ក្រុមហ៊ុនT.A.G ជប៉ុនផ្តល់កុំព្យូទ័រ១០០គ្រឿង និងប្រព័ន្ធ Cloud System ដល់ព្រឹទ្ធសភាកម្ពុជា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

      ភ្នំពេញ៖ ក្រុមហ៊ុន   CL&T.A.G Service& Trading Co.,Ltd.   របស់ជប៉ុន បានប្រគល់​កុំព្យូទ័រ​យួរ​​ដៃ​ (Laptop
Computer)  ចំនួន១០០គ្រឿងដល់ព្រឹទ្ធសភាកម្ពុជា ដើម្បីបម្រើដល់ប្រព័ន្ធ បច្ចេក វិទ្យា​ព័ត៌មាននៅក្នុងស្ថាប័ន
កំពូលមួយនេះឲ្យមានលក្ខណៈកាន់តែប្រសើរ​ឡើងថែម​ទៀត។​

នាយកប្រតិបត្តិក្រុមហ៊ុនជប៉ុន CL&T.A.G.Co..,LTD លោក Jadahiro Yasuda បានមាន ប្រសាសន៍ទៅកាន់ក្រុម
អ្នកសារព័ត៌មានថា ការប្រគល់កុំព្យូទ័រយួរដៃចំនួន១០០គ្រឿងដល់ ព្រឹទ្ធសភាកម្ពុជានាពេលនេះគឺដើម្បីជួយ
សម្រួលដល់ការងារបច្ចេកវិទ្យាព័ត៌មាន​​របស់​ស្ថាប័ន​កំពូលមួយនេះឲ្យរិតតែប្រសើរជាមុនថែមទៀត           ។

នាយកប្រតិបត្តិក្រុមហ៊ុនរូបនេះបានបន្តថា  ក្រុមហ៊ុនរបស់លោកនឹងបំពាក់នូវប្រព័ន្ធបច្ចេក​វិទ្យាថ្មីមួយទៀត
ដល់ព្រឹទ្ធសភាគឺមានឈ្មោះថា Cloud System ដើម្បីងាយស្រួល​ក្នុងការ​គ្រប់គ្រងប្រព័ន្ធទិន្នន័យលើដែលកំពុង
តែដំណើរការនៅក្នុងស្ថាប័ន​នេះឲ្យមានលក្ខណៈ​កាន់​តែងាយស្រួលនិងទូលំទូលាយបន្ថែមលើប្រព័ន្ធបច្ចេក
វិទ្យាដែលប្រើប្រាស់សព្វថ្ងៃ នៅ​ក្នុងការគ្រប់គ្រង ។

         លោកបន្ថែមថាប្រព័ន្ធ  Cloud System នេះត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ហើយប្រព័ន្ធមួយ
នេះគឺកំពុងតែពេញនិយមយ៉ាងខ្លាំងនៅលើពិភពលោកនាពេលបច្តុប្បន្នហើយសម្រាប់ប្រទេសកម្ពុជាប្រព័ន្ធ
នេះត្រូវបានបំពាក់ជូនព្រឹទ្ធសភាកម្ពុជាជាលើកដំបូងដើម្បីសម្រូលដល់កិច្ចការបច្ចេកវិទ្យាព័ត៌មានឲ្យកាន់តែ
ទំនើបក៏ដូចជាចង់បង្ហាញ​ដល់​ស្ថាប័ន​រដ្ឋ និងឯកជនផ្សេងៗទៀតឲ្យបានដឹងអំពីអត្ថប្រយោជន៍និងភាពងាយ
ស្រួល​របស់វា​ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួនទោះបីជាស្ថិតនៅក្នុងតំបន់ ឬស្ថានភាពណាក៏ ដោយគឺងាយ
ស្រួលជាងបច្ចេកវិទ្យាសព្វនេះទៀត។

គួរបញ្ជាក់ថា ពិធីប្រគល់ និងទទួលកុំព្យូទ័រយួរដៃនេះត្រូវបានធ្វើឡើងនាព្រឹក ថ្ងៃទី២៥ ខែមេសា  ឆ្នាំ២០១៣ នៅព្រឹទ្ធសភាកម្ពុជា​ដោយមានការចូលរួមទទួលពី​ លោក  អ៊ុំ  សារិទ្ធ​    អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា និង
នាយកប្រតិបត្តិក្រុមហ៊ុនជប៉ុនCL.T.A.G Service& Trading Co.,Ltd. ៕

ដោយ៖សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [885]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [763]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [851]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 11 កន្លងទៅ • បើកមើល : [680]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

រណសិរ្យជនជាតិថ្ងែស្រលាញ់ជាតិរក្សា ទឹកដីប្រុងប្តឹងចេញពីតុលាការយុត្តិធ៌មអន្តរជាតិ

រណសិរ្យជនជាតិថ្ងែស្រលាញ់ជាតិរក្សា  ទឹកដ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [356]


ជនអន្តោរ​ប្រវេសន៍​សញ្ជាតិ​ហៃទី ១៧នាក់​ក្រឡាប់​ទូកស្លាប់​នៅសមុទ្រ​ Caribbean​

តំបន់ Caribbean៖ កាលពីថ្ងៃពុធម្សិលមិញ ជនអន្តោរប្រវ...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [390]


បញ្ហាស្ថានភាពនយោបាយនៅកម្ពុជា ពុំមានផលពាល់ប៉ះដល់ការវិនិយោគជប៉ុនឡើយ

ភ្នំពេញៈ ​ លោក​អូ​ហ្សា​​ ​សូ​យ​ឈិ​ នាយក​ប្រតិបត្តិ...អានបន្ត

ស្ថាប័នអប់រំនៅកម្ពុជា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [758]


មេជួញ​ថ្នាំ​ញៀន​ David ​Mather​ ត្រួវបា​នឃុំ​ខ្លួន​នៅប្រទេសអេ​ស្ប៉ាញ​

អង់គ្លេស៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ មេជួញដូរថ្នាំញៀនម្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [317]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 263 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 616 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963516​ នាក់