​កម្ពុជា​រីក​ចម្រើនខ្លាំងលើ​ វិស័យផ្តល់ប្រាក់​ឥណទាន​ និង​បញ្ញើរ ​ឆ្នាំ២០១៣​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ គិត​ត្រឹម​​ឆ្នាំ​២០១៣​​ ការ​ផ្តល់​ឥណទាន​​​ នៅក្នុង​វិស័យ​​ហិរញ្ញវត្ថុ​​ ក្នុងប្រទេស​កម្ពុជា​  មាន​ការ​កើន​ឡើង​​ខ្ពស់​ ​គួរឲ្យ​កត់សម្គាល់​​​​ប្រមា​ណ ៤៤​ភាគរយ ​គិត​ជា​ទឹកប្រាក់​​ប្រមាណ​ជាង​១,១៦​ ពាន់​លាន​ដុល្លារ​​អាមេរិក ​ដោយ​ក្នុង​​ឆ្នាំ​២០១២​ មាន​ចំនួន​ត្រឹមតែ​ ៨០៤​លាន​​ដុល្លារ​​អាមេរិក​ប៉ុណ្ណោះ​។ ​រយៈពេល​​​ដូចគ្នា​នេះ​ ប្រាក់​បញ្ញើរ​ ក៏​មាន​ការកើន​ឡើង​ប្រមាណ ​៦១​ភាគរយ​ គិត​ជា​ទឹកប្រាក់​ចំនួន​​​​៣៦០​លាន​ដុល្លារ​អាមេរិក ​ដែល​នៅ​ឆ្នាំ​២០១២ ​មាន​ត្រឹមតែ ២២៣​លាន​ដុល្លារ​​អាមេរិក​។ ​ដោយ​ឡែក​ ទ្រព្យសកម្ម​សរុប​​ក្នុង​វិស័យ​នេះ​ ក៏​មាន​ការកើន​ឡើង​ប្រមាណ៤៨​ភាគរយ ​ពី​ចំនួន ​​៩៦២​លាន​ដុល្លារ​អាមេរិក ​ក្នុង​ឆ្នាំ​២០១២ ដល់​ ១,៤២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ​២០១៣ ​។ ​នេះ​បើ​តាម​របាយ​ការណ៍​​របស់​ធនាគារ​ជាតិ​​នៃ​កម្ពុជា​។​​

​លោកភិបាល​ធនាគារជា​តិ​នៃ​កម្ពុជា ​​​ធ្លាប់បាន​លើកឡើងដែរថា​​ ការ​បន្ត​អភិវឌ្ឍន៍​​​រីកចម្រើន​ចំនួន​គ្រឹះ​ស្ថាន​មីក្រូហិ រញ្ញវត្ថុ ​ប្រភេទ​ប្រតិ​បត្តិការ​ និង​ផលិតផល​ថ្មីៗ ​​​ជាមួយ​បរិយាកាស​ អំណោយផល​ទាំង​ផ្នែក​ច្បាប់​​ បទបញ្ញត្តិ ​​និង​គោល នយោបាយ​​ច្បាស់លាស់ ទើប​ធ្វើឲ្យ​វិស័យ​​​នេះ ទទួលបាន​នូវ​ការជឿ​ទុក​ចិត្ត​កាន់តែច្រើន​ឡើង​ពី​សាធារណៈជន និង វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​។​

លោក​ជា ចាត់​តូ អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និយាយ​នៅក្នុង​សន្និបាត​បូក​សរុបល ​ទ្ឋផល​ការងារ​ប្រ​ចាំ​​ឆ្នាំ២០១៣ របស់​ធនាគារ​ជាតិ​​ថា កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៣ ស្ថាន​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ចជាតិ​មាន​ភាពល្អប្រសើរ និង​បាន​រក្សា​នូវ​អត្រា​កំនើន​ជាប់​ជាប្រចាំ​។

​អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​បានបញ្ជាក់​ថា ការ​ដែល​អត្រា​ម៉ាក្រូសេដ្ឋកិច្ច​ជាតិ​មាន​កំណើ​ន​ជាប់​ជាប្រចាំ​នេះ​ដោយសារតែ ធនា​គារ​​ជាតិ​នៃ​កម្ពុជា​បាន​រួមចំនែក​បំពេញ​មុខងារ​ភារកិច្ច​របស់ខ្លួន​ក្នុង​ការរក្សា​ស្ថេរភាព​តំលៃ​តាម​​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ដោយ​មាន ​ភាព​ទន់ភ្លន់ និង​ប្រុងប្រយ័ត្ន​បំផុត​។​

​ជាក់ស្តែង​អតិផរណា​ត្រូវបាន​គ្រប់គ្រង​ឲ្យ​ស្ថិត​នៅ​កម្រិត​ទាប​ប្រមាណ​៣%​ និង​តម្លៃ​ប្រាក់់​រៀល​មាន​​ស្ថិរភាព​ល្អ​ប្រ​សើរដោយ​អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ បាន​ប្រែប្រួល​បន្តិចបន្តួច​ជា​មធ្យម​ក្នុង​អត្រា​ប្រមាណ​២% ពីព្រោះ​យើង​បាន​ខិតខំ​ពង្រឹង​ប្រសិទ្ធិភាព​នៃ​ការប្រើប្រាស់​ប្រាក់រៀលឲ្យ​កាន់តែ​ទូលំ​ទូលាយ​ និង​ អភិវឌ្ឍ​ន៏​ឧបករណ៍​នយោ​បាយ​រូបិវត្ថុ​ដោយ​ផ្អែក​លើ​ទីផ្សារ ដើម្បី​ឆ្លើយតប​នឹង​ការរីកចំរើន​នៃ​សេដ្ឋកិច្ច​ព្រមទាំង​គ្រប់​គ្រង​ ទុនបំរុង​អន្តរជាតិ​របស់​ប្រទេស​ឲ្យបាន​កើនឡើង​ជា​លំដាប់​ដែល​អាច​ធានា​ ការនាំ​ចូល​បាន​ចំនួន​​៤​ខែ​ប្រកបដោយ​ប្រសិទ្ធភាព​។

​គូរ​បញ្ជាក់​ថា ​​គិត​ត្រឹម​ឆ្នាំ ២០១៣ ​​​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កំពុង​ធ្វើ​ប្រតិបត្តិការ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​មាន​ចំនួន៣៨ ​ជាមួយ​នឹង​អ្នក​ដាក់​ប្រាក់​បញ្ញើ​រ​នៅក្នុង​វិស័យ​នេះ​ មាន​ចំនួន​ប្រមាណ ជាង​៨២​ម៉ឺន​នាក់​៕

ដោយៈភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [736]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [634]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [555]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

លោក​​ Mullah​​ Badadr​ ត្រូវ​​​​បាន​​ដោះ​​លែង​​ខ្លួន​​

Pakistan៖ មន្ត្រីក្រសួងការប...អានបន្ត

នយោបាយអន្តរជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [529]


មនុស្សជាច្រើនបានបាត់ខ្លួននៅក្នុងព្យុះទីហ្វុង Wutip

ប្រទេសចិន៖ សារព័ត៌មានប្រទេស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [286]


អាហារសម្បូរបែប​ និងមិនហាត់​ប្រាណគឺជា​បញ្ហាប្រឈម​​នៃការកើតជំងឺ​​ទឹកនោមផ្អែម​​

ភ្នំពេញ៖ មាន​សេចក្ដី​រាយការណ៍​ថា​ករណី​អ្នក​ជំងឺ​ទឹ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [318]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 1 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 201 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749022​ នាក់