ក្រុមអ្នកពាក់ពន្ធ័កំពុងដាក់​ផែន​ការ​បន្ស៊ាំនៃ​ការ​ប្រែប្រួលអាកាសធាតុ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ មូលនិធិ​វិនិយោគ​អាកាសធាតុ តាមរយៈ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានផ្តល់​ ហិរញ្ញ​ប្បទាន​ឥត​សំណង និង​ហិរញ្ញប្បទាន​ឥណទាន ចំនួន ៧ លាន​ដុល្លារ​អាមេរិក ដល់​កិច្ច​ដំណើ​រ​ការអនុវត្ត​គម្រោង​វិនិយោគ​ទាំង ៧ និង​ជំនួយ​សហ​ប្រតិបត្តិការ​បច្ចេកទេសមួយ​នៅ​កម្ពុជា ពាក់ព័ន្ធ​និងការប្រែប្រួល​អាកាសធាតុ​។​
​ឯ/ឧស៊ិន ខ័​ណ្ឌី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានបាន​ថ្លែងថា  កំណើន​កំហាប់​ឧស្ម័ន​ផ្ទះ​កញ្ចក់​​នៅក្នុង​បរិយាកាស បានធ្វើ​ឲ្យ​មាន​កំណើន​កំដៅ​លើ​ភព​ផែន​ដី ដែលជា​មូលហេតុ​ដ៏​ចម្បង​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ជារួម​របស់​ផែនដី​។ ការ​ប្រែប្រួល​អាកាសធាតុ​នេះ អាច​នឹង​ជះ ឥទ្ធិ​ពល​​ជា​អវិជ្ជមាន​ដល់​កំណើនសេដ្ឋកិច្ច សង្គម បរិស្ថាន និង​ជីវៈចម្រុះ ទាំង​នៅក្នុង​ប្រទេស​អភិវឌ្ឍ​ប្រទេស​កំពុង​អភិវឌ្ឍ ក៏​ដូច​ជា​ប្រទេស​អភិវឌ្ឍ​តិចតួច​  ។​​  

ឯ/ឧបានបញ្ជាក់​ថា ការ​អនុវត្ត​សកម្មភាព​កម្មវិធី​យុទ្ធសាស្ត្រ​សម្រាប់​​ធន់​នឹង​អាកាសធាតុ​នៅ​ កម្ពុជា បាននិង​កំពុង​អនុវត្ត​លើ​គម្រោង​វិនិយោគ​ចំនួន​៧ ក្នុង​វិស័យ​ធនធានទឹក កសិកម្ម និង​ហេដ្ឋារចនា​សម្ព័ន្ធ ដែល​អនុវត្ត​ដោយ​ក្រ​សួង​​ស្ថាប័ន​សំខាន់ៗ និង​គម្រោង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រប​ច្ចេក​ទេសមួយ ដែល​អនុវត្ត​ដោយ​ក្រសួង​បរិ​ស្ថាន​​​​សហការ​ជាមួយ​អ្នកពាក់ព័ន្ធ ក្នុងការ​បញ្ជ្រាប​ភាព​ធន់​នឹង​អាកាសធាតុ​ទៅក្នុង​ផែនការ​អនុវត្ត​នៃ​គម្រោង ​ទាំង​នេះ​។ តាម​រយៈ​​គម្រោង​​នេះ ប្រជាជន​កម្ពុជា​យើង​នឹង​ទទួលបាន​នូវ​ការរក្សា​សន្តិ​ស្បៀង ធានា​បាន​​នូវ​ផលិតផល​ស្រូវ​ខ្ពស់ និង​ដំណាំ​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​  ។ ឯ/ឧបាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​ការងារ​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​ អាទិភាព​មួយ របស់​រាជរដ្ឋាភិបាល ដែល​តម្រូវ​ឲ្យ​យើងទាំងអស់គ្នា រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ តាមរយៈ​ការពង្រឹង​សមត្ថភាព​បន្ស៊ាំ​ដើម្បី​ធានាបាន​នូវ​ភាព​ធន់​ទៅនឹង​ ហានិភ័យ​នានា ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាស​ធាតុ និង​គ្រោះមហន្តរាយធម្មជាតិ​។ ជាមួយនេះដែរ យើង​ក៏ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​ជា​ចម្បង​ទៅលើ​ការពង្រឹង​សមត្ថភាព​ស្ថាប័ន ក៏ដូចជា​ធនធានមនុស្ស​ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​នានា​។​

កម្ពុជាងាយទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដោយសារសមត្ថភាពបន្ស៊ាំនៅមានកំរិត និងដោយ​សារតែមូលដ្ឋាន សេដ្ឋកិច្ចរបស់កម្ពុជា​ មានភាព​ប្រាស័យដោយផ្ទាល់លើវិស័យកសិកម្ម ធនធានទឹក និងហេដ្ឋា​រច​នាសម្ពន្ធរូបវន្ត័ ក៏នៅមិនទាន់បានបញ្ចូលការគិតគូរ ពីភាពធន នឹងការប្រែប្រួលអាកាសធាតុ ។ កម្ពុជាក៏នៅ​ខ្វះ​បច្ចេក​ទេស សមស្រប និងធនធាន ហរិញ្ញវត្ថុសម្រាប់ដោះស្រាយ​បញ្ហាប្រឈម នឹងការប្រែប្រួលអាកាសធាតុ នេះ ។​

ជាក់ស្តែងទឹកជំនន់ឆ្នាំនេះ បានបង្កការខូតខាត ជាទម្ងន់នៅក្នុងខេត្តចំនួន ២០ និងប្រជាពលរដ្ឋ ប្រមាណ ១,៧ លាននាក់ រងផលប៉ះពាល់ និងខូតខាដល់វិស័យ ៣ធំ គឺកសិកម្ម  ធនធានទឹក និងហេដ្ឋារចនាសម្ពន័គ្រប់ប្រភេទ​នៅជនបទនិងទី​ប្រជុំ​ជនមួយចំនួន ដែលខូតខាតសេដ្ឋកិច្ច ប្រមាណជាង ៨០០លានដុល្លារអាមេរិក ៕

ដោយ៖ អភិរក្ស

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បង្កើតសមាគមន៍មនុស្សចាស់នៅទូទាំងប្រទេស
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [731]

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមន្ត្រីពាក់ពន្ធ័ទាំងអស់ ត្រូវរួមគ្នាបង្កើតសមាគមន៍មនុស្សចាស់ឲ្យបានកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេស ដើម្បីធ្វើការឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់មនុស្សចាស់ នាពេលបច្ចុប្បន្ននេះ។... អានបន្ត


ជប៉ុនជួយពង្រឹងការគ្រប់គ្រង​ច្បាប់​កម្ម​សិទ្ធិ​ដីធ្លី​ក្រ​សួង​រៀបចំដែនដី នគររូបនី យកម្មនិងសំណង់និងក្រសួងយុត្តិធម៌
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [656]

រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប់កម្មសិទ្ធិដីធ្លី ដល់ក្រសួងរៀប ចំដែន ដី នគររូបនី យកម្មនិងសំណង់ និងក្រសួងយុត្តិធម៌ ដើម្បីធានាឲ្យ ពលរដ្ឋកាន់ តែមានសិទ្ធិពេញ លេញក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន ដោយស្របច្បាប់និងគ្មានផលទំនាស់កើតឡើង។... អានបន្ត


វិទ្យាស្ថាន​សហប្រតិបត្តិ​ការណ៏អន្តរជាតិ​កម្ពុជាបានបង្រៀន​ពីវិធីអប់រំចិត្ត​សាស្រ្តដល់និស្សិត​
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [778]

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជាចំនួន១០០០នាក់ បាន​ចូលរួ​ម​សិក្ខា​សាលា​ស្តីពីចិត្តសាស្រ្តដែលរៀបចំឡើងដោយវិទ្យា​ស្ថានសហ​ប្រតិប​ត្តិ​ការណ៏អន្ត​រជា​តិ​ក​ម្ពុ​ជា​ ក្រោម​វត្តមាន ឯ/ឧបណ្ឌិត ដួងចាន់ជួងចាន់អម្រិត នាយកវិទ្យាស្ថាន​ស​ហប្រតិ​បត្តិ​ការ​ណ៏អន្តរជាតិកម្ពុជា ។... អានបន្ត


កម្ពុជាកំពុងសិក្សាពីរបៀបធ្វើរបាយការណ៍ពិសេសមួយ ដែលផ្តោតលើភាពរីកចំរើននៃការអនុវត្តកាតព្វកិច្ចលើអនុសញ្ញាសិទ្ធជនពិការ
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [672]

ភ្នំពេញ៖ អ្នកស្រី CATHERINE PHUONG អ្នកសម្របសម្រួលផ្នែកច្បាប់ នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស នៃអង្គការសហប្រជាតិប្រចាំនៅកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសាលា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ថា កម្ពុជាគួរតែមាន របាយការណ៍ ជាក់លាក់មួយនិយាយអំពីការចាត់វិធានការនានា ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់មន្ត្រីពាក់ពន្ធ័ ដែលស្របតាមអនុសញ្ញាស្តីពីសិទ្ធជនពិការ ខណៈ ដែល ប្រទេសនេះ បានផ្តល់នូវសច្ចាប័នរួចហើយលើអនុសញ្ញាសិទ្ធជនពិការ។... អានបន្ត


សមាគមសារព័ត៌មាន បានបង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជា
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [700]

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានផ្តួចផ្តើមការពិភាក្សាមួយដែលបានឈានដល់ការបង្កើតសហព័ន្ធសារព័ត៌មាន ដើម្បីអោយមានការរួបរួមគ្នាក្នុងសហគមអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

វិស័យពាណិជ្ជកម្មរបស់អង់គ្លេស នៅកម្ពុជាមានកើនឡើង២៧ភាគរយនៅឆ្នាំនេះ

វិស័យពាណិជ្ជកម្មរបស់អង់គ្លេសនៅកម្ពុជាមាន​កើន...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [269]


​ឥណ្ឌា​ជួយ​ជំរុញ​ការ​ប្រើប្រាស់​ប្រពន្ធ័​ICT​នៅកម្ពុជា​

ភ្នំពេញ៖ វិទ្យាស្ថានបើកទូលាយបានសហកាជាមួយមូលនិធិផ្ត...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [379]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

សិល្បះ-កម្សាន្ត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [544]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 22 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 3 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 751263​ នាក់