​កម្ពុជាស្នើឲ្យ​ដៃគូរម្ចាស់​ជំនួយផ្តល់​កញ្ចប់​ថវិកា​សម្រាប់ការលើក​កម្ពស់ ​សុវត្ថិភាពចរាចណ៍​នៅក្នុង​ឆ្នាំ២០១៤នេះ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ​គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្នើឲ្យដៃគូម្ចាស់ជំនួយបង្កើនការផ្តល់​កញ្ចប់ថវិកាដល់​កម្ពុជាឲ្យកាន់តែច្រើនថែមទៀតដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅក្នុង​ប្រទេស​នេះឲ្យកាន់តែប្រសើរពិសេស​​​​​​​​​​​ការកាត់​បន្ថយ​​​សោកនាដកម្មនានានៅតាមដងផ្លូវឲ្យមកនៅកម្រិតទាបបំផុ។

ក្នុងមួយឆ្នាំៗ​គណៈកម្មាធិការជាតិ​សុវត្ថិ​ភាព​ចរាចរណ៍ផ្លូវគោកបានទទួលកញ្ចប់ថវិកាប្រហែល ២​លានដុល្លាក្នុង​នោះ​ថវិការបស់ម្ចាស់ជំនួយ​ប្រមាណ​ជាង១លាន ក្រៅពីនោះជាថវិកាជាតិ សម្រាប់ អនុវត្ត​​កម្មវិធីលុបបំគ្រោះថ្នាក់​ចរាចនៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយដៃគូ​ម្ចាស់​ជំនួយ​ក្នុ​ងការពិនិត្យ​មើលសមិទ្ធិផលសម្រេចបាន​ក្នុងឆ្នាំ​២០១៣ កន្លងមក និង​លើក​ផែនការ​ប្រចាំឆ្នាំ​២០១៤ បន្ត លោក ពៅ ម៉ាលី អគ្គលេខាធិការនៃ​គណៈ​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក​បានមានប្រសាសន៍ថា នេះជាឆ្នាំ៥ហើយ នៃការ អនុវត្ត​គម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែល​ទទួល​បាន​ថវិកានិងបច្ចេកទេសពីកម្មវិធីសុវត្ថិភាព ចរា​ចរណ៍​សាកលតាមរយៈអង្គការសុខភាពពិភពលោក។

លោកអគ្គលេខាធិការបញ្ជាក់ថា កម្មវិធីនេះ នឹងបន្តផ្តល់កញ្ចប់ថវិកាដល់កម្ពុជា​ហើយនឹងមាន​ចំនួន​ច្រើនទៀត សម្រាប់​ការអនុវត្តនៅក្នុងឆ្នាំនេះ ដើម្បីធ្វើឲ្យកម្ពុជាអាចមានលទ្ធភាពក្នុង​ការអនុវត្ត​សកម្មភាព​ទាំងឡាយ​សំដៅ​សម្រេចបានគោលដៅរបស់ខ្លួនក្នុងកាត់បន្ថយអត្រា​គ្រោះចរាចរណ៍​ក្នុង​កម្រិត៥​ភាគរយក្នុងមួយឆ្នាំៗ។

ផែនការនេះត្រូវបានកំណត់ចាប់ពីឆ្នាំ២០១១មក ដោយក្នុងមួយៗ​ឆ្នាំ​ត្រូវកាត់បន្ថយឲ្យបាន5ភាគរយ ប៉ុន្តែតាម​រយ​ផែន​ការ​នេះត្រូវបានគេមើលឃើញថា នៅមិនទាន់​សម្រេច​​​បាននៅឡើយទេដោយ ចំនួន អ្នកស្លាប់នៅតែមាន​ការ​​កើន​ឡើងបើទោះបីជា​អត្រា​គ្រោះថ្នាក់​មិន​ទាន់មានការប្រែលប្រួល។

តំណាងអង្គការសុខភាពពិភពលោក លោក ភីធើ វ៉ាន់មូរ៉ាន់ បានបញ្ជាក់ថា នៅកម្ពុជាបញ្ហាគ្រោះ​ថ្នាក់ ចរាចរណ៍​នៅ​តែ​ជាប្រធានបទក្តៅគគុកដែលត្រូវតែផ្តោតការយកចិត្តទុកដាក់ជាចំបង ដែល​បច្ចុប្បន្ន គិតជាមធ្យមមាន​មនុស្ស​ប្រហែល​ជាង៥​នាក់បានបាត់បង់ជីវិត​ដោយគ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​។ លោកបញ្ជាក់ថា សោ​​​​​​​​​​​​កនាដកម្មនេះ​បានធ្វើ​ឲ្យប៉ៈពាល់ដល់ក្រុមគ្រួសារ និងសង្គមជាតិយ៉ាងធ្ងន់ធ្ងរ ក្នុងនោះតាមការប៉ាន់ស្មានបានធ្វើឲ្យខាតបង់​សេដ្ឋកិច្ចជាតិ​ប្រហែលជាង៣៥០លានដុល្លាក្នុងមួយឆ្នាំ។

​​លោកបន្ថែមថា ដើម្បីបង្កើតប្រសិទ្ធិភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ រដ្ឋាភិ​បាល​​គួររឹត​បន្តឹង​​​ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ សាធារ​ណៈ​ជនឲ្យកាន់តែ​ទូលំទូលាយ​តាមរយៈការចុះអប់រំដោយផ្ទាល និងបណ្តាញសារព័ត៌មាន។

តាមគម្រោងនៅឆ្នាំនេះកម្ពុជាបានស្នើកញ្ចប់ថវិកាពីម្ចាស់ជំនួយចំនួនជាង១លានដុល្លា ​សម្រាប់​យក​ទៅអនុវត្តស​កម្មភាព​សំខាន់ៗដូចជាការពង្រឹងច្បាប់ការអប់រំផ្សព្វផ្សាយពីការពាក់មួកសុវត្ថិភាព ការបើកបរមិនស្ថិត​ក្រោមឥទ្ធិ​ពល​នៃជាតិស្រវឹងជាដើម។

ទោះជាយ៉ាងនេះក្តី សំណើរនេះ នៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ដោយភាគីទាំង​សង​ខាងកំពុងពិភាក្សា​គ្នា ហើយសម្រាប់ ភាគីកម្ពុជាក៏មានផែនការស្នើការអនុវត្ត​គម្រោងរយៈ​ពេល៥​ឆ្នាំទៀ​ត គឺចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ​២០១៩ ខាងមុខ ក្នុងការកាត់បន្ថយអត្រា​គ្រោះថ្នាក់មក​នៅត្រឹម​៥០​ភាគ​រយ។

សូមបញ្ជាក់ថា តាម​របាយ​ការណ៍​របស់​នាយកដ្ឋាន នគរបាល​សណ្តាប់ធ្នាប់​ក្រសួង មហាផ្ទៃ ​បាន​ឱ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ ២០១៣ កើត​ឡើង​ចំនួន ៤ ៣២២ លើក ធ្វើ​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១៩០១ នាក់ របួស​ធ្ងន់ ៤ ២០៥ នាក់ និង របួស​ស្រាល ៣ ០០៣ នាក់។ ចំនួន​នេះ​បើ​ធៀប​ទៅ​នឹង​រយៈ ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១២ ករណី​គ្រោះថ្នាក់​និង​ស្លាប់​បាន​កើន​ឡើង ០,៤ ភាគ​រយ ឯ​របួស​ធ្ងន់​ថយ​ចុះ ៤ ភាគរយ និង​របួស​ស្រាល​ថយ​ចុះ ២​ភាគរយ៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [736]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [633]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [718]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [554]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោកញឹក ប៊ុនឆៃ សម្ពោធដាក់ឲ្យប្រើប្រាស់​ស្រះ​ទឹក​មួយ​កន្លែង​ ខេត្តបន្ទាយមានជ័យ

លោក ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្ត្រី និងជាអគ្គលេ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [342]


​​​ស្រ្តីមាន​ចំនួន​តិចតួច​បានទទួ​ល​ឱកាសចូលរួម​កសាង​សកម្មភាព​

មន្ត្រីរដ្ឋាភិបាលជាតិនិងអន្តរជាតិនៅកម្ពុជា បានចោទជ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [301]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 31 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 60 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748881​ នាក់