​រយៈពេល​ ១៥​ ឆ្នាំ សេដ្ឋកិច្ចកម្ពុជា ​មានកំណើនជាង ​៨ ​ភាគរយ​ ជាមធ្យមក្នុងមួយឆ្នាំ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញៈ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅនេះសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនជាង៨ % ជា​មធ្យម​ក្នុងមួយឆ្នាំ។​ នេះ បើ​យោង​តាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រីគាត ឈន់ កាលពីថ្ងៃ​ទី១៩ កុម្ភៈ កន្លងទៅថ្មីៗនេះ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់កែ​លម្អជីវ​ភាព និងសុខុមាលភាពរបស់ប្រជាជនរបស់ខ្លួន ក្នុងនោះមានទាំងកម្មករនិយោជិតផងដែរ។

ជាក់ស្តែង​ចុង​ក្រោយនេះ យោងតាមលទ្ធផលការងាររបស់គណៈកម្មការប្រឹក្សាការងារ ប្រាក់ឈ្នួលអប្បបរមា​ត្រូវបានដំឡើង​២៥ ​ភាគរយ គឺពី ៨០ ដុល្លារដល់ ១០០ ដុល្លារ ក្នុងមួយខែសម្រាប់កម្មករផ្នែក​វាយ​ន​ភ​ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិត​ស្បែកជើង ដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែ កុម្ភៈ ឆ្នាំ​២០​១៤​ នេះទៅ។

គណៈប្រតិភូតំណាងជាន់ខ្ពស់ក្រុមហ៊ុនបញ្ជាទិញ និងសហជីពអន្តរជាតិ បានកត់​សម្គាល់​នូវ​ការ​អភិវឌ្ឍ​និងកំណើនសេដ្ឋកិច្ច​គួរ​ឲ្យកត់សម្គាល់របស់កម្ពុជា។ នៅក្នុងកិច្ចជំនួបនេះ គណៈប្រតិ​ភូ​បាន​លើក​ឡើង​នូវចំណាប់អារម្មណ៍អំពីការស្វែង​យល់ពី​វិធី​សាស្ត្រ​​នៃការ​​កំណត់​ប្រាក់ឈ្នួល​អប្បបរ​មា​សម្រាប់​កម្មករ​និយោជិតក្នុងក្របខ័ណ្ឌនៃតម្លាភាព និងដើម្បីរក្សាបាននូវ​បរិយា​កាស​និ​ង​ទំនាក់ទំនង​ការងារ​ល្អក៏ដូច​ជា៖ ការរក្សាបាននូវចង្វាក់ផលិតកម្ម ព្រមទាំងការគិតគូរ​ប្រាក់​ឈ្នួល​អប្ប​បរ​មា​តាម​បែប​វិទ្យា​សាស្រ្ត​​ដែលមានលក្ខណៈអាចព្យាករណ៍បាន ស្ថិតស្ថេរ និងអាចដាក់ឲ្យអនុវត្តបាន ព្រមទាំង​បាន​ស្នើសុំឲ្យ​មានការ​គិតគូរ​ប្រាក់​ឈ្នួលអប្បបរមានេះឲ្យបានឆាប់។

ក្រោយពីអង្គប្រជុំក៏បានផ្លាស់ប្តូរទស្សនាទាន និងព័ត៌មាននានា អំពីសភាពការណ៍​ទូទៅ​ពាក់​ព័ន្ធ​នឹ​ង​ស្ថាន​ភាពនយោបាយការ​ធ្វើ​​បាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមានាពេលកន្លងមក ប្រតិភូ​តំណាង​ក្រុមហ៊ុនអ្នកបញ្ជាទិញ និងសហជីព​អន្តរ​ជាតិ​បានយល់ច្បាស់ពី​សភាព​ការណ៍​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា ហើយបញ្ជាក់ថា អ្នកបញ្ជាទិញ និងសហជីពអន្តរ​ជាតិកំពុង​ស្ថិតនៅ​ក្នុង​ទូក​តែ​មួយ​ជា​មួយ​រាជរដ្ឋាភិបាលកម្ពុជា។ជាមួយគ្នានេះប្រតិភូតំណាងក្រុមហ៊ុនអ្នកបញ្ជាទិញ និងសហជីព បាន​សំដែងការមិនគាំ​ទ្រ​ចំពោះ​បាតុ​កម្មហិង្សា និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនានា ដែលមិនគោរព​តាមច្បាប់ក្នុង​អំឡុង​បាតុ​កម្ម​ទាំងនេះ។

គណៈប្រតិភូ ក៏បានលើកឡើងថា កម្ពុជាកំពុងស្ថិតក្នុងទីតាំងល្អក្នុងកិច្ចការអភិវឌ្ឍ​ប្រទេសក្នុងបរិបទ​នៃសាកលភាវូបនីយកម្ម។ តំណាងជាន់ខ្ពស់ក្រុមហ៊ុនអ្នកបញ្ជាទិញនិងសហជីពអន្តរជាតិ បាន​ថ្លែង​អំណរ​គុណចំពោះរាជរដ្ឋាភិបាលកម្ពុជា​ដែលបានរៀប​ចំ​ជំនួប​ដ៏មានសារៈសំខាន់នេះ និងបាន​សំណូម​ពរ​ឲ្យមានការជួបប្រជុំពិភាក្សាការងារបន្តទៀតនៅខែឧសភា ឆ្នាំ ២០១៤ ខាង​មុខ។

ឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានឯកភាពជាគោលការណ៍ចំពោះការជួបប្រជុំគ្នា​នៅពេល​ខាង​មុខ​នេះ​​ដោយជំនួបនេះស្ថិតក្នុង​ក្របខ័ណ្ឌនៃភាពជាដៃគូ​ពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា អ្នកបញ្ជា​ទិញ សមាគមនិយោជក និងសហជីពនានា ក្នុងកិច្ច​សហ​ការធានានូវការអភិវឌ្ឍវិស័យឧស្សាហកម្ម និង​ការ​បន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា៕
ដោយ៖ ភីន រ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [736]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [633]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [718]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [555]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

បញ្ហាជាប់​គាំង​នៅ​តំបន់​ Crimea ​ត្រួវ​បាន​បញ្ចប់​ដោយ​សន្តិវិធី​

ប្រទេសអ៊ុយក្រែន៖ កាលពីថ្ងៃសុក្រម្សិលមិញ បញ្ហាជាប់គ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [266]


ប្រទេសកម្ពុជា​ត្រូវបានUN​ចាត់ជាប្រជាទេស​គំរូក្នុងការរៀបចំ​របាយការណ៍វឌ្ឍន​ភាពសហស្សវត្សរ៍​

ភ្នំពេញ៖ ​ប្រទេសកម្ពុជាគឺជាប្រទេស​គំរូមួយ ដែលត្រូវ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [342]


លោក កឹម ​សុខា ​ជួបពិភាក្សា​ជាមួយ​មន្រ្ដីIRI ​អំពីផែន​ការលើក​កម្ពស់លទ្ធិ​ប្រជាធិប​តេយ្យនៅកម្ពុជា​

ភ្នំពេញ៖ អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ក...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [310]


​កម្ពុជាធ្វើ​ជាម្ចាស់ផ្ទះ​រៀប​ចំសន្និសិ​ទ​ស្តីពី ​សិទ្ធិ​​ទទួលបាន​​យុត្តិធម៌​នៅ​​អាស៊ី​​

ភ្នំពេញៈកម្ពុជាបាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [379]


ក្រុមកាំ​​​ភ្លើងធំ​ Arsenal​ យក​ឈ្នះលើ​ក្រុម​ Liverpool​ ដោយ​លទ្ធផល​ ២-១​

អង់គ្លេស៖ កាលពីរាត្រីថ្ងៃអាទិត្យយប់មិញនេះ ក្រុមកាំ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [278]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 27 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 145 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748966​ នាក់