​​​គ្រោះថ្នាក់ចរាចរណ៍​ ​ដោយ​បើក​ប​រ​ហួស​​ល្បឿន​​កំណត់​​បណ្តាល​​មក​ពី​​កត្តា៣យ៉ាង​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ ហេតុផលដែលបណ្តាលឲ្យមានការបើកប​រហួស​ល្បឿនកំណត់ គឺបណ្តាល​មកពី​កត្តាបីយ៉ាង​៖ ទី១ គឺ​ប្រញាប់​ខ្លាច ស្ទះផ្លូវ​មាន ៩៤.៤៦% ,​ ទី២. ភាព​យុវវ័យ​ បើកបរ​វ័ក្មេង​ ៣.១៣% , និងទី​៣. ផ្លូវស្ងាត់​ងាយស្រួល​បើក​​ប​រ ១.២០%​។ ​កត្តា ទំាងអស់នេះ​ហើយ​ដែល​បណ្តា​លឲ្យមានគ្រោះ​ថ្នាក់ ហើយគ្រោះថ្នាក់ទំាង​អស់នេះ​ តា​ម​ពិត​​​គឺយើង​អាចបញ្ចៀស​បាន ប្រសិន​បើ​យើងទំាងអស់គ្នាចូល​រួមក្នុងការអប់រំផ្សព្វផ្សាយ​ចូលរួមក្នុងការគោរពអនុវត្ត​ច្បាប់​ចរាចរណ៍ផ្លូវ​គោក។

នេះជាការលើកឡើងរបស់លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជា​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​សុវត្តិភាពចរាចរណ៍ផ្លូវគោក ថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ​ស្តីពី«កត្តាហា​និភ័​យ​​នៃការ​បើកប​រហួស​ល្បឿង​កំណត់» នៅព្រឹកថ្ងៃទី ១៧ មីនា នៅសណ្ឋាគារ អ៊ីមភឺរៀល។លោកជំទាវបានបន្តទៀតថា គ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជាបានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង ៣​រយ​​លាន​ដុល្លា​រ​សហ​រដ្ឋ​អាមេរិក​ជា​​​​​​រៀង​រាល់ឆ្នាំទៅក្នុងអ្វីដែល​យើង​ទាំង​អស់គ្នា​អាចចូលរួម​កាត់បន្ថយបាន។​ ការខាត​​បង់​​នេះ​ជា​​ចំនួន​ដ៏​ធំ​ធេង​​ហួសពី​ការ​​​​ស្មាន​ ក្នុ​ង​ពេលដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​យើង​កំពុង​​តែតស៊ូ​ដើម្បីកាត់​បន្ថយ​​ភាព​ក្រីក្រ។​

លោកជំទាវសង្កត់ធ្ងន់ថា គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈចំបង​ និងបានក្លាយទៅជាប្រធាន​បទ​​ដ៏​ក្តៅ​​គគក់​ ចំពោះប្រទេសយើងនា​ពេលបច្ចុប្បន្ននេះ ហើយដែលត្រូវបានបណ្តាញសារព័ត៌​មាន​ផ្សព្វផ្សាយ​នៅ​លើ​​​ទំព័រ​​មុខ​​ជា​រៀង​រាល់ថ្ងៃ។ ជាក់ស្ដែង ទិន្នន័យបឋមនៃរបាយការណ៍ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ​២០​១៣​​ បាន​បង្ហាញ​ឲ្យ​ឃើញថាគ្រោះ​ថ្នាក់​ចរាចរណ៍មានចំនួន​ ៤,៣២២​ករណី មានចំនួន​អ្នកស្លាប់​ ១,៩៦​២​នាក់​របួស​ធ្ងន់​៥,៥៩៣នាក់ ។ បើប្រៀបនឹង​ឆ្នាំ២០​១២​ ចំនួន​អ្នកស្លាប់​មានការថយ​ចុះ០​៤​នាក់​របួស​ធ្ងន់​កើន​ឡើង​២៤៤។

លោកជំទាវ មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការបានបញ្ជាក់ថា  ការឆ្លើយតបទៅនឹងស្ថាន​ភាពគ្រោះ​ថ្នាក់​ចរាចរណ៍ និងដើម្បីកាត់បន្ថយការស្លាប់ដែល​ចេះតែ​កើនឡើង​ពីមួ​យ​ថ្ងៃ​ទៅមួយថ្ងៃ​​ ដែលអាចចៀសវាងបាននេះ គណៈ​កម្មាធិការជាតិ​សុវត្ថិភា​ព​ចរាចរណ៍ផ្លូវគោក ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំងដៃគូអភិវឌ្ឍន៍ បាន​សហការគ្នាធ្វើ​វិសោធនកម្ម​ច្បាប់នូវមាត្រា​មួយចំនួនហើយបានបង្កើតច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដោយបានបង្កើនការ​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ និងការផាក​ពិន័យ​ចំពោះ​បទល្មើស​ច្បាប់​ចរាចរ​ណ៍​ជា​ពិសេ​ស​ការ​បើក​បរហួសល្បឿនកំណត់ បើកបរ​ក្រោម​​ឥទ្ធិ​ពលគ្រឿង​ស្រវឹង និងការមិនពាក់​មួក​សុវត្ថិភាពរហូតដល់ទៅ ៥ដង​នៃ​ការ​ផាក​ពិន័យបច្ចុប្បន្ន។

បើរបាយការណ៍របស់គណៈកម្មា​ធិការ​ជាតិ​សុវត្តិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញឲ្យឃើញថា ការ​បើកបរហួស​ល្បឿន​​​កំណ​ត់នៅតែជាមូលហេតុចំបងទីមួយហើយការបើកបរ​ក្រោម​ឥទ្ធិពលគ្រឿង​ស្រវឹងនៅតែ​ជាមូល​ហេតុ​ចំបង​ទីពីរ​នៃ​​កា​របង្កឲ្យ​មាន​គ្រោះថ្នាក់ចរាចរណ៍។ហើយមូលហេតុទំាងនេះគឺភាគច្រើនបង្កមកពីកត្តាមនុស្ស​ និយាយ​យ៉ាង​ខ្លី​គឺការ​មិនគោរពច្បាប់របស់​អ្នកប្រើប្រាស់ផ្លូវមួយចំនួន និងការបើក​បរ​ដោយមិន​ទទួល​ការខុស​ត្រូវ​ដល់​អាយុ​ជីវិត​របស់​ខ្លួន​ និងជីវិតអ្នកដទៃ៕
ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ឈប់ឆ្ពិនភ្នែកលើទឹកដីអោយខ្មែរ

ឈប់ឆ្ពិនភ្នែកលើទឹកដីអោយខ្មែរ

...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [414]


ជប៉ុន​ផ្តល់​ជំនួយ​ជិត​២សែន​ដុល្លា​រអាមេរិក​សម្រាប់​គម្រោង​ផ្នែកសុខាភិបាល​ចំនួន​២​

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រ...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [449]


ព្យុះ​ទីហ្វុង​ Haiyan​ នឹងមក​ដល់ប្រទេស​ហ្វីលីពីន​នៅថ្ងៃ​ស្អែក​នេះ​

ប្រទេសហ្វីលីពីន៖ ក្រុមព្យាករណ៍ឧត្តុនិយមបានទាយទុកថា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [424]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 527 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1000 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231099​ នាក់