ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រកួតប្រជែងដើម្បីស្វែងរក​តំណាង​ចែកចាយលក់​ឆ្នើម​ របស់ខ្លួន និងបាន​ប្រកាស​ពី​សមាស​ធាតុអ្នក​ឈ្នះ ព្រមជាមួយ​នឹង​រង្វាន់​ធំកាលពីដើមសប្តាហ៍កន្លងទៅនេះ។​

កាតកោសបញ្ចូលទឺកប្រាក់ព្រមជាមួយនឹងលេខទូរសព្ទពិសេស ដែល​គិត​ជា​តំលៃ​សរុប​រាប់​​ពាន់​ដុល្លារ​អាមេរិក ត្រូវបាន​ប្រគល់​ជូនដល់​តំ​ណាង​ចែកចាយ​ លក់ឆ្នើមមកពីទូទាំងព្រះរាជាណាចក្រកម្ពុជា ​ហើយ​សូម​បញ្ជាក់​ផង​ដែរ​ថា ​កម្មវិធីនេះ​ គឺ​ត្រូ​វ​បាន​ចាប់ផ្តើម​អោយ​មាន​ស្រប​​ពេល​​ជាមួយ​​នឹង​​ឱ​កាស​បុណ្យ​ អុំទូក​និង​បណ្តែត​ប្រទីប​កាល​ពី​ខែ​កន្លងទៅនេះ​ដើម្បី​ជា​​ការ​​អបអរសាទរ​ និង​ជាពិសេស​​​ជា​​ថ្លែង​អំណរ​គុណ​ដល់​ការ​ខិត​ខំ​ប្រឺង​ប្រែង​កន្លង​មករ​ បស់បណ្តាតំនាងចែកចាយលក់របស់qb។

qb ចែក​រង្វាន់​ដល់​តំណាង​ចែកចាយ​របស់​ខ្លួន​

លោក ​Yann Le Guen ​​ប្រធាន​គ្រប់គ្រង​ផ្នែកលក់ ​បាន​មានប្រសាស​ន៏ ​ថា “យើងតែង​តែកត់​សំគាល់​ខ្ពស់​ថា​រាល់​តំនាង​ចែកចាយ​លក់​របស់​យើង ​កន្លង​មក​តែងតែ​ផ្តល់​ការ​គាំ​ទ្រខ្ពស់​ដល់​ក្រុមហ៊ុន​ឋ  ហើយ​តែងតែ​ខិតខំប្រឺង​ប្រែងលក់​និងចែក​ចាយបន្ត​នូវផលិតផល​របស់​យើង​​កន្លង​ មក ទាំង​នេះ​ហើយ​ដែ​ល​ញ៉ាំង​អោយ​យើង​បង្កើត​អោយ​មាន​កម្មវិធីផ្តល់រង្វាន់។ ដូចនេះដើម្បីបញ្ជាក់​អោយ​ឃើញ​ថា​ ​ក្រុមហ៊ុន​មាន​មោទនះភាព​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ​កន្លងមក ​ហើយយើងក៏សូមចូលរួមត្រេកអរដល់​បណ្តា​អ្នកឈ្នះ​នៅក្នុងកម្មវិធីនេះផងដែរ”។

សូម ​បញ្ជាក់​ផង​ដែរ​ថា​ដោយ​កន្លង​ម​កម្មវិធី​ប្រកួត​ប្រជែង​លក់​​នេះ នៅ​តែ​ទទួល​បាន​ការ​គាំទ្រ យ៉ាង ​កក់ក្តៅ​ ពី​សំណាក់តំណាង​ចែក​ចាយ​លក់។ ​ដូចនេះqbនឺងនៅតែបន្តអោយ​មាន​កម្មវិធី​នេះ ​កាន់​តែ​ធំនា​ ពេល​អនាគត​ឆាប់ៗ​ខាងមុខនេះ​​ជាមួយ​នឹង​កម្មវិធី​ប្រូម៉ូស្យិន​ផ្សេងៗ​ទៀត​ ដែល​ប្រកាស​ចេញ​ក្នុង​ពេលឆាប់ៗ​នេះ​សំរាប់​រាល់​បណ្តាតំនាង​ចែកចាយលក់របស់qb ​ទាំង​អស់។​