ការអភិវឌ្ឍ ITC មានសារៈសំខាន់ សម្រាប់ការលើកកម្ពស់លទ្ធភាពប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលបានថ្លែងថា ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ព័ត៌មានវិទ្យា (ITC) ពិតជា
មានសារៈសំខាន់ណាស់ ដើម្បីសម្រេចបាន នូវការលើកកម្ពស់លទ្ធភាព​ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងអះអាងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលា
ពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពីគម្រោងផែនការមេថ្នាក់ជាតិ​សម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ឆ្នាំ២០១៤-២០២០ នៅព្រឹកព្រហស្បត្តិថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣នេះ នា​សណ្ឋាគារកាំបូឌីយ៉ាណា ។

លោកទេសរដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និង​ពិភពលោក
ជាពិសេសការបំពេញតួនាទីជាប្រធានអាស៊ាន ប្រកបដោយជោគជ័យកន្លងមក ព្រមទាំងការធានាឲ្យមាន
សិ្ថរភាព ម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចហើយជាចុងក្រោយគឺការ
អនុវត្តនូវគោលនយោបាយបើកចំហលើវិស័យវិទ្យា​សាស្ត្រ និងបច្ចេកវិទ្យាទំនើបផងដែរ។

លោកទេសរដ្ឋមន្រ្តី ឆាយ ថន បញ្ជាក់ថា ដោយមើលឃើញពីអត្ថប្រយោជន៍ផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា គឺជាកម្លាំង
ចលករស្នូលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឲ្យកាន់តែ​មានសន្ទុះលឿនទៅមុខ ដូចបណ្តាប្រទេសជឿនលឿន
ដទៃទៀតនោះ រាជរដ្ឋាភិបាល មានការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានេះជាពិសេស
មានធ្វើ​ការ​កែសម្រួល យុទ្ធសាស្ត្រចតុកោណ ដែលជារបៀបវារៈ
គោលនយោបាយសង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ហើយជាទស្សនៈទានរួមនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន
ក៏ដូចជា​ទៅអនាគត និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ដោយបញ្ចូលនូវផ្នែកវ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ព័ត៌មាននេះផងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ កាលពីថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ២០១២
ក្រសួងផែនការរួមជាមួយនឹងគណៈកម្មាធិការ ដឹកនាំបច្ចេកទេស​ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហើយនិងសិក្ខាសាលា
ពីគ្រោះយោបល់ថ្នាក់ជាតិលើកទី២ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣នេះ។ ព្រមជាមួយគ្នានេះឯកសារចំបងនៃគម្រោង
ផែនការ​មេ​ជាតិ​វិ​ទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលត្រូវលើកយកមកពិភាក្សាគ្នាទាំងនោះរួមមាន៥ចំណុច ក្នុងនោះចំណុច
និមួយៗបានលំអិតទៅដោយផែនការមេមានដូចជា៖

១- ផែនការមេជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ឆ្នាំ ២០១៤ ដល់ ២០២០
២- អនុក្រិតស្តីពីការបង្កើតស្ថាប័នទទួលបន្ទុកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
៣- ច្បាប់សម្រាប់លើកស្ទួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
៤- ឯកសារស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ព្រមទាំង Website (snt.gov.kh)
៥- ឯកសារស្តីពីផែនការសកម្មភាពលើទិសដៅសំខាន់៣គឺ៖ កសិកម្មឧស្សាហកម្មបឋមនិង ICT
ដែលជាការស្តែងចេញ នូវផែនការសកម្មភាព ខ្នាតតូចជាក់ស្តែង នៃផែនការមេ ៕ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

មនុស្ស​​ចំនួន​ ២៩នាក់​ត្រួវបាន​ពួកសកម្មប្រយុទ្ធ​អ៊ីស្លាម Boko Haram ​បាញ់សំលាប់​​​​

ប្រទេសនីហ្ស៊េរីយ៉ា៖ កាលពីថ្ងៃម្សិលមិញ ពួកសកម្មប្រយ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [362]


មក​មើល smartphone ចិន​ដែល​ស្ដើង​ជាង​គេ​បំផុត​ទៅ​មើល៍

ជាថ្មីម្តងទៀតហើយ ដែល qbបានបញ្ចប់កម្មវិធីប្រក...អានបន្ត

វិភាគព្រឹត្ដិការ​ណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [715]


ចំនួនអ្នក​​​ស្លាប់​ដោយ​​​ការ​រលំ​អាគារ​​នៅ​ទីក្រុង​​ New ​York​ ​ឡើង​ដ​ល់​ ៧នាក់​ ​

ទីក្រុង New York៖ យោងតាមប្រភពព័ត៌មានចុងក្រោយមួយបាន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [389]


ខ្មែរក្រោមទាមទារ​ឲ្យរដ្ឋាភិបាល​កម្ពុជាជួយដោះ​ស្រាយពីរការ​រំលោភសិទ្ធិ​សំណាក់រដ្ឋា​ភិបាលវៀតណាម​

ភ្នំពេញ៖ តំណាងពលរដ្ឋខ្មែរកម្ពុជាក្រោមមានព្រះសង្ឃនៅ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [404]


ប្រទេសកម្ពុជា​ត្រូវបានUN​ចាត់ជាប្រជាទេស​គំរូក្នុងការរៀបចំ​របាយការណ៍វឌ្ឍន​ភាពសហស្សវត្សរ៍​

ភ្នំពេញ៖ ​ប្រទេសកម្ពុជាគឺជាប្រទេស​គំរូមួយ ដែលត្រូវ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [407]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 372 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 820 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963720​ នាក់