​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​ការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា ​កាមិនកូ បង្ហាញថា ការធានារ៉ា​ប់រង​លើយា​ន​យន្ត​មានចំនួន ជាង៧លានដុល្លា​រអា​មេរិក ធានារ៉ាប់រងលើអគ្គិភ័យចំនួន ១៣លាន​ដុល្លា​រអា​មេរិក ធានារ៉ាប់រ​ងលើវិស្វកម្មចំនួន៤លានដុល្លារអាមេរិក ធា​នារ៉ាប់រ​ង​លើសុខភាពចំនួន៥លា​ន​ដុល្លារអាមេរិក និងធាន​រ៉ា​ប់​រង​លើគ្រោះថ្នាក់ផ្សេងៗបាន៧​លានដុល្លា​រអាមេរិក។

ក្នុងពិធីចុះហត្ថលេខាជាមួយវិទ្យាស្ថានបណ្តុះបណ្តាលធានារ៉ាប់រងម៉ាឡេស៊ី នៅព្រឹកថ្ងៃពុ​ធ​នេះ លោក ឆាយ រតនៈ ប្រធាន​សមាគម​​ធានា​រ៉ាប់​រងកម្ពុជាថ្លែងថា វិស័យធានារ៉ាប់រង បាន​ដើ​រ​តួយ៉ាងសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងរួមចំណែកយ៉ាង​ធំធេង​ក្នុងដំណើរកា​រអភិវឌ្ឍ​ន៍សេ​ដ្ឋកិ​ច្ច និងជួយដល់សុវត្ថិភាពសង្គម ជាពិសេសសុវត្ថិភាពផ្នែកអគ្គិសនីឆាបឆេះរោងចក្រ អគារ​ធ្វើ​ការ ផ្ទះសម្បែង សុខភាព និងចរាចរផ្លូវគោក ព្រមទាំងធានារ៉ាប់រង​អាយុជីវិតផងដែ​រ។​ជា​មួ​យ​​គ្នានេះ លោក បានលើកឡើងថា ការទាមទារសំណងក៏​មានការកើនឡើ​ង​ផងដែរ គឺរហូតដល់​ទៅជាង១៤លា​នដុល្លារ​អា​មេរិកក្នុងឆ្នាំ២០១៣ គឺកើន​ជាង​៦៧​ភាគ​រយ ប្រៀ​​​បធៀ​បឆ្នាំ​២០១​២​។

លោកបន្ថែមថា  ដោយមើលឃើញ កត្តាធនធានមនុស្សជារឿងចាំបាច់ លើវិស័យ​ធានារ៉ា​ប់រង​នៅ​កម្ពុជា ទើបសមាជិក​នៃ​សមាគម​​ធានារ៉ាប់រងកម្ពុជា បានប្រជុំពិភាក្សា និងឯ​កភាពគ្នា​ក្នុង​ការ​បង្កើតវគ្គបណ្តុះបណ្តាល វិស័យធានារ៉ាប់រង​នៅកម្ពុជា​ដោយ​សហការជាមួយវិទ្យាស្ថាន​ធា​នា​​រ៉ាប់​រ​ងម៉ា​ឡេស៊ី។

លោក បានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជាពុំទាន់មានសាកលវិទ្យាល័យ ឬវិទ្យាស្ថានណាមួយបាន​បណ្តុះបណ្តាល​វិស័យ​ធានារ៉ាប់រងនេះនៅឡើយទេ  កន្លងមកកម្ពុជាធ្លាប់ទទួលបានការបណ្តុះបណ្តា​លធនធានមនុស្សលើ​វិស័យធា​នា​​រ៉ា​ប់​រង​ ពី​សា​លា​បង្រៀ​នធានារ៉ាប់រងរបស់ប្រទេសជប៉ុន (Insurance School of Japan” SIS” ) , សាលា Asean Insurance Training and Research Institute និងសាកលវិទ្យាល័ យនីតិសាស្ត្រ និង សេដ្ឋកិច្ច៕ ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ភាព​គ្មានកា​រងារធ្វើ​នៅចក្រភព​អង់គ្លេស​ធ្លាក់​ចុះដល់​ ៧.១ភាគរយ​
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [694]

ចក្រភពអង់គ្លេស៖ ក្រុមការិយាល័យស្ថិតិជាតិប្រចាំចក្រភពអង់គ្លេស ( ONS)បានអោយដឹងថា ភាពគ្មានការងារធ្វើនៅក្នុងចក្រភពអង់គ្លេស បានធ្លាក់ចុះរហូតដល់ ៧.១ភាគរយ ពោលគឺបានធ្លាក់ចុះពី២.៣២លាននាក់ ... អានបន្ត


ធនាគារ​ពិ​ភព​លោក​អះ​អាង​ថា​​កម្ពុជា​​នឹង​ទទូល​​បាន​​កំ​ណើន​​សេដ្ឋ​កិច្ច​៧​ភាគ​រយ​នៅឆ្នាំ​នេះ​​
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [747]

ភ្នំពេញ៖​ ធនាគារ​ពិភព​លោក( World Bank )​បានអះអាង​ថានៅក្នុងឆ្នាំ​២០១៣នេះកម្ពុជា​ នឹង​​ទទួល​
បាន​​​​​​​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជា៧ភាគរយដែលមាន​តម្លៃ​ប្រមាណ​ជា១៥,៦៥ពាន់​​​លានដុល្លារ ។​ ​

... អានបន្ត


មូលនិធិអាស៊ី បានផ្តល់ថវិកាជាង៣លានដុល្លារ ដល់អង្គការ សង្គមស៊ីវិល ជួយគាំទ្រកំណែទម្រង់ អាទិភាពចំនួន៥នៅកម្ពុជា
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [832]

មូលនិធិ​អាស៊ី​ បានផ្តល់ថវិកាជាង៣​លាន​ដុល្លារ​ ដល់​អង្គការ​ សង្គម​ស៊ី​វិល​ ជួយ​គាំទ្រ​កំណែទម្រង់​ អាទិភាព​ចំនួន​៥នៅកម្ពុជា

 

... អានបន្ត


មានពលករកម្ពុជាជាង២ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េខាងត្បូង
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [821]

មានពលករ​កម្ពុជា​​ជាង​២​ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​កូរ៉េ​ខាងត្បូង

... អានបន្ត


ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាននិងសម្រួល កិច្ចការផ្នែក ឌីជីថល
សេដ្ឋកិច្ចអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [800]

ទូរទស្សន៍កម្ពុជា-ថៃ ផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាននិងសម្រួល កិច្ចការផ្នែក ឌីជីថល

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ប្រទេស​សៅឌីអារ៉ាប់​ប៊ីយល់ព្រម​ទិញយន្ត​ហោះចំនួន​ ១៦គ្រឿង​ពីប្រទេស​កាណាដា​

សៅឌីអារ៉ាប់ប៊ី៖ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ រដ្ឋ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [433]


កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែ...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [936]


​ស្រុក​កៀន​ស្វាយ​មាន​បទ​ល្មើស​នេ​សាទ​កំ​ពុង​កើត​មាន ​ដោយ​គ្មាន​កា​របង្រ្កាប​

កណ្តាល ៖ ប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទស្របច្បាប់ ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [457]


​មន្ត្រីជាន់​ខ្ពស់​ព្រឹទ្ធសភា​លើកឡើងថា​ បញ្ហាគ្រឿង​ស្រវឹង​ជាបន្ទុកដ៏ធ្ងន់ធ្ងរបស់រដ្ឋ​

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា និងអង្គកាសង្គម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [362]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 64 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 434 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 4511 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1039701​ នាក់