វិធីសាស្ត្រធ្វើឲ្យ​ស្បែក​ស្រស់​ស្រាយ​នៅ​ពេល​​ព្រឹក​សំរាប់​អ្នក​ដែល​ ចូល​គេង​ក្នុង​វេលា​យប់​ជ្រៅ​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

 

វិធីសាស្ត្រធ្វើឲ្យស្បែកស្រស់ស្រាយនៅពេលព្រឹកសំរាប់អ្នកដែល ចូលគេងក្នុងវេលាយប់ជ្រៅ

 

អ្នកដែលទទួលទានដំណេកក្នុងពេលយប់ជ្រៅជាប្រចាំបើសិនជា ចង់ក្រោកពី​ដំណេក​មាន​ភាពស្រស់​ស្រាយ​​​លោក​​​អ្នក​​គួរ​​អនុវត្ត​​ វិធីសាស្ត្រ​​​​ដូចខាងក្រោមៈ
- ទឹកក្រូចឆ្មារៈ ចំពោះអ្នកដែលទទួលទានដំណេកក្នុងពេលយប់ជ្រៅជាប្រចាំនោះ នៅពេលក្រោកពីដំណេករមែងមានអាការឈឺ.កដូច្នេះត្រូវយកទឹកក្រូចឆ្មារមកពិសាព្រោះ ទឹកក្រូចឆ្មារមានសារធាតុអាស៊ីតស៊ីទ្រិក និងមានក្លិនក្រអូបដែលទទួលបានពីសំបករបស់វា ដែលអាចជួយកាត់បន្ថយអាការឈឺ.កនោះនិងជួយធ្វើឲ្យរាងកាយនិងអារម្មណ៍លោកអ្នក ស្រស់ស្រាយដោយបានបន្ធូរបន្ថួនូវភាពតានតឹងផងដែរ។
- ទឹកខ្ញីៈ អ្នកដែលគេងមិនគ្រប់គ្រាន់ឬមិនទាន់ស្វាងពីស្រវឹងនៅពេលព្រឹកចូរសាកឥ ល្បងរកទឹកខ្ញីក្តៅៗមកពិសាព្រោះខ្ញីជាប្រភេទឱសថបុរាណមានរសជាតិឆ្ងាញ់និងមានក្លិន ដ៏ពិសេស។ ខ្ញីមានសារធាតុគីមីមួយប្រភេទដែលផ្តល់ទាំងរសជាតិនិងក្លិនឈ្ងុយប្រហើរ។ ដើម្បីធ្វើទឹកខ្ញីឲ្យមានរសជាតិឆ្ងាញ់ត្រូវដំខ្ញីខ្ចីមិនឲ្យបែកខ្លាំងពេលរួចដាក់ស្ងោរជាមួយទឹក កំពុងពុះតែមិនត្រូវស្ងោរយូរពេកទេពីព្រោះអាចធ្វើឲ្យទឹកខ្ញីបាត់បង់រសជាតិ។លោកអ្នកអាច ពិសាទឹកខ្ញីសុទ្ធឬលាយជាមួយស្ករបន្តិចបន្តួចក៏បាន។
- ទឹកផ្លែឈើៈ ទឹកផ្លែឈើជាភេសជ្ជៈម្យ៉ាងពោរពេញទៅដោយវីតាមីនជាច្រើនប្រភេទ។ ពិសាទឹកផ្លែអាចផ្តល់ថាមពលដល់រាងកាយជួយបំបាត់ការនឿយណាយអស់កម្លាំងនិងធ្វើឲ្យ ខ្លួនប្រាណមានភាពស្រស់ស្រាយ។
- ទឹកស្ករ ឬ សារធាតុផ្អែមៈ សំរាប់អ្នកដែលចូលចិត្តគេងក្នុងពេលយប់ជ្រៅភាគច្រើន ពេលក្រោកពីដំណេករមែងមានអាការឈឺក្បាល វិលមុខនិងមានអារម្មណ៍តប់ប្រមល់ដែល បញ្ហានេះកើតឡើងដោយសារការទទួលទានដំណេកមិនគ្រប់គ្រាន់។ ដើម្បីបំបាត់អាការនេះ អាហារដែលមានសារជាតិម្សៅផ្អែម(នំបុ័ងផ្អែម)និងទឹកស្ករអាចជួយលោកអ្នកបាន៕

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

លោកអ៊ីចឹងសឹង៖ ពង្រឹងយ៉ាង​ច្បាស់ពីការ​គ្រប់គ្រងនិង​ដោះស្រាយបញ្ហា​ផ្សែងអ័ព្ទ​

ចិន៖ ​មហាសន្និបាត​លើក​ទី ២ នៃ​សភា​ប្រឹក្សា​ន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [436]


សាច់ញ្ញាតិអ្នក​ជាប់ឃុំ ​នៅពន្ធនាគារ​ត្រពាំងផ្លុង​ និងអ្នកបាត់​បង់ជីវិត​ជួបគ្នានៅថ្ងៃនេះ​

ភ្នំពេញ៖ ​នៅព្រឹកថ្ងៃសុក្រ​ ទី១៤ ខែមីនានេះ ​ក្រុមគ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [431]


កូនភ្លោះបី​នាក់លើកទី​២៥៤ទទួល​អំណោយ​សម្តេចតេជោ ​និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​

ភ្នំពេញ​ ៖ កូន​ភ្លោះ៣នាក់​ ក្នុង​នោះ​ប្រុស​ម្នាក់​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [429]


ក្រុម​​​ Man Utd​ យក​ឈ្នះ​លើក្រុម​​ Olympiakos​ ដោយ​លទ្ធផល​ ៣-០​​​​

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [428]


ប៉ូលីស​ឥណ្ឌា​រក​ឃើញ​អ្នក​បន្ទុះ​គ្រាប់​បែក​លើ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ BJP​ហើយ​

ប្រទេសឥណ្ឌា៖ មន្រ្តីប៉ូលីសម្នាក់បាននិយាយថា មនុស្ស ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [452]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 499 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 948 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231047​ នាក់