សមាគមកម្ពុជា​ការពារអ្នកកាសែត​បង្កើនការយល់ដឹង​ដល់អ្នកកាសែត​ពីសេរីភាពនិង​ក្រមសីលធម៌របស់ខ្លួន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

 ភ្នំពេញ:សមាគមកម្ពុជាការពារអ្នកកាសែតបានបើកសិក្ខាសាលាមួយ បណ្តុះ​បណ្តាលដល់អ្នក​កាសែ​ត​គ្រប់សា្ថប័ន ដោយមានអ្នកកាសែតជើងចាស់អូស្ត្រាលីជាអ្នកធ្វើបទបង្ហាញ ដើម្បី​បង្កើនការយល់​ដឹង​ដ​ល់អ្នកកាសែតកម្ពុជា ពី​សិទ្ធិ​​​​​សេរីភាព និងក្រមសីល​ធម៌ក្នុ​ង​ការស្វែងរកព័ត៌មាន​ក្នុងសង្គមប្រ​ជាធិប​តេ​យ្យ។

បញ្ហាសន្តិសុខ ការរើសអើងពីអ្នកនយោបាយ ប្រាក់ចំណូលទាប និងការពិបាកទទួលបានព័ត៌មានពី​ស្ថា​ប័ននានា​របស់​រដ្ឋ ទាំងនេះជា ការលើកឡើងរបស់អ្នកសារព័ត៌មានក្នុសិក្ខាសាលាមួយរៀបចំ ដោ​យ​​សមា​​គ​ម​កម្ពុជាការ​ពារ​អ្នកកាសែត CAPJ នៅព្រឹកថ្ងៃទី៤ខែមេសានេះ។

លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបានថ្លែងថា  ប្រជាធិបតេយ្យ អា​ស្រ័យសារព័ត៌មាន នេះជា​បាវចនាមួយក្នុងសង្គមប្រជាធិបតេយ្យ។ដូច្នេះ សារព័ត៌មានមានតួនាទីសំខាន់ណាស់ បើមិនមានសារព័ត៌មានទេ ប្រជាធិបតេយ្យក៏មិនអាចដំណើរការបានល្អប្រសើរដែរ។លោក​ថា ជា​ពិ​តណាស់ប្រជាធិ​បតេ​យ្យគេត្រូវ​ការ​ពិនិត្យ​លើ​សារព័ត៌មាន ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនូវលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនីមួយៗ។ផ្ទុយទៅវិញប្រសិនបើសារព័ត៌មានត្រូវបានគេវាយប្រហារ ប្រជាធិតេយ្យក៏មិនដំណើរការល្អប្រសើរដែរ។

សង្គមប្រជាធិបតេយ្យត្រូវការអ្នកសារព័ត៌មានឃ្លាំមើលរដ្ឋាភិបាល ដើម្បីឱ្យដឹងថា តើរដ្ឋាភិបាលនោះបំពេញការងារ​ទៅតាម​​​​​​​​​​រដ្ឋធម្មនុញ្ញដែរឬអត់ ហើយអ្នកសារព័ត៌មានគឺជាអ្នកនាំយកសម្លេងរបស់អ្នកគ្មានសម្លេងឱ្យគេបានដឹង ដូចជា​ប្រជាពលរដ្ឋរងគ្រោះបាត់បង់ដីធ្លី និងប្រជាពលរដ្ឋរងគ្រោះដោយអំពើអយុត្តិធម៌ផ្សេងៗ។ក្រៅពៅនោះលោក បាន​បញ្ជាក់ទៀតថា អ្នកសារព័ត៌មានគឺជាស្ពានរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងការបញ្ជូនព័ត៌មានពី​​​រដ្ឋាភិបាលទៅ​​​ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋទៅរដ្ឋាភិបាលផងដែរ។ចំណែកអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា វិញ លោក បាន​ថ្លែងថា កន្លងក៏ធ្លាប់រងការវាយប្រហាររាងកាយ និងវាយប្រហារតាមផ្លូវច្បាប់ ដោយប្តឹងឡើងតុលាការ ដោយការ​​​​​ចោទ​ប្រកាន់ពី បទបរិហារកេរ្តិ៍ ផ្សាយព័ត៌មានមិនពិតនិងបទញ៉ុះញង់ជាដើម។គួររំលឹកថា ចាប់តាំងពីឆ្នាំ១៩៩៤មក អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ត្រូវបានជនមិនស្គាល់មុខសម្លាប់ជាង១០នាក់រួចមកហើយ។ចំណែក នៅពេល​ថ្មីៗ​នេះ អ្នកសារព័ត៌​មាន វរៈជនខ្មែរមួយរូបត្រូវបានគេសម្លាប់ក្នុងខេត្តរតនគិរី រួចលាក់សាកសពទុកក្នុងគូថ​ឡានជា​ដើម​ដែលទង្វើនេះ ជាអំពើមួយដែលអ្នកសារព័ត៌មានយើងមិនអាចទទួលយកបានទេ ហើយយើងត្រូវរួមគ្នា​ដោះ​ស្រាយរឿងនេះ។

គួរបញ្ជាក់ថា សិក្ខាសាលាស្តីពីអ្នកសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ ដោយមាន​អ្នក​​​​ធ្វើបទបង្ហាញពីអ្នកសារព័ត៌មានជើងចាស់ប្រចាំនៅប្រទេសអូស្ត្រាលី សហការសមាគមអ្នកសារព័ត៌មានខ្មែរ ក្នុងគោល​បំណងរកដំណោះស្រាយនូវបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន ក្នុងតំបន់ និងពិភពលោកទាំង​មូលឱ្យ​បាន​ល្អប្រសើរ៕  

ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មានជំរុញ​ឱ្យពិធីករពិធី​ការនីត្រូវគោរព​ឱ្យបាននូវ​ក្រមសិលធម៌​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [966]

ភ្នំពេញ៖ លោកខៀវកាញារិទ្ធិរដ្ឋមន្ត្រី ក្រសួងព័ត៌មាន កាលពីចុងសប្តាហ៍មុន បានក្រើនរំលឹក​ពិធី​ករ​ពិ​​ធីការនី​ទូទាំង​​ប្រទេស​​ គម្បីអនុវត្តន៍ឱ្យបាននូវក្រម​​​​សិលធម៌ វិជា្ជជីវៈរបស់ខ្លួន ជៀស​វាង... អានបន្ត


ក្រសួងមហា​ផ្ទៃរឹតបន្តឹង​សមត្ថកិច្ច​​​​​​​ទូទាំងរាជ​ធានី/ខេត្ត ​ដើម្បីរក្សាសន្តិ​សុខនៅថ្ងៃបុណ្យ​ចូលឆ្នាំខ្មែរ ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [760]

ភ្នំពេញៈ ពិធី​បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​​ខ្មែរ​ ឆ្នាំ​មមី​ ឆ​ស័ក​ ពុទ្ធ​ស័ក​រាជ​​២៥៥៨​​ នឹង​ចូល​មក​ដល់​មិន​លើស​ពី​​មួយ​អាទិត្យ​​ទៀត​ទេ​។​ ​ក្រសួង​មហាផ្ទៃតែង​​ជូន​ដំណឹង​ដល់ថ្នាក់​ដឹកនាំ​សមត្ថកិច្ច​​នៅ​ទូទាំង​​រាជធានី​/ខេត្ត​ ... អានបន្ត


សម្តេច ហ៊ុន សែន៖ ​លោក សម រង្ស៊ី ​អាចប្តឹងទៅ​តុលាការមុន​ចូលឆ្នាំខ្មែរ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1049]

ភ្នំ​ពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​និស្សិត វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រថ្ងៃទី​០៧ ខែ​មេសា នេះថា ករណី​លោក សម រង្ស៊ី អាច​នឹង​ត្រូវ​ប្តឹង​ទៅ​តុលាការ​មុន​ចូល​ឆ្នាំ​ថ្មី​នេះ ។... អានបន្ត


ខេត្តចំនួន៩​ រងប៉ះពាល់​ដោយសារភ្លៀង​កក់ខែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [1046]

ភ្នំពេញ៖ តាមទិន្នន័យបឋមពីថ្ងៃទី១​ខែ មេសា ដល់ថ្ងៃទី៥​ខែមេសា គណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរា​យ​បានបង្ហាញថា ស្ថានភាពភ្លៀងកក់ខែ ខ្យល់​បក់​បោកខ្លាំង ផ្គររន្ទះ ដែលកើតមានបានបង្ក​ផល​ប៉ះ​ពាល់​ដល់​ចំនួន៩ខេត្ត អ្នករងរបួសចំនួន១២នាក់។... អានបន្ត


សម្ភោធដាក់​ឲ្យប្រើប្រាស់​ផ្លូវបេតុងមួយខ្សែ​
សន្តិសុខសង្គម • កាលពី​ : 10 កន្លងទៅ • បើកមើល : [960]

ផ្លូវបេតុងមួយខ្សែដែលមានប្រវែង ៤១៨ម៉ែត្រ និងទទឹង៣ម៉ែត្រកន្លះ ដែលស្ថិតនៅ ក្នុងបរិវេណវត្តសិរីជ័យមង្គល ហៅវត្តតាគោហ៊េ ស្ថិតនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ... អានបន្ត


ព័ត៌មាន​សំខាន់ៗ

​ជប៉ុ​ន​ផ្តល់​ជំនួយ​ឥត​សំណង​ជិត​២​សែន​ដុល្លារ​អាមេរិក​សម្រាប់​លើ​ក​ស្ទួយវិ​ស័យ​អប់រំ​

ភ្នំពេញ៖ស្ថិតក្រោមគ្រោងការណ៍ នៃជំនួយឥតសំណងសម្រាប់គ...អានបន្ត

វិស័យអប់រំនៅកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [714]


បំផ្ទុះ​គ្រាប់​បែក​ក្នុង​ឡានក្រុង​ឆក់​យកជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ១៥នាក់​

ប្រទេសរូស្ស៊ី៖ សារព័ត៌មានរបស់ប្រទេសរូស្ស៊ីបានអោយដឹ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [298]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 29 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 861 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 268 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 749682​ នាក់