ផ្ទុះ​​​​​គ្រាប់បែក​​ ២គ្រាប់​​នៅទីក្រុង​​បាងកក​​ ស្លាប់​ ​៧នាក់​​និងរងរបួស ​​១៩នាក់​​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ប្រទេសថៃ៖ កាលពីថ្ងៃពុធម្សិលមិញ គ្រាប់បែកចំនួន ២គ្រាប់គឺបានផ្ទុះឡើងយ៉ាងសាហាវនៅក្នុងឃ្លាំងស្តុក
ដែកមួយកន្លែងនៃទីក្រុងបាងកក ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៧នាក់និងបានបណ្តាល
ឲ្យមនុស្សចំនួន ១៩នាក់ផ្សេងទៀតទទួលរងរបួសជាទំងន់។ មន្រ្តីប៉ូលីសបានឲ្យដឹងថា គ្រាប់បែកចំនួន ២គ្រាប់
ខាងលើនេះគឺត្រួវបានរកឃើញដោយកម្មករសំណង់ ហើយពួកគេទាំងអស់នោះក៏បានលក់វាទៅ ដោយពួកគេ
ជឿថា គ្រាប់បែកខាងលើនេះគឺជាគ្រាប់បែកស្អុយ។ អ្នកសារព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេ
បានឃើញកម្មករជាច្រើននាក់បាននាំគ្នាពុះបំបែកគ្រាប់ខាងលើនេះ រួចហើយវាក៏បានផ្ទុះឡើងភ្លាមៗ។ មន្រ្តី
ប៉ូលីសបានបញ្ជាក់ថា មនុស្សចំនួន ៥នាក់គឺបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ លោក​ Kamthorn
Auicharoen ប្រធានស្នងការដ្ឋានប្រឆាំងនឹងគ្រាប់បែកបានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថា គ្រាប់
បែកចំនួន ២គ្រាប់ខាងលើនេះគឺទំនងជាគ្រាប់បែកដែលបានសេសសល់នៅក្នុងសង្រ្គាមលោកលើកទី២
(World War 2)៕  ដោយ៖ តុលា

 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បុគ្គលិក​​​​​អង្គការ​សហប្រជា​ជាតិ​ ២នាក់​ត្រួវបាន​គេបាញ់សំ​លាប់​នៅប្រទេស​សូម៉ាលី​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [881]

ប្រទេសសូម៉ាលី៖ កាលពីពេលថ្មីៗនេះ បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២នាក់គឺត្រួវបានជនដៃដល់ម្នាក់ បាញ់សំលាប់នៅក្នុងព្រលានយន្តហោះ Galkayo នៃប្រទេសសូម៉ាលី។... អានបន្ត


១០០​​ ថ្ងៃ​នៃ​ការកាប់​​​សម្លាប់​នៅក្នុង​រដ្ឋ​ Rwanda ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [818]

ប្រទេសអាព្រិក៖ នៅក្នុងរយះពេល ១០០ថ្ងៃនៃឆ្នាំ ១៩៩៤ ប្រជាជនប្រហែលជា ៨០០ ០០០នាក់គឺត្រួវបានគេ សម្លាប់នៅក្នុងរដ្ឋ Rwanda ដែលបង្កឡើងដោយពួកជ្រុលនិយម Hutu។ ពួកជ្រុលនិយម Hutu ខាងលើនេះ គឺតែងតែធ្វើការវាយប្រហារមកលើសហគមន៍របស់ពួកជនជាតិភាគតិច Tutsi ព្រមទាំងគូរប្រជែងខាងផ្នែកនយោ បាយរបស់ផងដែរ។... អានបន្ត


ស្រ្តី​ចំនួន ​៣នាក់​ត្រួវ​បាន​គេវាយ​ដោយ​ញញួរ​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [688]

ប្រទេសអង់គ្លេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញ ស្រ្តីចំនួន ៣នាក់គឺត្រួវបានជនដៃដល់មួយក្រុមវាយ ប្រហារដោយញញួរយ៉ាងសាហាវនៅក្នុងសណ្ឋាគារផ្កាយបួនមួយកន្លែងឈ្មោះ Upmarket London ។... អានបន្ត


​ស្លាប់​៤​នាក់​​របួស​ធ្ងន់​-​ស្រាល​​១២​នាក់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [701]

ភ្នំពេញ៖ ​ករណី​គ្រោះថ្នាក់​ចរាចរ​​​នៅ​ទូទាំង​ប្រទេស​កើត​ឡើង​១១ លើក (​យប់​៧​លើក​) មាន​មនុស្ស​ស្លាប់​៤​នាក់​(​ស្រី ម្នាក់​) និង​រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​៣​នាក់​)របួសស្រាល​២​នាក់។នៅក្នុង ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​​​ទាំង​១១​លើកបាន​បង្ក​ឲ្យ​..... អានបន្ត


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​
សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 កន្លងទៅ • បើកមើល : [770]

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្លេសចំនួន ២នាក់គឺបានលង់ទឹកស្លាប់នៅ ក្នុងសមុទ្រមួយកន្លែងស្ថិតក្បែររមណីយដ្ឋាន Holiday ដែលមានទីតាំងនៅលើកោះ Tenerife។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ចាប់ខ្លួន​ជនជាតិចិន២នាក់ ​និង​ខ្មែរ​៥នាក់ ​នាំនារីក្រមុំខ្មែរ ​ទៅលក់​នៅ​ប្រទេសចិន​ ខុសច្បាប់​

ភ្នំពេញ ៖កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរម...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [317]


អភិបាលថ្មីជួបពិភាក្សាជាលើកដំបូង ជាមួយក្រុមមន្រ្តី ដើម្បីបន្តអនុវត្តការងារ

អភិបាលថ្មីជួបពិភាក្សាជាលើកដំបូង  ជាមួយក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [249]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 28 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 135 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745176​ នាក់