ក្រុម​​​​ Everton ​យកឈ្នះ​លើក្រុម​ Arsenal​ ដោយលទ្ធផល​ ៣-០ ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal គឺបានបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងពហុកី
ឡាដ្ឋាន ក្រោមស្នាដៃក្រុម Everton ដោយលទ្ធផល ៣-០ ដែលគ្រាប់បាល់ទី១របស់ក្រុម 
Everton គឺរកបានដោយកីឡាករ Steven Naismith នៅនាទីទី១៤ ចំណែកគ្រាប់បាល់ទី២ វិញគឺរកបាន
ដោយកីឡាករ Lukaku  នៅនាទីទី ៣៤ ក្រោមការបញ្ជូនបាល់យ៉ាងល្អពីសំណាក់កីឡាករ Kevin Mirallas
លុះមកដល់នាទីទី ៦១ កីឡាករ Mikel Arteta របស់ក្រុមកាំភ្លើងធំ Arsenal ក៏បានធ្វើឲ្យបាល់ចូលទី
ខ្លួនឯង។ ដូច្នេះលទ្ធផលជាផ្លួវការគឺក្រុម Everton ៣ ក្រុមកាំភ្លើងធំ Arsenal ០ ហើយជ័យជំនះខាងលើ
នេះគឺបានធ្វើឲ្យក្រុម Everton មាន ៦៣ ពិន្ទុឈរនៅលេខរៀងទី ៥នៃតារាង Barclay Premier League តាម
ពីក្រោយក្រុមកំពូលតារាងហង្សក្រហម Liverpool ចំនួន ១១ពិន្ទុ ក៏ប៉ុន្តែសូមបញ្ជាក់ផងដែរថា ក្រុម
Everton គឺនៅសល់ចំនួន ១ប្រកួតនៅក្នុងដៃ៕ ដោយ៖ តុលា

តារាងពិន្ទុនៃពានរង្វាន់ Barclay Premier League:

1 Liverpool 33 50 74
2 Chelsea 33 41 72
3 Man City 31 55 70
4 Arsenal 33 16 64
5 Everton 32 21 63
6 Man Utd 33 18 57
7 Tottenham 32 -4 56
8 Southampton 33 6 48
9 Newcastle 33 -13 46
10 Stoke 33 -11 40
11 West Ham 33 -7 37
12 Hull 33 -6 36
13 Aston Villa 32 -13 34
14 Crystal Palace 32 -16 34
15 Swansea 33 -4 33
16 West Brom 32 -11 32
17 Norwich 33 -26 32
18 Fulham 33 -41 27
19 Cardiff 33 -35 26
20 Sunderland 30 -20 25


 

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រុម​​ Tottenham​ hotspu​r យក​ឈ្នះ​លើក្រុម​ Sunderland ​ដោយ​លទ្ធផល​ ៥-១ ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [936]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ ក្រុម Tottenham hotspur គឺបានយកឈ្នះលើក្រុម Sunderland នៅក្នុងពហុកីឡាដ្ឋាន White Hart Lane ដោយលទ្ធផល ៥-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Sunderland គឺរកបានដោយកីឡាករ Lee Cattermole នៅនាទីទី ១៧... អានបន្ត


កីឡាករ​​​​​​ Robin​ Van​ Persie​ នឹងវិល​ត្រឡប់​មកប្រកួត​ជាធម្មតា​វិញក្នុង​ពេល​​ឆាប់ៗ​នេះ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [952]

បាល់ទាត់៖​ យោងតាមសំដីរបស់លោក David Moyes ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បានអះអាងថា កីឡាករ Robin Van Persie គឺនឹងវិលត្រឡប់មកប្រកួតជាធម្មតាវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកីឡាករសញ្ជាតិហូឡង់មួយរូបនេះបានទទួលរងរបួសជង្គង់... អានបន្ត


ក្រុម​​​ Real Madrid​​ យក​ឈ្នះ​លើក្រុម​ Borussia​ Dortmund​ ដោយ​លទ្ធផល​ ៣-០​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [610]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី ក្រុមជើងខ្លាំង Real Madrid បានបំបាក់ ក្រុម Borussia Dortmund នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ៣-០... អានបន្ត


ក្រុម​​ Atletico​ Madrid​ ប្រកួត​ស្មើ ​១-១​ ជាមួយ​ក្រុម​ Barcelona​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [710]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទីរំលងអា្រធាត្រ ក្រុម Atletico Madrid បានប្រកួត ស្មើជាមួយក្រុម Barcelona នៅក្នុងជើងទី ១នៃវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Uefa Champion League ដោយលទ្ធផល ១-១ ដែលគ្រាប់បាល់ ១គ្រាប់របស់ក្រុម Atletico Madrid... អានបន្ត


ក្រុម​​ Manchester​ United​ ប្រកួត​ស្មើ​ជាមួយក្រុម ​Bayern ​Munich ​
សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 កន្លងទៅ • បើកមើល : [665]

បាល់ទាត់៖ កាលពីរាត្រីយប់មិញនេះ វេលាម៉ោង ២និង៤៥នាទី ក្រុមបិសាចក្រហម Manchester United បានប្រកួតស្មើជាមួយក្រុម Bayern Munich នៅក្នុងលទ្ធផល ១-១។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ចាក់ខ្សាច់ថ្មីលើឆ្នេរសមុទ្រចាស់ក្រុងកែ បសម្រាប់បុណ្យសមុទ្រឆ្នាំនេះ

ចាក់ខ្សាច់ថ្មីលើឆ្នេរសមុទ្រចាស់...អានបន្ត

នយោបាយ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [291]


​នីកូ​ ធ្លាក់​កូដមែនឬ?​

ភ្នំពេញៈ បន្ទាប់ពី នីកូ បាន​បញ្ចេញ​ឥទ្ធិពល​ដ៏​មហិម...អានបន្ត

អំពីតារាកម្ពុជា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [794]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 45 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 182 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 265 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745223​ នាក់