និស្សិត ក្រីក្រ១០នាក់ទទួលអាហារូបកណ៏ជួសជុលបច្ចេកទេសរយៈពេល២ឆ្នាំ
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជា ជាប្រទេសមួយដែលប្រកបដោយ សុខសន្តិភាពនិងមានការ​អភិវឌ្ឍន៏​​គ្រប់វិស័យ​ហើយក្នុងចំណោមវិស័យទាំងនោះ​ វិស័យយានយន្ត ក៏កំពុង មានការរីកចំរើន​គួរ​កត់សំគាល់ ផងដែរ  ។ ដោយឃើញដូចនេះ ក្រុមហ៊ុនតូយ៉ូតា ខេមបូឌា ផ្តល់អាហារូបករណ៏​បច្ចេកទេសជួសជុលរថយន្ត​ដល់​និសិ្សតក្រីក្រ១០នាក់ រយពេល២ឆ្នាំ ដោយផ្តល់ ទាំងការ ស្នាក់ នៅ ថ្លៃសិក្សា និងថ្លៃអាហារ នៅសាលា បច្ចេក កម្ពុជា ។

        លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា ខេបូឌា បានមានប្រសាសន៏នៅ ក្នុង ពីធី​ប្រគល់ អាហារូបករណ៏បច្ចេកទេសជូនចំពោះសិស្សក្រីក្រនាព្រឹកមិញថា នេះជាសកម្ម ភាព មួយក្នុងចំណោម សកម្មភាពដ៏ទៃទៀត របស់ក្រុម ហ៊ុនក្នុងការចូលរួមចំណែក កសាង និង អភិវឌ្ឍន៏សង្គមជាតិ។ ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាស្នូល មួយ ដ៏សំខាន់ ក្នុង អភិវឌ្ឍន៏ប្រទេសឲ្យការរីកចំរើន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា​។ លោក ឧក ញាបានបញ្ជាក់ថា ដោយ​សង្កេតឃើញ​ពីចំណុះសំខាន់ទាំងអស់​លើ ទើបក្រុម ហ៊ុន សំរេច ផ្តល់ជូនអាហារូបករណ៏សិក្សាលើ​ជំនាញ​បច្ចេក​ទេសជួសជុល រថយន្តសំរាប់រយៈពេល ២ឆ្នាំ ជូនសិស្សក្រីក្រ ដែលមិនមាន​លទ្ធភាព​ក្នុងការបង់ថ្លៃ សិក្សា ដែលអាហារូបករណ៏ដែលផ្តល់ ជូននៅពេលនេះ រួមមាន ថ្លៃសិក្សា ថ្លៃស្នាក់​នៅ និងថ្លៃ​អាហារ ។

លោកឧកញាបន្តថា ធន ធានមនុស្ស គឺជាធនធានមួយដល់សំខាន់ ដើម្បីចូល រួមចំណែក ក្នុង ធ្វើ ឲ្យ វិស័យ យាន យន្ត កាន់តែមានការរីកចំរើន ដោយអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជាតាមរយៈការផ្តល់ អាហា រូបករណ៏នាពេលនេះ ។

       លោកឧកញ៉ា គង់ នួន បានជំរុញឲ្យនិស្សិតដែលទទួលបានអាហារូបករណ៏ នាពេល នេះ ថា  ​ទោះ បីជាបច្ចុប្បន្ននេះ​ក្មួយៗមានជីវភាពលំបាក ដោយ មិនមានលទ្ធភាព បង់ថ្លៃ សិក្សា យ៉ាងណា និស្សិតត្រូវមានឆន្ទះ និងតស៊ូព្យាយាម និងអត់ធ្មត់ក្នុងជីវិត ហើយមាន ការតស៊ូ ព្យាយាមអត់ធ្មត់ និង មិនចុះចាញ់នេះឯង ដែលជាបច្ច័យមួយធ្វើឲ្យមានភាពជោគជ័យក្នុង ឆាកជីវិតនាពេលបច្ចុប្បន្ន និង​ទៅអនាគត ។

គួររំលឹកដែរថា  នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនបានផ្តល់អាហា រូបករណ៏ បច្ចេកទេសជួសជុល រថយន្តជូនចំពោះសិស្សក្រីក្រ ។ កាលពីឆ្នាំ២០១២ ក្រុមហ៊ុនបាន ផ្តល់ ជូនសិស្សក្រីក្រចំនួន ១៦នាក់ ដែលបច្ចុប្បន្ន ពួកគេកំពុងសិក្សា និងស្នាក់នៅ សា លា បណ្តុះ បណ្តាលបច្ចេកទេស JVC ហើយពួកគេ ទទួលបានលទ្ធផលល្អប្រសើរ លើការ សិក្សា ការ ពី ឆ្នាំកន្លងមកនេះ ៕ ដោយ៖ អភិរក្ស

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សាលារាជធានីភ្នំពេញទទួលពានរង្វាន់ ទិវាពិភពលោកគ្មានថ្នាំជក់ពីអង្គការសុខភាពពិភពលោក

សាលារាជធានីភ្នំពេញទទួលពានរង្វាន់ទិវាពិភពលោកគ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [410]


ភ្លើង​ឆេះ​ព្រៃ​២ ​កន្លែង​នៅ​​រដ្ឋ New ​south​ Wales​

រដ្ឋNew south Wales៖ អ្នកពន្លត់អគ្គីភ័យជាច្រើននាក់...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [458]


ការប្រែប្រូលអាកាសធាតុកំពុងជៈឥទ្ឋិពលអវិជ្ជមានលើប្រទេសទាំងអស់នៅក្នុងពិភពលោក

ភ្នំពេញៈ ថ្លែងក្នុងបើកសិក្ខាសាលាមួយស្តី​ពី​បច្ចេកវ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [395]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 725 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1456 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231555​ នាក់