​សុវណ្ណ ​លីនដា​ បង្កាត់ភ្លើងស្នេហ៍ ​ជាមួយមិត្ត​រួមអាជីព​ ក្នុងទ្រនំតែមួយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ ៖ តារាសម្តែង និងជាតារាម៉ូដែលវ័យក្មេង មានសម្រស់ស្រស់សោភាស្ថិតនៅក្នុងក្រុម Sun Super Models កញ្ញា សុវណ្ណ លីនដា ក្រោយពីបណ្តែតខ្លួនចាប់យកការងារសិល្បៈអស់រយៈពេលជាង៥ឆ្នាំមកនេះត្រូវបានគេមើលឃើញថាភាព​ល្បី​ល្បាញរបស់នាង ទើបមានការរីកសស់សាយ ក្នុងអំឡុង ពេលជិតមួយឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ។ស្របពេល ដែលកេរ្តិ៍​ឈ្មោះ និងការគាំទ្រកំពុងតែមានជាបណ្ដើរៗស្រាប់លេចឮដំណឹងអំពីជីវិតស្នេហា ឯកជនក្រៅសិល្បៈមកថា លីនដា កំពុង​តែមានទំនាក់ទំនងស្នេហា ដ៏ផ្អែមល្ហែមជាមួយបុរសវ័យក្មេង ជាមនុស្សក្នុងចង្កោមសិល្បៈ ក្នុងទ្រនំតែមួយ។

    នាង​​បណ្តែតជីវិត​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​សំដែង​​​ដោយ​សារ​មាន​ចិត្ត​ ស្រឡាញ់​ចូលចិត្ត​​​តាំង​ពីកំណើត​​មក​។ នៅ​ដើម​ឆ្នាំ​២០១០ នាងសំរេច​ចិត្ត​ឈប់​សិក្សា​​ត្រឹម​ថ្នាក់​ទី៩ ហើយចូលហាត់​រៀន​សំដែង​នៅ​ក្លឹប​សិល្បៈ​ពន្លឺព្រះ​អាទិត្យ ។ បន្ទាប់​ពី​ហាត់​​រៀន​បាន​​ប៉ុន្មានខែ​នាង​មានឱកាស​ចូល​រួមសំដែង​​កាយវិការ​ ខារ៉ា​អូ​ខេ​ឱ្យ​ផលិត​កម្ម​មួយចំនួនទាំ​ងក្នុង​ និងក្រៅ​ប្រទេស ។

ក្រោយពីឈានជើងចូល ក្នុងវិស័យសិល្បៈមួយរយៈនេះ មកតារាសម្តែង និងបង្ហាញម៉ូដ សុវណ្ណ លីនដា បានព្យាយាមខិតខំ សាងកេរ្តិ៍ឈ្មោះឲ្យមានភាពល្បីល្បាញ ដោយការបញ្ចេញ សមត្ថភាពក្នុងការសម្តែងខ្សែភាពយន្ត ការថតឈុតកាយ​វិកា​ខារ៉ា​អូខេ រហូតដល់មានឱកាស ទាញបានប្រជាប្រិយភាពយ៉ាងច្រើនគួរសម ពីទស្សនិកជន ។

   តារាសម្តែង និងម៉ូឌែលវ័យក្មេង មានរូបសម្រស់ស្រស់សោភាមួយដួង ដែលកំពុងមានពន្លឺ លេចធ្លោឡើងលើវិថីសិល្បៈ ខណៈប្រជាប្រិយភាព និង កេរ្តិ៍ឈ្មោះរបស់នាង ក៏ត្រូវបាន មហាជនគាំទ្រច្រើន មិនចាញ់តារាស្រីវ័យក្មេងឯទៀតនោះទេ ។

ប្រភពនិយាយខ្សឹបខ្សៀវ ចេញពីរង្វង់អ្នកសិល្បៈ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ គេតែងឃើញកញ្ញា សុវណ្ណ លីនដា បណ្តើរគ្នាជាមួយបុរសរូបសង្ហា វ័យក្មេងម្នាក់ជាអ្នកសិល្បៈ។ ចំពោះសកម្មភាពស្និទ្ធស្នាល ល្អូកល្អឺនរវាង លីនដា និងបុរស​ម្នាក់នោះ ត្រូវបានប្រភពនិយាយថា ជាការបង្កើតភ្លើងស្នេហាថ្មោងថ្មី ស្ថិតក្នុងដំណាក់កាលនៃការស្វែងយល់ពីចិត្ត​គ្នាមុន​ឈានទៅដល់ជីវិតអាពាហ៍ពិពាហ៍ ។

ប្រភពដដែលបានបន្តថា ជារើយៗតារាប្រុសរូបសង្ហាគូស្នេហ៍ តារាស្រី សុវណ្ណ លីនដា គឺឧស្សាហ៍មកចាំទទួលយក តារាស្រី​រូបនេះ ចេញទៅដើរកំសាន្ត លំហែកាយនៅខាងក្រៅ ជាញឹកញាប់។ ជាពិសេសពួកគេ ទាំងពីរនាក់ ក៏តែងចូលហាងអាហារ និង កន្លែងសប្បាយ ជាមួយគ្នាជាច្រើនទៀត។ តាមរយៈការបង្ហាញអត្តចរិកដ៏ស្និទ្ធស្នាល របស់អ្នកទាំងពីរនេះ គេអាចសន្និដ្ឋាន​ថា សុវណ្ណ លីនដា កំពុងតែបញ្ឆេះភ្លើងស្នេហ៍ ក្រៅឆាកជាមួយបុរសម្នាក់នោះ ៕ដោយៈ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ឈើក្រញូង និងនាងនួន​ជិត​៣០០​ដុំ​ត្រូវ​កម្លាំង​ចម្រុះ​បង្រ្កាប​បាន

ខេត្តស្ទឹងត្រែង៖ ក្រុមសមត្ថ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [592]


បំផ្ទុះ​​​គ្រាប់បែក​ក្នុងតុ​លាការ​ប្រទេសប៉ាគី​ស្ថាន​ ស្លាប់​ ១១នាក់ ​រងរបួស ​២៤នាក់​

ប្រទេសប៉ាគីស្ថាន៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ការវាយប្រ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [478]


តុលាការកំពូលជម្រះ​បណ្តឹង​សារ​ទុក្ខ លោក​ផ្កាយ​៣ ឈឿន ចាន់ថន

ភ្នំពេញ៖ សភាព្រហ្មទណ្ឌ នៃ តុល...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [553]


មហាស្រពភាព​យន្ត​អន្តរ​ជាតិ​កម្ពុជា លើកទី៤

មហាស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី៤ នឹងធ្វើការបង...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [1007]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 712 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1440 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231539​ នាក់