កម្ពុជា​បណ្តុះ​បណ្តាល​មន្រ្តី​៣០​រូប​ពីរ​បៀប​សរសេររ​បាយ​ការណ៍​​អនុសញ្ញាស្តី​ពី​ជន​ពិការ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយការិយាល័យឧត្តមស្នង​ការអង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​​មនុស្ស​​ប្រចាំនៅកម្ពុជាបានរៀបចំវគ្គសិក្ខាសាលាស្តីអំពី«ដំណើរការសរសេររបាយកាណ៍អនុសញ្ញាស្តីពីសិទ្ធិជនពិការ» ដល់​ថ្នាក់​​ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីមន្រ្តីផ្តល់ឱកាស​ឱ្យមន្ត្រីទាំងនោះ​បានយល់ដឹងពី​ការ​​ត្រៀម​ខ្លួនធ្វើរបាយការណ៍អនុសញ្ញាស្តីពីសិទ្ធិជនពិការ ដោយផ្តោតលើការពិនិត្យឡើងវិញនូវច្បាប់ និងគោលនយោបាយ​រួមទាំង​​ការប្រមូលទិន្នន័យ ការសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធដំណាក់កាលពិគ្រោះយោបល់ជាមួយអង្គការជនពិការ និង​សង្គម​​ស៊ីវិល។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងក្នុង​សិក្ខាសាលា​ថ្ងៃទី៤ ​វិច្ឆិកា ២០១៣ នេះស្តីអំពីដំណើរការសរសេររបាយកាណ៍អនុសញ្ញាស្តីពីសិទ្ធិជនពិការនៅសណ្ឋាគារកាំបូឌីយ៉ាណាថា ​
វគ្គ​​​សិក្ខាសាលានេះ គឺមានរយៈពេលពេញ១ថ្ងៃដោយមានសិក្ខាកាមចំនួន៣០រូបចូលរួមឮជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិ​​ការដ្ឋាន​ក្រុមប្រឹក្សាសកម្មភាពជនពិការ។ លោកបន្តថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីត្រៀមខ្លួន​រៀបចំធ្វើ​​របាយ​​ការណ៍របស់រដ្ឋភាគីស្តីពីការចាត់វិធានការនានាដើម្បីអនុវត្តកាតព្វកិច្ចរៀងៗខ្លួនឲ្យមានប្រសិទ្ធភាព តាមអនុសញ្ញា​ស្តីពី​សិទ្ធិ​​ជនពិការ។​
លោកស្រី វ៉ាន់ ហ៊ីលី ប្រធានការិល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបង្ហាញអំពី​គោល​ការណ៍​ណែនាំ និងទម្រង់របាយការណ៍អនុសញ្ញាស្តីពីសិទ្ធិជនពិការ ដោយផ្តោតលើការពិនិត្យឡើងវិញនូវច្បាប់ និង​គោល​​​នយោបាយរួមទាំងការប្រមូលទិន្នន័យការសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធដំណាក់កាលពិគ្រោះយោបល់ជាមួយអង្គការជន​ពិការ និងសង្គមស៊ីវិល ពេលវេលាដែលត្រូវត្រៀមរបាយការណ៍ការបញ្ចប់ និងការដាក់ជូនរបាយការណ៍។ជា​មួយ​គ្នា​​នោះដែរ​​លោក​ស្រី ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំង៣០រូប ឱ្យផ្តោតយកចិត្តដាក់លើវគ្គនេះផងដែរ​ដើម្បីសរសេររាយការណ៍​ទៅអង្គ​​ការសហប្រជាជាតិស្តីពីវឌ្ឍនភាពដែលបានសម្រចលើកិច្ចការពិការភាពក្នុងរយៈ២ឆ្នាំ បន្ទាប់ពីអនុសញ្ញានេះបានចូលជាធរមាន៕ 
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក សែម  សុខា បានថ្លែងថា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភាបានចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាព​មួយក្នុងចំណោមវិស័យអាទិភាពផ្សេងទៀត នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ត្រង់ចតុកោណទី៤ មុំទី៣ ចំណុច​ ទី៤ ដោយបានចែងថា ការបន្តអនុវត្តគោលនយោបាយជាតិចំពោះជនពិការ តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ ការពង្រឹង​  ការ​អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិនិងសុខុមាលភាពជនពិការ  ស្រប​តាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ ព្រមទាំងការពង្រឹង​គុណភាពនិងប្រសិទ្ធភាព​នៃសេវារបស់មូល​និធិ​ ជនពិការ។
លោករដ្ឋលេខាធិការក្រសួងសង្កមកិច្ចរូបនេះបញ្ជាក់ថាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការទទួលស្គាល់អំពីសារៈ សំខាន់នៃតម្រូវការសិទ្ធិ ការដាក់បញ្ចូលជនពិការទៅក្នុងការអភិវឌ្ឍ​និងនៅតែបង្កឱកាសជូនដល់​បងប្អូនជនពិការ​ឲ្យកាន់តែទទួល​ បាន​នូវតម្រូវការចាំបាច់នានា ជាពិសេស គឺការធានាការគោរពសិទ្ធជាមូលដ្ឋានរបស់បងប្អូនជនពិការ ដូចជាសិទ្ធិរស់រានមានជីវិត  សិទ្ធិទទួល បានការអប់រំសិទ្ធិធ្វើការងារ និងសិទ្ធិចេញចូលតាមទីសាធារណៈ។ល។ 
សូមបញ្ជាកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសកម្មភាពជនពិការតាមរយៈអនុក្រឹត្យ លេខ២១៦  អនក្រ.បក ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៣ ដើម្បីដឹកនាំចាត់ចែងអនុវត្តនិងធ្វើរបាយការណ៍បូកសរុប​លើការអនុវត្តអនុសញ្ញា​ ស្តីពី​សិទ្ធិ​ជនពិការ​​និងរៀបចំរបាយការណ៍ស្តីពីស្ថានភាពជនពិការជូនរាជរដ្ឋាភិបាលក៏ដូចជាអង្គការសហប្រជាជាតិ៕  
ដោយ៖ មករា
 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បង្កើតសមាគមន៍មនុស្សចាស់នៅទូទាំងប្រទេស
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [732]

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមន្ត្រីពាក់ពន្ធ័ទាំងអស់ ត្រូវរួមគ្នាបង្កើតសមាគមន៍មនុស្សចាស់ឲ្យបានកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេស ដើម្បីធ្វើការឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់មនុស្សចាស់ នាពេលបច្ចុប្បន្ននេះ។... អានបន្ត


ជប៉ុនជួយពង្រឹងការគ្រប់គ្រង​ច្បាប់​កម្ម​សិទ្ធិ​ដីធ្លី​ក្រ​សួង​រៀបចំដែនដី នគររូបនី យកម្មនិងសំណង់និងក្រសួងយុត្តិធម៌
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [657]

រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប់កម្មសិទ្ធិដីធ្លី ដល់ក្រសួងរៀប ចំដែន ដី នគររូបនី យកម្មនិងសំណង់ និងក្រសួងយុត្តិធម៌ ដើម្បីធានាឲ្យ ពលរដ្ឋកាន់ តែមានសិទ្ធិពេញ លេញក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន ដោយស្របច្បាប់និងគ្មានផលទំនាស់កើតឡើង។... អានបន្ត


វិទ្យាស្ថាន​សហប្រតិបត្តិ​ការណ៏អន្តរជាតិ​កម្ពុជាបានបង្រៀន​ពីវិធីអប់រំចិត្ត​សាស្រ្តដល់និស្សិត​
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [779]

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជាចំនួន១០០០នាក់ បាន​ចូលរួ​ម​សិក្ខា​សាលា​ស្តីពីចិត្តសាស្រ្តដែលរៀបចំឡើងដោយវិទ្យា​ស្ថានសហ​ប្រតិប​ត្តិ​ការណ៏អន្ត​រជា​តិ​ក​ម្ពុ​ជា​ ក្រោម​វត្តមាន ឯ/ឧបណ្ឌិត ដួងចាន់ជួងចាន់អម្រិត នាយកវិទ្យាស្ថាន​ស​ហប្រតិ​បត្តិ​ការ​ណ៏អន្តរជាតិកម្ពុជា ។... អានបន្ត


កម្ពុជាកំពុងសិក្សាពីរបៀបធ្វើរបាយការណ៍ពិសេសមួយ ដែលផ្តោតលើភាពរីកចំរើននៃការអនុវត្តកាតព្វកិច្ចលើអនុសញ្ញាសិទ្ធជនពិការ
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [673]

ភ្នំពេញ៖ អ្នកស្រី CATHERINE PHUONG អ្នកសម្របសម្រួលផ្នែកច្បាប់ នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស នៃអង្គការសហប្រជាតិប្រចាំនៅកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសាលា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ថា កម្ពុជាគួរតែមាន របាយការណ៍ ជាក់លាក់មួយនិយាយអំពីការចាត់វិធានការនានា ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់មន្ត្រីពាក់ពន្ធ័ ដែលស្របតាមអនុសញ្ញាស្តីពីសិទ្ធជនពិការ ខណៈ ដែល ប្រទេសនេះ បានផ្តល់នូវសច្ចាប័នរួចហើយលើអនុសញ្ញាសិទ្ធជនពិការ។... អានបន្ត


សមាគមសារព័ត៌មាន បានបង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជា
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [701]

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានផ្តួចផ្តើមការពិភាក្សាមួយដែលបានឈានដល់ការបង្កើតសហព័ន្ធសារព័ត៌មាន ដើម្បីអោយមានការរួបរួមគ្នាក្នុងសហគមអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​សត្វត្រយ៉ង​ចង្កំ​ក​ស​ចំនួន​៩៧៣​ក្បាល ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ភ្នំពេញ៖ កំណត់ត្រាថ្មីនៃសត្វត្រយ៉ងចង្កំកស(Pseudibi...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [360]


គ.ស.ច.គ ចាត់វិធានការលើអ្នកប្រើប្រាស់ផ្លូវ មុនពេលចូលឆ្នាំខ្មែរឈានមកដល់

ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភាព​​ចរាចរណ៍​​...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [393]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 27 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1952 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 1522 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 753212​ នាក់