​អ្នក​ជំនាញ​សេដ្ឋកិច្ច​កម្ពុជា ​បានវាយ​តម្លៃខ្ពស់​ចំពោះវិស័យក​សិកម្ម​ដែលបានជួយ​ ជំរុញកំណើន​សេដ្ឋកិច្ច​ជាតិកាន់​តែរីកចម្រើន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ ក្រុមអ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចកម្ពុជាបានបង្ហាញថាក្នុងរយៈ10ឆ្នាំចុងក្រោយនេះវិស័យ កសិកម្ម​កំពុង​រីកចំរើនទៅមុខដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែទាមទាឲ្យរាជរដ្ឋាភិបាល ត្រូវពង្រឹងការអភិវឌ្ឍ​វិស័យ​កសិកម្មនេះកាន់តែជឿនលឿនថែមទៀត។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអចិន្ត្រៃយ៍នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច​កម្ពុជា បានថ្លែងក្នុងពិធីបើកសិក្ខាសាលា​ពិគ្រោះយោបល់នៃរបាយការណ៍សិក្សាកសិកម្មដែលពាក់ពន្ធ័ និង​វិស័យ​សេដ្ឋកិច្ចនៅកម្ពុជានៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ២០១៤ ថា តាមការស្រាវជ្រាវក្នុង  រយៈពេល១០ឆ្នាំនេះ វិស័យកសិម្ម​នៅកម្ពុជាមានការផ្លាស់ប្តូរច្រើនទៅរកចំនុចវិជ្ជាមានក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ប្រធានអចិន្រ្តៃនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរូបនេះ បានបន្តថា ផលិតកម្មស្រូវបានកើនឡើងទ្វេដង ចំណែកឯ ទិន្នផលពោត និងដំឡូងមីក៏កើនឡើងដែររហូត៣ដង ដោយចំនួននេះជាកំណើនដ៏ធំសម្បើម ដែល ឈានទៅការ​ចូលអភិវឌ្ឍសេដ្ឋកិច្ចជាតិដ៏សំខាន់។ លោកក៏បានបញ្ជាក់ថា ការកើនឡើងនេះដោយសារ តែគោលនយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងការអភិវឌ្ឍវិស័យកសិកម្មជាគោលដៅអាទិភាពតាមរយៈអភិវឌ្ឍហេដ្ឋាចរនា
សម្ពន្ធ័ផ្លូវប្រឡាយនៅតាមជនបទ និងជំរុញឲ្យប្រជាកសិករប្រើប្រាស់បច្ចេកវិទ្យាទំនើប ពូជល្អដែល​ទទួលបាន​ទិន្នផល​ខ្ពស់ហើយមានតម្រូវការ សម្រាប់ទីផ្សារនំាចេញទៅកាន់អន្តរជាតិទៀតផង។

ដោយឡែក លោក Francesco Goletti ប្រធានក្រុមប្រឹក្សាអន្តរជាតិខាងផ្នែកកសិកម្មបានទទួលស្គាល់ថាវិស័យកសិ​កម្ម​​​នៅកម្ពុជាមានភាពលូតលាស់ទៅមុខ ដោយផ្ទៃដីធ្វើកសិម្មមានកំណើនកើនឡើង ​ប៉ុន្តែប្រាក់ចំណេញ​ដែល​ទទួល​​​​​បានវិញគឺនៅកម្រិតទាបនៅឡើយត្រឹមតែ២,២ភាគរយប៉ុណ្ណោះ។

លោកបន្ថែមថា រាជរដ្ឋាភិបាលត្រូវតែពង្រឹងយន្តការបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យនេះ ដោយធ្វើ យ៉ាង​ណា​ជំរុញ​ការចំណាយថ្លៃដើមផលិតឲ្យមកនៅកម្រិតទាប ហើយវត្ថុធាតុដើមកសិកម្មមួយ ចំនួនគួរផលិតនៅក្នុងស្រុកវិញ​ជៀស​​ជាង​​​នាំចូលពីក្រៅដែលនេះជាការចំណាយដ៏ច្រើន។

លោក ម៉ី កល្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានបញ្ជាក់ថា កម្ពុជាពុំអាចបដិសេធចំពោះ ចំនុចនេះ​បានទេ ប៉ុន្តែរាជរដ្ឋាភិបាលកំពុងគិតគូរជាបណ្តើរៗហើយពីការធ្វើផលិតកម្មកសិកម្មឲ្យ ទទួលបានទិន្នផលខ្ពស់ ហើយមានផលចំណេញច្រើន ក្នុងនោះក៏មានផែនការផលិតផលិតផល ដែលបំរើឲ្យវិស័យកសិកម្មនៅក្នុង​ស្រុក​ទៀត​​​ផងដូចជា ជី ថ្នាំគីមី  និងផលិតផលផ្សេងៗទៀត។បើយោងតាមការព្យាករណ៍នៅឆ្នាំ២០១៣ កន្លងទៅនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុង ចំនួន៧,៦ភាគរយ ក្នុងនោះវិស័យកសិកម្មបានចូលរួមក្នុងកំណើនចំនួន​៤,២​ភាគ​រយ៕ ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [885]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [764]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [852]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [681]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

គ្រោះ​​ថ្នាក់​ចរាចរណ៍​នៅតំបន់​ Highland​ បណ្តាល​អោយ​មនុស្ស​ ៥នាក់​រងរបួសជា​ទំងន់​

ប្រទេសស្កុតលែន៖ មន្រ្តីប៉ូលីសស្កុតលែនបានអោយដឹងថា គ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [345]


ក្រឡាប់​​ទូក​នៅ​ឈូង​សមុទ្រ ​Suffolk​ ស្លាប់​ម្នាក់និង​បាត់​ខ្លួន​ ២នាក់​

អង់គ្លេស៖ កាលពីថ្ងៃច័ន្ទម្សិលមិញ ទូកមួយគ្រឿងគឺបានក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [402]


សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

វិភាគព្រឹត្ដិការ​ណ៍ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [637]


​​មន្រ្តី​​បរិស្ថាន​​កម្ពុជា​ ​និង​​កូរ៉េ ​​រួម​គ្នា​​ជ​ជែក​​ពី​​បញ្ហា​​ប៉ះ​​ពាល់​​បរិស្ថាន​​

ភ្នំពេញ ៖ មន្ត្រី​កម្ពុជា​និង​កូរ៉េ​រួមគ្នា​រៀប​ចំ...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [476]


មេជួញ​ថ្នាំ​ញៀន​ David ​Mather​ ត្រួវបា​នឃុំ​ខ្លួន​នៅប្រទេសអេ​ស្ប៉ាញ​

អង់គ្លេស៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ មេជួញដូរថ្នាំញៀនម្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [317]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 343 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 766 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963666​ នាក់