ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកើតឡើង១១ លើក (យប់៧លើក) មានមនុស្សស្លាប់៤នាក់(ស្រី ម្នាក់) និងរងរបួសធ្ងន់១០នាក់ (ស្រី៣នាក់)របួសស្រាល២នាក់។នៅក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរទាំង១១លើកបានបង្កឲ្យមានការខូចខាតយានយន្តសរុប១៨ គ្រឿង ក្នុងនោះម៉ូតូ១២គ្រឿងរថយន្តធុនតូច៦ គ្រឿង និងថ្មើរជើង១នាក់។ប្រភពព័ត៌មាន បន្តថាមូលហេតុដែលបង្កឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរគឺបណ្តាលមកពីល្បឿន ៣ លើក មិនគោរពសិទ្ធិ២លើកមិនគោរពស្តាំ១ លើក បត់គ្រោះថ្នាក់ ១លើក ស្រវឹង ២លើក មនុស្សដើរឆ្លងផ្លូវ២លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក១៤ នាក់
( យប់៨ នាក់ )។
ប្រភពបានបញ្ជាក់ថា គ្រោះថ្នាក់លើផ្លូវជាតិ ៥លើក ផ្លូវខេត្ត-ក្រុង ០៤ លើក ផ្លូវលំ ០២ លើក រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាព កាលពីថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០១៤នេះ សរុបចំនួន ៣៣១ គ្រឿងក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ១៧ គ្រឿង រថយន្តដឹកដំណើរធុនតូច ១២៥ គ្រឿង រថយន្តដឹកទំនិញធុនតូច៥៥ គ្រឿង រថយន្តដឹកទំនិញធុនធំ ១៣៤ គ្រឿង។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួច នៅស្នងការដ្ឋាននគរបាលខេត្ត ៣៣១ គ្រឿង។នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៤៕ ដោយ៖ ភីនរ៉ា