​លើកកម្ពស់​គុណភាពអប់រំ ​ដើម្បីកំណើន​ សេដ្ឋកិច្ច ​និងការអភិវឌ្ឍន៍នៅកម្ពុជា​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា  សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​(ANSA-EAP) វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ (KIND) និង​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia)​ នាព្រឹកថ្ងៃទី២១កុម្ភៈនេះ បានរួមគ្នាធ្វើ សន្និសីទ​ថ្នាក់ជាតិ​មួយ ស្តីពី​ “​ការលើក​កម្ពស់​សុច​រិ​ភាព ដើម្បី​ពង្រឹងគុណភាព​អប់រំ​នៅ​កម្ពុជា​” ដែលត្រូវបាន​បង្កើតឡើង ដើម្បី​ជា​វេទិកា​ជូន​ដល់​អ្នកអនុវត្ត អ្នកបង្កើត​គោលនយោបាយ អ្នក​អប់រំ និង​អ្នកស្រាវជ្រាវ ចែករំលែក ក៏ដូចជា ពិភាក្សា​អំពី​តួនាទី​ដ៏​សំខាន់ របស់​គណនេយ្យភាព និង​អភិបាលកិច្ច​ល្អ សម្រាប់​ការលើកកម្ពស់​បន្ថែមក្នុង​វិស័យ​អប់រំនៅ​ក្នុងប្រទេស​កម្ពុជា​។​



​​ការលើកកម្ពស់និងពង្រឹង ​គុណភាព​ វិស័យ​អប់រំ ក្នុងប្រទេស​កម្ពុជា មាន​សារៈសំខាន់​ណាស់ សម្រាប់​ការសម្រេចបាន នូវ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍ ប្រកបដោយ​និរន្តរភាព​។ បើទោះបីជា​ការអប់រំ នៅក្នុង​ប្រទេស​កម្ពុជា មានការ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់ យ៉ាងណាក៏ដោយ ក៏​វិស័យនេះ នៅតែ​ទទួលរង​នូវ​ផលប៉ះពាល់ ដោយ​កង្វះ​ប្រសិទ្ធ​ភាពជា​ប្រព័ន្ធ ដូចជា​អត្រា​នៃ​ការចុះឈ្មោះ​ចូលរៀន និង​អត្រា​នៃ​ការបោះបង់ចោល​ការសិក្សា មានកំ​រិត​ខ្ពស់ និង​កង្វះខាត​នៃការផ្គត់ផ្គង់​សម្ភារៈ​សិក្សា​។ អំពើពុករលួយ គឺជា​មូលហេតុ​មួយ​ដ៏​សំខាន់ ដែល​ធ្វើ​ឲ្យ​កង្វះ​ប្រសិទ្ធ​ភាពជា​ប្រព័ន្ធ​នេះ នៅតែ​កើតមាននៅឡើយ​។

​លោក ​ព្រាប កុល នាយក​ប្រតិបត្តិ នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​លើកឡើងថា វាពិត​ជា ​សំខាន់​ខ្លាំងណាស់ ដែល​រាជ​រដ្ឋា​ភិ​បាលបានផ្តោត​លើគុណភាព នៃ​ការអប់រំ ​ជា​អាទិភាព​ចំបង ព្រោះ​ធនធានមនុស្ស ជាធាតុដ៏សំខាន់​ណាស់ សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ការអប់រំ​ល្អ ត្រូវតែ​រួមបញ្ចូល​កម្មវិធីសិក្សា ស្តី​ពិ​សុចរិត​ភាព និង​ក្រមសីលធម៌ ដើម្បី​ធានាបាន​ថា អ្នកជំនាន់​ក្រោយឈប់​ប្រព្រឹត្ត​អំពើពុករលួយ​។​
លោកស្រី kristina Kuhnel ប្រធាន​ផ្នែក​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍ នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ នៃ​ប្រទេស​ស៊ុយអែត ​(SIDA) បាន​ថ្លែងថា លើកកម្ពស់​សុចរិត​ភាព​សង្គម គឺជា​កូនសោ​គន្លឹះ សម្រាប់​រៀបចំ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ យើង​ដឹង​ហើយ អំពើពុករលួយ បាន​ប៉ះពាល់​យ៉ាងខ្លាំង ជា​វិជ្ជមាន​ដល់​សង្គម ដែល​វា​នាំ​ឲ្យ​មានការ​រំលោភ ដល់​នីតិរដ្ឋ និង​រំលោភ​សិទ្ធិមនុស្ស និង​កាត់បន្ថយ ក្នុង​ការផ្តល់សេវា​សង្គម ដូចជា ការអប់រំ និង​វិស័យ​ផ្សេងទៀត​។​

​លោកស្រី​បាន​បន្តថា យើងគាំទ្រ​​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង អំពើពុករលួយ និង​លើកកម្ពស់​សុចរិត​ភាព តម្លាភាព និង​គណនេយ្យភាព នៅក្នុង​ប្រទេស​។ ព្រោះថា​ប្រទេស​ស៊ុយអែត ជា​ដៃគូជា​យូរមកហើយរបស់​​កម្ពុជា ក្នុង​វិស័យ​អប់រំ​ និង វិស័យមួយចំនួនទៀត។ យើង​មានការ​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង រួមជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដៃគូ​សំខាន់​ដទៃទៀត ក្នុង​វិស័យ​អប់រំ ដើម្បី​ធ្វើការ​កែលម្អ នូវ​លទ្ធផល​នៃ​ការអប់រំ ធ្វើ​ឲ្យ​កុមារ​កម្ពុជា និង​យុវជន​កម្ពុជា មានចំណេះដឹង​ជំនាញ និង​តម្លៃ​ដែល​ធ្វើ​ឲ្យ​ពួកគេ រួមចំណែក​ដល់​ការអភិវឌ្ឍន៍​កម្ពុជាបន្ត​និង​សម្រេចសេចក្តី​ប្រាថ្នា​របស់​ពួកគេ​។​
លោក​ សន ជ័យ អ្នកសម្របសម្រួល​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នៅ​កម្ពុជា បាន​ចាត់ទុកថា គណ​នេយ្យ​ភាព​សង្គម គឺជា​ឧបករណ៍​មួយ​ដ៏​សំខាន់ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ គុណភាព​នៃ​សេវាសាធារណៈ សុខុមាលភាព​សង្គម និង​សិទ្ធិ​បុគ្គល​។ នៅក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក និង​អង្គ​ការ​ក្រៅរដ្ឋាភិបាល ដែលជា​ដៃគូ​របស់ខ្លួន បាន​បង្កើត​ឧបករណ៍​ជាច្រើន ដើម្បី​រួមចំណែក​ក្នុងការ​កែទម្រង់ គុណភាព​វិស័យ​អប់រំ នៅ​ប្រទេស​កម្ពុជា​។​

ចំណែក លោក ណាត ប៊ុន​រឿន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា ​រាជរដ្ឋាភិបាល អាណត្តិទី​៥ ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​នូវ​វិធានការណ៍ រយៈពេល​ខ្លី និង​រយៈ​មធ្យម ចំនួន​៨ សម្រាប់​កំណែទម្រង់ នៅ​អាណត្តិ​ឆ្នាំ ២០១៣-២០១៨ ក្នុងនោះការបង្កើន​គុណភាព​វិស័យ​អប់រំ និង​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​ដាក់ចេញ​វិធានការ កំណែទម្រង់​វិស័យ​អប់រំ ការពង្រឹង​គុណភាព នៃ​ការសិក្សា នៅ​គ្រប់​កំរិតសិក្សា និង​ការបណ្តុះបណ្តាល មុខជំនាញ​បច្ចេកទេស ស្របតាម​តម្រូវការ​អភិវឌ្ឍន៍រ​បស់​ប្រទេស និង​សិក្សា ក្របខ័ណ្ឌ​ធានា​គុណភាព​អប់រំ ចំណេះ​ទូទៅ ជាដើម​។

លោកបនតថា កុមារ​គ្រប់រូប ត្រូវតែ​បាន​ចូលរៀន​សូត្រ និង​ការបណ្តុះបណ្តាល​គ្រូបង្រៀន​បានល្អ​។ កុមារ​និង​យុវជន​គ្រប់រូប ជាពិសេស​កុមារ​ងាយ​រងគ្រោះ ទទួលបាន​នូវ​ការអប់រំ ប្រកបដោយ​គុណភាព និង​មាន​ភាពជឿជាក់​លើ​ខ្លួនឯងដើម្បី​ដឹកនាំ​ការ​ងារ​របស់ខ្លួន ពេញ​មួយជីវិត​។

សូមបញ្ជាក់ថា គម្រោង​លើកកម្ពស់​គុណភាព​អប់រំ (EEQP) ​របស់​ធនាគារ​អភិវឌ្ឍ៍​អាស៊ី​ ADB ក្នុង​កិច្ចសហការ ជាមួយ​ក្រសួង​អប់រំ បាន​ចំណាយ​ថវិកា​សរុប ១.៣៤៦.០០០ ដុល្លារ ដើម្បី​ទិញ​សៀវភៅ​សិក្សា​គោល សម្រាប់​សិស្ស​-​គ្រូ និង​សម្ភារៈ​សិក្សា​ផ្សេងៗ ក្នុង​ឆ្នាំ​សិក្សា ២០១២-២០១៣​។ ប៉ុន្តែ​សិស្សានុសិស្ស និង​គ្រូ នៅ​កំរិត​មធ្យមសិក្សា​ទុតិយភូមិ នៅតែ​ខ្វះ​សៀវភៅ​សិក្សា​គោល ដើម្បី​រៀន និង​បង្រៀន ខណៈដែល​សៀវភៅ​សិក្សា​គោល ជាច្រើន​លាន​ក្បាល ត្រូវបាន​បោះ​ពុ​ម្ភ​ជារៀងរាល់ឆ្នាំ សម្រាប់បំពេញចេសក្តីត្រូវការ​៕ ដោយ៖ ស ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [736]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [633]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [719]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [555]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ការប៉ះ​ទង្គិច​គ្នានៅ​ប្រទេស​អេហ្ស៊ីប​ឆក់យក​ជីវិត​និស្សិត​ម្នាក់​

ប្រទេសអេហ្ស៊ីប៖ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា កាលព...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [266]


ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបករណីទំនិញរំលោភកម្មសិទ្ឋបញ្ញាផលិតផលជប៉ុន

ភ្នំពេញ៖ ប៉ូលិសនាយកដ្ធានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្...អានបន្ត

សេដ្ឋកិច្ច • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [358]


Friedel បន្ត​កិច្ច​សន្យា​ថ្មី​នៅ Spurs ដល់​ឆ្នាំ​២០១៤

ក្រុម​មាន់​ខ្នាយ​មាស Tottenham សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [598]


មនុស្ស​​ចំនួន ​១១នាក់​ត្រួវបាន​គេសំលាប់​នៅភាគពា​យព្យ​នៃប្រទេសប៉ា​គីស្ថាន​

ប្រទេសប៉ាគីស្ថាន៖ កាលពីពេលថ្មីនេះ ក្រុមអ្នកចាក់់វ៉...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [297]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 22 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 175 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 748996​ នាក់