ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​មាន​វត្តមានCeline Dionនិង Psy ​នៅ​ចិន
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

នេះ​ពិត​ជា​រឿង​​អស្ចារ្យ​ និង​គួរ​ឲ្យ​​ភ្ញាក់​ផ្អើល​ណាស់​ដែល​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​​នៅ ប្រទេស​ចិន​មាន​ការ​​ប្រគំ​តន្ត្រី​ដែល​ចូល​រួម​ពី​តារា​ដ៏​ល្បី ទាំង​ ២​ គឺ Celine Dion និង Psy​។

​ យោង​ទៅ​តាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​របស់​ចិន​ក៏​បញ្ជាក់​ផង​ដែរ​ថា​ការ​ដែល​មាន ​ការ​ចូលរួម​សម្ដែង​ពី តារា​ល្បី ទាំង​២​នេះ​គឺ​ដើម្បី​ទាញ​យក​ចំណាប់​អារម្មណ៍​ពី មហាជន​និង​អ្នក​ទស្សនា​ឲ្យ​កាន់​តែ​ច្រើន​ឡើង។ កាល​បរិច្ឆេទ​នៃ​ការ​​ប្រគំ​តន្ត្រី​នោះ​នឹង​ចាប់​ផ្ដើម​នៅ​​ថ្ងៃ​សៅរ៍​នេះ​ ហើយ​វា​ក៏​ត្រូវ​ចំណាយ​ពេល​ទាំង​អស់​ជាង​៤​ម៉ោង​ផ​ង​ដែរ ​ដោយ​មាន​ដាក់​បញ្ចាំង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​​ជា​ច្រើន។ ​ព្រឹត្តិការណ៍​នៃ​ការ​ប្រគំតន្ត្រី នោះ​មិន​ត្រឹម​តែ​មាន​ចម្រៀង​នោះ​ទេ​ក៏​មាន​ឈុត​ឆាក​កំប្លែង ​និង​របាំ​ផង​ដែរ។

ចំ ​ពោះ​បទ​ចម្រៀង​ដែល​តារា​ទាំង​២​ នឹង​យក​មក​សម្ដែង​គឺ​ ចំពោះ​ Celine Dion ​នាង​នឹង​លើក​យក​បទ “My Heart Will Go On” ដែល​ជា​បទ​ដ៏​ល្បី នៃ​រឿងTitanic ហើយChina Daily ​​ក៏បាន​រាយ​ការណ៍​ដែរ​ថា​នាង​នឹង​ច្រៀង​បទ​ចិន​ទៀត​ផង។​ ចំណែក​ឯPsy ​ក៏​​មាន​បទ“Gangnam Style” ដែល​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​​លោក​​ស្ទើរ​តែ​សាយ​ភាយ​ពេញ ពិភព​លោក​នោះ នា​ថ្ងៃ​នោះ​លោក​​ក៏​នឹង​លើក​យក​បទ​នេះ​មក​សម្ដែង​ដែរ៕

ដកស្រងចេញពីគេហទំព័រ Sabay

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

តារាសម្តែង​ជប៉ុន​នាង​ Erika Sato ​ធ្វើឲ្យ​ទស្សនិក​ជន​ក្តៅសាច់ជាថ្មី ​
អំពីតារាអន្តរជាតិ • កាលពី​ : 11 កន្លងទៅ • បើកមើល : [936]

ជប៉ុនៈ​ ភាពសិចស៊ីគឺជាចំណុចដ៏សំខាន់មួយសម្រាប់តារាគ្រប់រូបដើម្បីទាក់ទាញនូវប្រជាប្រិយភាព និងចំណាប់ អារម្មណ៍ពី ទស្សនិកជនគ្រប់ស្រទាប់ទាំងអស់ ។ មិនថាតារាសម្តែង តារាម៉ូដែល ឬក៏ចម្រៀងឡើយសុទ្ធតែខំប្រឹងបង្អួតសម្រស់ ទេព ..... អានបន្ត


កីឡាករ​ Floyd​ Mayweather​ បាន​យក​ឈ្នះ​លើ​ កីឡា​ករ​ Saul​​ Alvares​
អំពីតារាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [935]

Las vegas- កីឡាករ Floyd Mayweatherដែលមានអាយុ ៣៦ឆ្នាំបានកាពារខ្សែរក្រវ៉ាត់ WBC និង WBA Light Middleweight នៅក្នុងទីក្រុង Las Vegas

... អានបន្ត


ជ្រុង​មួយ​នៃ​ក្ដី​ស្រឡាញ់
អំពីតារាអន្តរជាតិ • កាលពី​ : 12 កន្លងទៅ • បើកមើល : [1009]

មិត្ត​យុវវ័យ​យើង​ដឹង​ច្បាស់​ថា ថ្ងៃ ១៤ កុម្ភៈ ជា​ថ្ងៃ​អ្វី ប៉ុន្តែ​ជា​មួយ​គ្នា​នោះ មិត្ត​យុវវ័យ​យើង​បែរ​ជា​យល់​ច្រឡំ​ទៅ​វិញ​ចំពោះ​អត្ថន័យ​នៃ​ថ្ងៃ​នេះ ពោល​គឺ​ពី​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​ទៅ​ជាថ្ងៃ​បុណ្យ​សង្សារ។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គណៈកម្មការនាយកហ៊្វុនស៊ិនប៉ិច បានថ្វាយលិខិតយាង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី

​មន្ត្រីជាន់ខ្ពស់​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិន...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [424]


ប្រជាជន​ហៃទីប្រារព្ធ​ពីធីបុណ្យខួ​ប​ដល់​អ្នកស្លាប់ដោ​យការ​រញ្ជួយ​ដី​

ប្រទេសហៃទី៖ កាលពីថ្ងៃម្សិលមិញ ប្រជាជនហៃទីរាប់ពាន់ប...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [401]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 390 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1749 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 2173 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1134436​ នាក់