​តោះទៅជិះទូក ​និងកង់ ​ទស្សនាស​ម្រស់ធ​ម្មជាតិ​នៅជី​ផាតខេត្ត​កោះកុង​ទាំងអស់គ្នា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

កោះកុង៖ ភ្ញៀវទេសចរ​បរទេស​នៅពេលដែល​ពួកគេ​បាន​ធ្វើដំណើរ​មក​ដល់ សហគមន៍​អេកូ​ទេស ចរណ៍​ឃុំ​ជី​ផាត​ហើយ​នោះ​គឺ​តែងតែ​ជ្រើសរើស​យក​ការកម្សាន្ត សប្បាយ​ជាមួយនឹង​ការ​ជិះ​កង់ ជិះទូក​ទស្សនា​សម្រស់​ធម្មជាតិ​នៅ​តាម​ទី​ព្រៃភ្នំ​ក្រម​ថ្ម និង​ជ្រោះ​ជ្រលង​ដងអូរ។

ឃុំ​ជី​ផាត​គឺជា​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ដ៏​ស្រស់បំព្រង​មួយ​ដែល​ កំពុងតែ បង្អួត​សម្រស់​ទាក់ទាញ​ភ្ញៀវទេស ចរ​នៅ  ចំ​កណ្តាល​ព្រៃស្រោង​នៃ​ជួរ​ភ្នំក្រវាញ ក្នុង ស្រុក​ថ្មបាំង ខេត្ត​កោះកុង​។ អ្នក​ទេសចរ ទាំងអស់​អាច​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ ជី​ផាត​បាន​ដោយ​​ចេញដំណើរ​ពី​ចំណុច អណ្តូងទឹកក្នុង​ស្រុក​ស្រែអំបិល​កាត់​តាម​ផ្លូវលំ​ក្នុង​ព្រៃ​ចម្ងាយ​ប្រហែល​ជាង​១៧​ គីឡូម៉ែត្រ​។

ប្រសិនបើ​យើង​ចង់​ធ្វើ​ដំណើរ​តាម​ទូក​ទេសចរណ៍​កាត់​តាម​ព្រែក​ដើម្បី​ចង់​ ប្លែក​ភ្នែក​ជាមួយនឹង​បរិស្ថាន​ធម្មជាតិ​វិញ​នោះ​គឺ​មាន​ចម្ងាយ​២៥​គីឡូម៉ែត្រ​ដោយ​ប្រើ​ពេល​ប្រហែលជា​២​ម៉ោង​​​​​​​​​ក្នុង​នោះ​ការធ្វើដំណើរ​ ទស្សនាចរណ៍​របស់អ្នក​ទេសចរ​មកកាន់  តំបន់​ឃុំ​ជី​ផាត​នេះ​ដែរ​ភាគច្រើន​ពួកគាត់ ចូលចិត្ត​ជិះទូក​ណាស់ ពី​ព្រោះ​បាន​គយ គន់​ឃើញ​នូវ​សម្រស់​ទេសភាព​ប្លែកៗ​ជាច្រើន​នៅ​តាម​ដងព្រែក​ឬ​ដៃសមុទ្រ​។​

បច្ចុប្បន្ន​ឃុំ​ជី​ផាត ត្រូវបាន​បង្កើតឡើងក្លាយទៅជា​សហគមន៍​អេកូ​ទេសចរណ៍មួយ​ដោយ​បច្ចុប្បន្ន​កំពុងតែ​មាន​ភាព ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យមក​លេង​កម្សាន្ត នៅ​លើ​ទឹកដី​ដ៏​ស្រស់បំព្រង​នេះ​ភាគច្រើន​ជា​ជនបរទេស​ដែល​មាន​ចំ ណង់​ ចំណូលចិត្ត​ដើរ​កម្សាន្ត​តាម​តំបន់​ព្រៃ​ធម្មជាតិ​មាន ទឹកធ្លាក់ ទឹកជ្រោះ ជ្រលង​ភ្នំ ទស្សនា​សត្វព្រៃ ប្រភេទ​រុក្ខ ជាតិ​ប្លែកៗ​ដែល​ដុះ​នៅតាម​ជួរ​ភ្នំក្រវាញ ពិសេស​ភ្ញៀវ​បរទេស​ចង់​ឃើញ​ការរស់នៅ​របស់​សត្វ​ដំរី​ដែល​គេ​កម្រ​នឹង​ជួបប្រទះ​។ នៅ​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជី​ផាត​នេះដែរ​ក៏​នៅ​មាន​សត្វ​ដំរីរ​ស់​នៅ​ប្រមាណ​៤០០​ក្បាល​ផង​ដែរ​ស្ថិតក្រោម​ការថែរក្សា និង​អភិរក្ស​ដោយ​​មន្ត្រី​ពាក់ព័ន្ធ និងមន្ត្រី​បរិស្ថាន​។​

នៅ​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ជី​ផាត​បន្ទាប់ពី​មាន​ទេសភាព​ ស្រស់ត្រកាល​មិន​អាច​ដក​ចិត្ត​រួច​នោះ ទី​នេះ​ក៏​នៅ​មាន​បម្រើ​ជូន​សេវា​ផ្សេងៗ​សម្រាប់​អ្នកទេសចរ​ដូចជា៖​ ម្ហូបអាហារ ការ​ជិះទូក​គយ​​គន់​សម្រស់ ព្រៃកោងកាង ជិះ​កង់​ទស្សនា​តាម​ភូមិ​សហគមន៍​រួម​ទាំង​ព្រៃ​ធម្មជាតិ​ក្នុង​តំបន់​នេះ​ ទាំងមូល​។ 

អ្វី​រឹតតែ​អស្ចារ្យ​ទៅទៀត​នោះ​គឺ​នៅមាន ផ្ទះសំណាក់ ភោជនីយដ្ឋាន​បែប​បុរាណ​បណ្តែត​ខ្លួន​រង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​នៅ​ កណ្តាល​ទ្រូងព្រៃ​ដែលមាន​សូរ​សំឡេង​សត្វ​រៃ​ស្រែកយំ​បំភ្លៃ​ក្លាយ​ជា​ តន្ត្រី​​បែប​ធម្មជាតិ​យ៉ាង​គ្លួច​។ ពិសេស​ជាងនេះទៅទៀត​យើង​អាច​ទស្សនា​ថ្ងៃ​រៀប​លិច​ពីផ្ទះ​សំណាក់​​​​​​បែប​បុរាណ​នៅ​ឃុំ​ជី​ផាត​ដែល​រឹតតែ​ធ្វើឲ្យ​អារម្មណ៍​របស់​យើងកាន់តែ​ជក់ចិត្ត​។​ 

មាន​ភ្ញៀវទេសចរ​កើនឡើង​ជា​លំដាប់ ដែល​ក្នុងនោះ​មាន​៨០​ភាគរយ​ជា​ជនបរទេស​ដូចជា អង់​គ្លេស បារាំងនិង​អាមេរិក ជាដើម ហើយ​ពួកគេ​ច្រើន​មកជា​ក្រុម​តាម រយៈ​ក្រុមហ៊ុន​ទេសចរណ៍​ពី​រាជ​ធានី​​ភ្នំពេញ​។ នៅ​តំបន់​សហ
គម ន៍​អេកូ​ទេសចរណ៍​ឃុំជី​ផាត​បន្ទាប់ពី​អំណោយផល​ខាង​បរិស្ថាន ធម្ម​ជាតិ​​នោះ​គឺ​នៅ​មាន​ល្អាង​បុរាណ ល្អាង ប្រចៀ​វ សំណល់​ផ្នូរ​មនុស្ស​សម័យ​ដើម  ពាង​បុរាណ និង​នៅ​មាន​តំបន់​ទឹក​ធ្លាក់​ចំនួន​៣​កន្លែង​ទៀត​សម្រាប់អ្នក ទេសចរ​ងូត​លេង​ ត្រជាក់​កាយ​យ៉ាង​សប្បាយរីក​រាយ​ផងដែរ​។​

កាលពីខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​សហគមន៍​ទេសចរណ៍​ឃុំ​ជី​ផាត​ហាក់ដូចជា​មាន ភ្ញៀវ​ជាតិ​មាន​តែ​ចំនួន​២៥​នាក់​និង​បរទេស​មាន​ចំនួន​១២៧​នាក់ និយាយ​រួម​នៅ​ជី​ផាត​គឺ​សម្បូរ តែ​ភ្ញៀវ​បរទេស​ប៉ុណ្ណោះ​។ដោយឡែក​ចំពោះ​ភ្ញៀវ​ទេស​ចរ​ដែល​ស្នាក់នៅ​ក្នុង​ខេត្ត​កោះកុង​សម្រាប់​ខែ​ វិច្ឆិកា ឆ្នាំ​២០១៣ វិញ​ភ្ញៀវ​ជាតិ មាន​ចំនួន​៦៧៤១​នាក់ និង​បរទេស មាន ចំនួន​២០២៨​នាក់ បើ​ប្រៀបធៀប​នឹង​ខែ មុន​មាន​ការកើនឡើង​ច្រើន​។​

ដោយឡែក បើ​តាម​ការសង្កេត​ឃើញ​ចំពោះ​ភ្ញៀវទេសចរ​ដែល​បាន​ធ្វើដំណើរ​មក​លេង​នៅ​សហ​គម​ន៍ ​ឃុំ​ជី​ផាត​នេះ​គឺ​ភាគច្រើន​សម្បូរ​តែ​ជនបរទេស​ប៉ុណ្ណោះ ដោយ​ពួកគេ​ចូលចិត្តជាមួយនឹង​ការ​ជិះ​កង់​និង​ជិះទូក​ទស្សនា​នៅតាម​តំបន់​​ដ៏​ស្រស់ត្រកាល​ មួយចំនួន​ដូចជា​ទឹក​ធ្លាក់ ជ្រលង ភ្នំ តំបន់​បុរាណ ភូមិ​​ដ្ឋាន​អ្នកស្រុក ព្រៃ​ធម្មជាតិ​ដែល​លាត​សន្ធឹង​នៅតាម​ជួរ​ភ្នំក្រវាញ​ដែល​ទិដ្ឋភាព​ទាំងនេះ​គឺ ​ពិតជា​អស្ចារ្យ​​ខ្លាំងណាស់​សម្រាប់​ពួកគេ​៕ ដោយ​៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

​អ៊ឹង កន្ថាផាវី៖​ មានស្ត្រី ​ចំនួន៥៧% ​កំ​ពុងតែ​បម្រើ​ការងារ​ក្នុង ​វិស័យកសិកម្ម​នៅ​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាមួយស្តីពី «ការវាយតម្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [464]


សម្ដេចប្រធានរដ្ឋសភា និងលោក​ជំទាវ​និមន្ត​ព្រះសង្ឃ សូត្រមន្ត​បង្សុ​កូល​ឧទ្ទិស​កុសលជូនជីដូនជីតា

កំពង់ចាម៖ខណៈពេល​ដែល​ប្រជាពលរដ្ឋកម្ពុជា​ ជាពុ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [457]


​មេបក្សសង្រ្គោះជាតិ ​និងលោក​ រ៉ុង ​ឈុន​ បណ្តើរគ្នាចេញ​ពីសាលាដំបូង​ដោយគ្មាន​ការចាប់ខ្លួន​

ភ្នំពេញ៖ មេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្សី ន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [513]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 40 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 4321 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 555 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039077​ នាក់