មេបញ្ជាការទ័ព​ជើង​ទឹក​អាមេរិក ​មាន​ដើម​កំណើត​ខ្មែរ ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ល្មើស​ អំពើ​ពុក​រលួយ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

 

មេបញ្ជាការ​កងទ័ពជើងទឹក​មួយរូបរបស់​អាមេរិក ដែលមាន​ដើមកំណើត​ខ្មែរ ត្រូវបាន​ចាប់ខ្លួន កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ជាមួយនឹង មន្ត្រី​យោធា​អាមេរិក មួយរូប​ទៀត ពាក់ព័ន្ធ​នឹង​ករណី អំពើពុករលួយដែលមាន​ទំហំ​ទឹកប្រាក់ រាប់សិប​លាន​ដុល្លារ​អាមេរិក​។​យោងតាម​ប្រភពព័ត៌មាន​ពី CNN បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន ៣ រូប ត្រូវបាន​ចាប់ខ្លួន កាលពីដើម​សប្តាហ៍ កន្លងទៅនេះ ដោយ​ក្នុងនោះ​រួមមាន លោក Michael Vannak Khem Misiewicz ជា​មេបញ្ជាការ​កងទ័ពជើងទឹក​អាមេរិក ជាមួយនឹង លោក John Bertrand Beliveau II ជា​ភ្នាក់ងារ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​កងទ័ពជើងទឹក​អាមេរិក និង លោក Leonard Glenn Francis ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន Glenn Defense Marine Asia Ltd. ដែលមាន​ទីតាំង ស្ថិតនៅ​ប្រទេស​សឹង្ហ​បុរី​។​

​ក្នុងនោះ តាម​ព័ត៌មាន ដែល​បានចេញ​ផ្សាយ ដោយ​ការិយាល័យ​មេធាវី របស់​អាមេរិក បាន​ឲ្យ​ដឹងថា លោក Misiewicz វ័យ៤៦​ឆ្នាំរូបនេះ បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួនជា​អនុប្រធាន​ការិយាល័យ ប្រតិបត្តិការកង​ទ័ពជើង​ទឹក​អាមេរិក ដើម្បី​ជួយ​រៀបចំកំណត់ពេល​ល​វេលាឲ្យ​នាវា​ជើង​ទឹក​អាមេរិកចូលមក​ចតនៅ​កំពង់ផែ​មួយកន្លែង ដែលមាន​ក្រុមហ៊ុន​របស់លោក Francis ជា​អ្នក​ទំនុកបំរុង និង ផ្តល់​សេវាកម្ម​អោយ ដោយ​ក្នុងនោះ មានដូចជា ការផ្តល់​នាវា​សណ្តោង ផ្តល់​សេវាកម្ម​ត្រួតពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព ផ្តល់​សេវា​ដឹកជញ្ជូន ផ្គត់ផ្គង់​ស្បៀង​និង​សម្ភារៈ​​ផ្សេងៗ ការចាក់​ប្រេង និង សម្អាត​នាវា​។ យ៉ាងណាមិញ ជាការ​តបស្នង លោក Francis បាន​ផ្គាប់ចិត្ត លោក Misiewicz ដោយបាន​ចេញថ្លៃ​ធ្វើដំណើរ និង​ថ្លៃ​ស្នាក់នៅ ក្នុង​សណ្ឋាគារ​ទំនើបៗ ព្រមទាំង​ផ្តល់ សេវា​បំរើ​ផ្លូវភេទ​ជូន​ដល់ លោក Misiewicz ថែម​ទៀតផង​។​​មួយវិញទៀត លោក Misiewicz ដែលជា​មេបញ្ជាការ​កងទ័ព​ជើងទឹក​អាមេរិក មាន​ដើមកំណើត​ខ្មែរ​រូបនេះ ថែមទាំង​បានផ្តល់នូវ​ព័ត៌មាន​មួយចំនួន ដោយ​សង្ងាត់និង​បិទ​ជិត​មិនអោយ​នរណាម្នាក់​ដឹង ដល់​លោក Francis ដែលជា​ពលរដ្ឋ​មួយរូប របស់​ប្រទេស​ម៉ាឡេស៊ី ទៀតផង ដែល​នេះ វា​អាច​បង្កអោយមាន​ផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់​សុវត្ថិភាព​ជាតិ នៃ​សហរដ្ឋអាមេរិក បើតាម​ការលើក​ឡើង ពី​ការិយាល័យ មេធាវី​របស់ អាមេរិក​។ ក្នុងនោះ​ផងដែរ ក្រៅពី​បណ្តឹង ដែល​បាន​ចោទប្រកាន់​លោក Misiewicz លើ​រឿងក្តី ស៊ីសំណូក នោះ ក៏មាន បណ្តឹង​មួយ​ផ្សេងទៀត ចោទប្រកាន់​ទៅលើ លោក Beliveau ដែល​បាន​​ប្រព្រឹត្ត​អំពើ ពុករលួយ នេះ​ផងដែរ ដោយ​លោក Beliveau បាន​ចាត់ចែង​រៀបចំ ឲ្យ​មានការ ធ្វើដំណើរ​កំសាន្ត​ មកកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ តាមរយៈ​ភ្នាក់ងារ​ទេសចរ នៃ​ក្រុមហ៊ុន របស់លោក Francis នេះ ហើយ​លោក Francis បានចេញ​ថ្លៃ​ចំណាយ និង ផ្តល់​សេវាកម្ម ដល់​លោក Beliveau ដូចគ្នា​ទៅនឹង លោក Misiewicz ផងដែរ​៕ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

លោកគីម មេដឹកនាំកំពូលប្រទេសកូរ៉េខាងជើងនិយាយថា "ស្ថានភាពបច្ចុប្បន្នគឺធ្ងន់ធ្ងរណាស់"
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [717]

ទីក្រុងសេអ៊ូល (ប្រភពពី AFP) - លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើងបានព្រមានចំពោះស្ថានភាពនៅលើឧបទ្វីបកូរ៉េ នៅកន្លែងដែលកើនឡើងភាពតានតឹងដោយកងកម្លាំងយោធាបានគេមើលឃើញថា "ធ្ងន់ធ្ងរណាស់" ចំពោះការបាញ់កាំភ្លើងធំ ទៅវិញទៅមករបស់ប្រទេសកូរ៉េទាំងពីរ ហើយទីក្រុងព្យុងយ៉ាងគំរាមកំហែងការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរថ្មីមួយទៀត។... អានបន្ត


​កូរ៉េខាងត្បូង​​បញ្ចេញ​ប្រតិកម្ម​​ខ្លាំងៗចំពោះ​​ការ​បាញ់​​គ្រាប់​មី​ស៊ី​ល​​ជាថ្មី​រ​បស់​​កូរ៉េខាង​ជើង​​
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [563]

កូរ៉េខាងត្បូង៖ ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ថា​ ​ប្រទេស​កូរ៉េខាងជើង​បាន​បាញ​បង្ហោះ​គ្រាប់​មី​ស៊ី​ល​រយៈ​ចំ​ងាយ​ខ្លី​ចំនួន២៥​គ្រាប់​ចូល​ទៅ​ក្នុង​ភាគ​ខាងកើត​ឆ្នេរសមុទ្រ​នៃ​ឧបទ្វីប​កូរ៉េ​កាលពី​ ថ្ងៃអាទិត្យ​ដែល​ចំនួន​នេះ​ជា​ចំនួន​មួយ​យ៉ាង​ច្រើន​មិន​ធម្មតា​ទេ​។​ប៉ុន្តែ ​គ្រាប់​ដែល​ត្រូវ​បាន​គេ​ប្រើ​ទាំងនោះ​ទំនងជា​គ្រាប់​បន្សល់ទុក​តាំងពី​ ប្រហែល៤០​ឆ្នាំមុន​។​... អានបន្ត


​ប្រទេស​​កូរ៉េខាង​ជើង​​បាញ់​​គ្រាប់​​រ៉ូកែត​​​ចំនួន​​​២៥​គ្រាប់​​​បន្ថែម​ទៀត​​ ​
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [598]

កូរ៉េខាងជើងៈ ទោះបីជា​​មាន​​ការអំពាវនាវ​​ម្តង​ហើយ​​ម្តងទៀត​​ពី​​សហរដ្ឋអាមេរិក​និង​​ កូរ៉េខាងត្បូង​​យ៉ាង​ណា​ក៏ដោយ​ ក៏​ប្រទស​កូរ៉េខាងជើង​​ហាក់​ដូច​ជា​មិន​​ព្រឺ​ខ្លួន​​បន្តិច​សោះ​ ទាក់ទង​​នឹង​​ការបាញ់​​បង្ហោះ​​មី​ស៊ី​ល​​របស់ខ្លួន​។​​យ៉ាងណាមិញ​កាល​ពី​ ថ្ងៃ​​ទី​១៦​​ខែ​....... អានបន្ត


​ស្ថានីយ​ទូរទស្សន៍​​​របស់​រុស្ស៊ី​​គំរាម​​អាមេរិក​ពី​​ការវាយប្រហារ​​អាវុធ​នុយ​ក្លេអ៊ែរ​
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [588]

រុស្ស៊ី​ ៖​ ​ស្ថា​នី​យទូរ​ស្សន៍​រដ្ឋរ​រុស្ស៊ី​បាន​កំរាម​សហរដ្ឋអាមេរិក​ជាមួយ​ ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែ​នៅក្នុង​កម្មវិធី​ផ្សាយ​ព័ត៌​មាន​របស់លោក ​ដែល​ត្រូវបាន​ផ្សាយ​ឡើង​ដំណាលគ្នា​នឹង​ការ​បិទ​មណ្ឌលបោះឆ្នោត​ក្នុងការ​ បោះឆ្នោត​ប្រជាមតិ​នៃ​តំបន់​គ្រី​... អានបន្ត


លោក ថាក់ស៊ីន ​ទទូចឲ្យប្អូនស្រីខ្លួនប្រកាន់​ជំហរជាដាច់​ខាតមិន​ចុះចេញពីតំណែង​
នយោបាយអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [532]

​ ថៃ៖ លោក​ ថាក់ស៊ីន បងប្រុស​របស់​លោកស្រី​ យី​ង​ឡាក់ ទទូច​ឲ្យ​ប្អូនស្រី​របស់​ខ្លួន​ប្រកាន់​ជំហរ​ជា​ដាច់ខាត​មិន​ចុះ​ចេញពី​តំណែង ហើយ​ត្រូវ​ធ្វើដំណើរ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត​ថ្ងៃទី​២ ខែកុម្ភៈ ទៅ​តាម​គម្រោង​ផែនការ​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត ដែល​បាន​ប្រកាស​ជា​ផ្លូវការ​នោះ​។​... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​រដ្ឋាភិបាល​ចិនគាំទ្រនិង​ជំរុញកិច្ច​សហប្រតិបត្តិកា​រវិស័យក​សិកម្មកម្ពុជា​

ភ្នំពេញ៖រដ្ឋាភិបាលចិនបានបញ្ជាក់ពីជំហគាំទ្រ​ និងជំរ...អានបន្ត

កសិកម្ម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [520]


ខ្យល់ព្យុះ​នៅតំបន់​អឺរ៉ុប​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ៣​នាក់​

តំបន់អឺរ៉ុប៖ យោងតាមអ្នកសារព័ត៌មានបានអោយដឹងថា មានមន...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [316]


ស្រ្តីម្នាក់មកឆ្លងទន្លេនៅពេទ្យជប៉ុន ស្លាប់ទាំងម្តាយ និងកូនភ្លោះនៅក្នុងពោះ

ស្រ្តីម្នាក់មកឆ្លងទន្លេនៅពេទ្យជប៉ុន ស្លាប់ទា...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [330]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 29 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 46 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2112 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753418​ នាក់