Medikhmer Pharmaceutical គ្រោងដាំដើមម្រុំ ផលិតជាឱសថ និងអាហារបំប៉នសុខភាពមនុស្សនៅកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ស្ទើតែមិនគួរឱ្យជឿថាម្រុំជាដំណាំធម្មជាតិម្យ៉ាង ដែលប្រជាជនកម្ពុជានិយម យកមក ធ្វើជាបន្លែសម្រាប់​ស្លស្លុកពិសារនោះ បានក្លាយជារុក្ខជាតិដ៏សំខាន់ ក្នុងការទាក់ទាញ អ្នក​វិនិយោគពីបណ្តារប្រទេសធំៗ និង ជារុក្ខជាតិ​ឱសថដ៏មានប្រសិទ្ធភាព សម្រាប់ព្យាបាលជំងឺ ការទ្រទ្រង់សរីរាង្គមនុស្ស និងជាអាហារបំប៉ន​​សុខភាពដ៏អស្ចារ្យ​ទៅវិញសោះ។

ក្រុម​អ្នកប្រាជ្ញ​ ផ្នែកវិទ្យាសាស្ត្រ​ មកពីប្រទេសបារាំង តាមរយៈក្រុមហ៊ុនដ៏ធំមួយ (Medikhmer​ Pharmaceutical​ Co.,​ Ltd) បានមក​សិក្សាស្រាវជ្រាវ ទៅលើ​រុក្ខជាតិឱសថ នៅក្នុងប្រទេសកម្ពុជា អស់រយៈកាលជាង៥ឆ្នាំ បានរកឃើញថា នៅ​ក្នុងប្រទេសកម្ពុជាសម្បូរទៅដោយរុក្ខជាតិ​ឱសថ ដែលអាចផលិតជាឱសថ សម្រាប់សុខភាពមនុស្ស ។ ក្នុងការ​ស្រាវ​ជ្រាវនោះ បានចាប់​អារម្មណ៍ខ្លាំងបំផុតទៅលើរុក្ខជាតិម៉្យាង ដែលមានថាមពលដ៏អស្ចារ្យ​ក្នុងការទ្រទ្រង់សុខភាព​មនុស្ស​គឺ រុក្ខជាតិ​ម្រុំ​ ។

លោក​សាស្ត្រាចារ្យ​ Daniel​ Cohen​ ជា​អ្នកប្រាជ្ញ​វិទ្យាសាស្ត្រ​ដំបូង​គេ​ ដែល​លោក​រក​ឃើញ​ កូដ​សម្រាប់​អាន​ DNA​ លោកបានអញ្ជើញ​មក​ប្រទេស​កម្ពុជា​ជាង​៥​ឆ្នាំ និងបានស្រាវជ្រាវយ៉ាង​យកចិត្តទុក​ដាក់​បំផុតលើរុក្ខជាតិម្រុំ បង្ហាញ​ថា ម្រុំជារុក្ខជាតិឱសថដ៏អស្ចារ្យ រាប់តាំងពី សំបក​, ឬ​ស​,​ស្លឹក​,​គ្រាប់ និង ផ្កា ត្រូវបាន​គេ​ប្រើ ដើម្បី​ធ្វើ​ជា​ឱសថ​បុរាណ​នៅក្នុង​ប្រទេស​ជាច្រើន ។​

ជាមួយគ្នានេះលោក​សាស្ត្រាចារ្យ​ Daniel​ Cohen បានបង្ហាញពីអត្ថប្រយោជន៍និមួយៗ​របស់​រុក្ខជាតិប្រភេទនេះគឺ ជារុក្ខជាតិមានវីតាមីនច្រើនមុខ ស្លឹកវាសម្រាប់ទ្រទ្រង់រាងកាយ ប្រឆាំង​ជំងឺ បានច្រើនប្រភេទ ហើយផ្លែវាអាច​ធ្វើជា​ម្ហូប និងចំណីហិរបាន មិនតែប៉ុណ្ណោះ គ្រាប់វាអាច ផលិតជាប្រេងលាបធ្វើឱ្យស្បែកភ្លឺរលោង និងធ្វើជាប្រេងរំអិល​ដាក់​​​ក្នុង សម្ភារៈប្រើប្រាស់​មានគុណភាពខ្ពស់ និងអាចផលិតជាវត្ថុធាតុដើមបានច្រើនមុខទៀត នៅ ក្នុងវិស័យ​ឧស្សាហ​កម្ម និយាយជារួមសូម្បីកាកសំណល់ចម្រាញ់រួចក៏មានប្រយោជន៍ដែរ។

លោកបញ្ជាក់ថា គោលបំណង នៃការមកកម្ពុជាពេលនេះ ដើម្បីសិក្សាស្រាវជ្រាវពីរុក្ខជាតិ​ឱសថ យកមកពិភាក្សាជា​មួយមន្រ្តីរដ្ឋាភិបាលកម្ពុជា លើការវិនិយោគនូវគម្រោង ការជា​ច្រើន ជាពិសេសគម្រោង​ការដាំដើមម្រុំ ដែលមាន​ផល​ប្រយោជន៍ជាច្រើន តាំងពីដើម​ស្លឹក រហូត​ដល់​ផ្លែនិងគ្រាប់របស់វា។

ដើម​ម្រុំ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាដើម​ដែល​មានការ​លូតលាស់​យ៉ាងច្រើន​ នៅ​ភ្នំ​ហេ​ម៉ា​ឡៃ​នៃ​ប្រ​ទេស​ឥណ្ឌា​បែក​ខាង​ជើង​។​ រុក្ខជាតិ​មួយ​នេះ​គឺ​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ដ៏​មាន​តម្លៃ​យ៉ាងច្រើន​ ហើយក្រុមអ្នក​ស្រាវជ្រាវ​ផ្នែក​សុខភាព​ បាន​ចាប់​ផ្តើម​ឲ្យឈ្មោះ​វា​ថា​ជាដើមឈើ​ផ្តល់​សំណាង​ និង​ ​ទឹក​អ​ម្រិ​ត​សម្រាប់​ជីវិត​ដ៏​យូរអង្វែង​​ ដោយសារ​តែ​វា​មាន​សមត្ថ​ភាព​ក្នុង​ការ​ជួយ​ឲ្យរ​បួស​ឆាប់​ជា​យ៉ាង​អស្ចារ្យ​។ ​

លោកសាស្រ្តាចារ្យបញ្ជាក់ថា ម្រុំជាជារុក្ខជាតិដែលផ្ទុកទៅដោយ ជាតិ​អង់​ទី​អុក​ស៊ី​ដង់​ (​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​) ​​ដ៏​មានសារៈសំខាន់​បំផុត​នៅ​លើ​ផែនដី​ មានវីតាមីន​ C ​ ​វីតាមីន​ A​ ដែលអាច​ជួយ​បន្សាប់​ឥទ្ធិពល​អាក្រក់​​របស់​រ៉ា​ឌី​កាល​សេរី​បាន​ ​នឹង​ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺមហារីក​ និង ​ជំងឺ​ផ្សេងៗ​បាន​ដូច​ជា ជំងឺ​ភ្នែក​ Macular​ Degeneration​ និង​ជំងឺ​ Cystic​ Fibrosis​ និង​ផ្ទុក​ទៅ​ដោយ​អាស៊ីត​អា​មី​ណេ​ ដើម្បី​បង្កើត​ជា​ ប្រូតេអ៊ីន​ ​សម្រាប់រាង​កាយ​ បង្កើត​​សាច់ដុំ​,​ ឆ្អឹងខ្ចី​,​ ឆ្អឹង​,​ ស្បែក​ និង​ឈាម​ ហើយ​វា​ក៏​ជា​តម្រូវការ​សម្រាប់​បង្កើត​ជា​អង់ស៊ីម​ ​អ័រម៉ូន​   ។ បរិភោគ​ស្លឹកម្រុំ ​ផ្តល់​នូវ​ជាតិ​​កាល់ស្យូម  និង​ម៉ា​ញ៉េ​ស្យូ​ម​ ​សម្រាប់​បង្កើត​ឆ្អឹង​ និង​ធ្មេញ​ ហើយសម្រាប់​បឺត​ស្រូប​ជាតិ​កាល់​ស្យូម​ ​មកទ្រទ្រង់សរីរាង្គ ពិសេសសម្រាប់​អ្នកជំងឺ​ពុក​ឆ្អឹង​ និង​ជំងឺ​ឆ្អឹង​ផ្សេងៗ​ទៀត។​

ក្រៅ ពីនេះរុក្ខជាតិម្រុំពោរពេញ​ទៅ​ដោយ​ជីវជាតិ​យ៉ាងច្រើន​​ខុសៗ​ ដូចជា កាលស្យូម​ ​ ប៉ូ​តា​ស្យូ​ម វីតាមីន​ A​ ​ វីតា​មីន​ B3​ ម៉ា​ញ៉េ​ស្យូ​ម​ ​ជាតិ​ដែក​ ជាតិ​អ៊ីយ៉ូត​,​ សារធាតុ​ Lutein,​ ស័​ង្គ​សី​,​ សេ​ឡេ​ញ៉ូ​ម​,​ សារធាតុ​ Zeatin​ និង​ Beta-carotene​ ​ជាតិ​រ៉ែ​ និង​ជីវជាតិ​បន្ថែម​ច្រើន​ទៀតជួយដល់ ផ្នែក​សរសៃ​ផងដែរ។​

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន​ Medikhmer​ Pharmaceutical​ Co.,​ Ltd​ ​ជាបុត្រ​ស​ម្ភ័​ន​របស់​ក្រុមហ៊ុន​ PHARNEXT​ និង​ជា​ក្រុមហ៊ុន​ផ្នែក​ស្រាវជ្រាវ​ និង​ផលិត​ឱ​ស​ថ​លំដាប់​ពិភព​លោក​ នៅ​ប្រទេស​បារាំង​ បាន​ស្រាវជ្រាវ​តាម​បែប​វិទ្យា​សាស្ត្រ​បង្ហាញ​ថា​ ម្រុំ​គឺជា​ multivitamins​ ហើយក្រុមហ៊ុនគ្រោងនឹងដាំវានៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នកំពុង​បណ្តុះ​ពូជដែលនាំយក​មកពីប្រទេសឥណ្ឌា​ សម្រាប់ផលិតជាឱសថ និងអាហារបំប៉ន បំរើសេចក្តីត្រូវការរបស់ប្រជា​ជន​កម្ពុជា និងចែកចាយនៅលើពិភពលោក ៕

ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [966]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [760]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1049]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1046]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [960]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ស្រុក​កៀន​ស្វាយ​មាន​បទ​ល្មើស​នេ​សាទ​កំ​ពុង​កើត​មាន ​ដោយ​គ្មាន​កា​របង្រ្កាប​

កណ្តាល ៖ ប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទស្របច្បាប់ ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [355]


សេចក្តីជូនដំណឹងស្តីពីការបាញ់គ្រាប់ពិត កាំភ្លើងប្រតិកម្ម M-21 នឹងកាំភ្លើង១៣០ម.ម

សេចក្តីជូនដំណឹងស្តីពីការបាញ់គ្រាប់ពិត  ...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [331]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 26 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 890 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749711​ នាក់