៅ​កម្ពុជាក្នុងឆ្នាំ​២០១៣ មានការកើនឡើង​​​បើធៀបទៅ​នឹងឆ្នាំកន្លងទៅ​

ភ្នំពេញ៖ មន្រ្តីជំនាញនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [259]


សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ៖ យុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងវិស័យនយោបាយ

សម្តេចព្រះអនុជនរោត្តមអរុណរស្មី៖យុវជនជាកម្លាំ...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [334]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 34 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1855 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753115​ នាក់