ពលរដ្ឋ​នៅតាមដងទន្លេ ​ត្រៀមខ្លួន​ចាប់ផ្តើម​ត្រីប្រហុក​ដំណាក់​កាលទី២ ​ចាប់ពីថ្ងៃទី៩ ​ដល់ថ្ងៃទី១៥​ខែមករា ​ខាងមុខ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ៖​ ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​ លោក​ ណៅ​ ធួ​ក​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​ បាន​ប្រាប់សារព័ត៌មាននគរធំ​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​កាលពី​ព្រឹកថ្ងៃទី ៤ មករា ១០១៤​នេះ​ថា​ រដូវ​ត្រី​ប្រហុក​ចាប់ផ្តើម​ត្រូវ​ មាន​៣​ដំណាក់កាល​ ដំណាក់កាល​ទី​១​ត្រី​បាន​ត្រូវ​កាលពីដើម​ខែធ្នូ​កន្លង​មក​ ហើយ​នៅ​តំណាក់កាល​ទី​២​ ប្រសិនបើ​អាកាសធាតុ​មិន​ប្រែប្រួល​នោះ​ ត្រី​នឹង​ចាប់ផ្ដើម​ត្រូវ​នៅ​ថ្ងៃ​ទី​៩​ ដល់​ថ្ងៃ​ទី​១៥​ ខែមករា​ខាង​មុខ​។​

ដូច្នេះ​ តាម​រយៈ​នេះ​ លោក​ សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​មាន​បំណង​ចង់​ធ្វើ​ត្រី​ប្រហុក​ ផ្អក​ ត្រីងៀត​ ត្រីឆ្អើ​ត្រូវ​ត្រៀមលក្ខណៈ​ ដូច​ជា​ អំបិល​ ពាង​ ក្រឡ​ និង​សំភារៈ​ផ្សេងៗ​ សំរាប់​ទុក​ធ្វើ​ត្រី​ប្រហុក​នោះ​ ឲ្យ​បាន​គ្រប់ គ្រាន់​ និង​ត្រូវ​មក​ឲ្យ​ទាន់​ពេលវេលា​ ទើប​ត្រី​សំបូរ​ ហើយ​តំលៃ​ពិតជា​ថោក​។​

លោក ​ណៅ​ ធួ​ក បានបន្ថែមទៀត​ថា​ រយៈពេលប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ត្រី​ចាប់ផ្តើម​ត្រូវ​ប្រហែលជា​នៅ​ថ្ងៃ​ទី​៩​ទី​១០​មក​រា​ គឺ​បាន​៤-៥​ថ្ងៃ​ទៀត​ និង​នៅ​ចុងដៃ​ចាប់ផ្តើម​សម្បូរ​ម្តងទៀត​ គឺ​ក្នុង​ថ្ងៃ​ទី​១១​ រហូត​ដល់​១៥​មក​រា​ទើប​រៀង​ស្បើយ​។​ ដើម្បី​កុំ​ឲ្យ​ឱកាស​នៃ​ពេលវេលា​ កន្លង​ហួស​ក្នុង​មួយ​ឆ្នាំ​មាន​តែ​ម្តងនោះ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ប្រ​ទស​នាំ​គ្នា​ចេញ​ឆ្ពោះទៅ​គោលដៅ​ នៅ​តាម​ធ្នួ​ស​ រុះ​រាន់​ឲ្យ​បាន​ច្រើន​នៅ​តាម​ដង​បឹង​ទន្លេសាប​។​

លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ត្រី​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ប្រហុក​និង​ផ្អក​និង​ចុះ​ មក​ដល់​ម្ដងទៀត​នៅ​ដើមខែ​ ឬ​ពាក់​កណ្ដាលខែ​ក្រោយ​នេះ​ ប្រសិនបើ​ អាកាសធាតុ​មិន​ប្រែ​ប្រួល​នោះ​ទេ​។​ ប៉ុន្ដែ​ថ្មីៗ​នេះ​ដោយ​ សារ​ទឹកទន្លេ​មេគង្គ​ បាន​ឡើង​ខ្ពស់​បន្តិច​ ធ្វើ​ទឹកទន្លេ​សាប​កើល​ មិនសូវ​ហូរ​ ដែល​កត្ដា​នេះ​ ជា​ហេតុ​ធ្វើ​ឲ្យ​ មាន​ការ​​លំបាក​ចរាចរណ៍​របស់​ត្រី​និង​ប៉ះពាល់​ដល់​បរិមាណ​ត្រី​ បន្ដិចបន្ដួច​ដែរ​ តែ​បញ្ហា​នេះ​លោក​រំពឹង​ថា​ មិន​មាន​ជួប​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​។​

ម្យ៉ាងទៀត​នៅ​ឆ្នាំ​នេះ​ បរិមាណ​ត្រី​ ក៏​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ដែរ​។​ ដោយឡែក​ការ​បង្ក្រាប​បទល្មើស​នេសាទ​វិញ​ គិត​ពី​ដើមឆ្នាំ​ រហូត​ដល់​ពេល​នេះ​សរុប​បាន​ចំនួន​ជាង​ ៣២០០​ករណី​។​ កាលពីដើម​ខែធ្នូ​កន្លង​មកនេះ​ត្រូវ​ប្រហុក​និង​ផ្អក​បាន​ចាប់ផ្ដើម​ ចុះ​មក​ម្ដង​ហើយ​ ប៉ុន្ដែ​មិន​ទាន់​ត្រូវ​ច្រើន​ រីឯ​បរិមាណ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ គឺ​មានការ​កើនឡើង​ខ្ពស់​ជាង​។​

លោក​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​កំណែទំរង់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​រំលាយ​ឡូត៍​នេសាទ​ចោល​នោះ​ធ្វើ​ឲ្យ​កំ ណើន​ ត្រី​ក៏​ កើន​ បង្កង​ក៏​កើន​ ហើយ​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួលផល​ពី​វិស័យ​នេសាទ​នេះ​។​ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ឆ្នាំ​ ២០១៤​​នេះ​ រដ្ឋបាល​ជលផល​មាន​គម្រោង​ចាប់​ត្រី​ទឹកសាប​ចំនួន​៥៥​ម៉ឺន​តោន​ ពោល​គឺ​មានការ​កើន​ជាង​ ឆ្នាំ​មុន​១០​ភាគរយ​ក្នុង​នោះ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស​មាន​ចំនួន​២​ ម៉ឺន​តោន​ ។​ ចំណែក​ត្រី​សមុទ្រ​ ទឹកប្រៃ​វិញ​ គឺ​រដ្ឋបាល​ជល ផល​ មាន​គម្រោង​ចាប់​ចំនួន​១០​ម៉ឺន​តោន​។​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មានពី​រដ្ឋបាល​ជលផល​ បាន​ឲ្យ​ដឹង​ថា​ ត្រី​សម្រាប់​ធ្វើ​ប្រហុក​ និង​ផ្អក​ ដែល​ជា​ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ចាប់ផ្ដើម​ចុះ​មក​ដល់​សារ​ជា​ថ្មី​ទៀត​នៅ​ស​ប្ដា​ហ៍​ទី​២​ ក្នុង​ខែមករា​ ឆ្នាំ​ ២០១៤​ខាង​មុខ​នេះ​៕​ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [1057]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [926]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [1001]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 12 កន្លងទៅ • បើកមើល : [830]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ស្ករ​ជាង​ ១៨០០០០​តោន​ត្រូវ​បាន​ខូច​ខាត​

ប្រទេសប្រេស៊ីល៖ មន្រ្ត...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [502]


ពួកឧទាម​ Boko Haram​ វាយប្រហារ​មក​លើជម្រំ​កង​យោធា​នីស​ហ្ស៊េរីយ៉ា​

ប្រទេសនីសហ្ស៊េរីយ៉ា៖ កាលពីថ្ងៃសុក្រម្សិលមិញ ពួកឧទា...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [432]


អង្គការកសិកម្មនិងអាហាររបស់សហប្រជា ជាតិប្រកាសថា តម្លៃអាហារនៅលើពិភពលោកនឹងឡើងថ្លៃ៤០%នៅពេលខាងមុខ

អង្គការ​កសិកម្មនិង​អាហារ​របស់​សហប្រជាជាតិ​ប្...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [410]


ជប៉ុន​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​ ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​កូរ៉េ​ខាង​ជើង

ជប៉ុន​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​  ប្រ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [372]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 488 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 928 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1231027​ នាក់