ក្រុមខ្មែរម៉ូតូស្ពតនាំយកសម្ភារៈសិក្សានិងថវិកា​ជួយ​ដល់​កុមារ​កំព្រានៅមជ្ឈមណ្ឌលមែកឈើ
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញ ៖ យុវជនក្រុមខ្មែរម៉ូតូស្ពត( KSB) នៅរសៀលថ្ងៃទី២៧ខែមេសានេះបាននាំយកនូវសម្ភារៈ​សិក្សានិងថវិកាទៅផ្តល់ជូនមជ្ឈមណ្ឌលមែកឈើស្ថិតនៅភូមិខាងលិចវត្តសង្កាត់កំបូលខណ្ឌ​ពោធិ៍សែនជ័យដើម្បីជួយរំលែកការខ្វះខាតមួយចំនួននៅក្នុងមណ្ឌល។

លើកឡើងនៅក្នុងឱកាសនោះប្រធានមជ្ឈមណ្ឌលមែកឈើលោកប៊ុតតុកសិលាបានឲ្យដឹងថាមជ្ឈមណ្ឌល មែកឈើបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤មកម៉្លេះហើយបានទទួលក្មេងកំព្រាមកចិញ្ចឹម​បីបាច់ថែរក្សាពីគ្រប់ខេត្តក្រុងមកដល់ពេលនេះមានក្មេងនៅក្នុងមណ្ឌលនេះខ្លះបានចេញទៅបន្តការ​សិក្សានៅសកលវិទ្យាមានបរិញ្ញាប័ត្របរិញ្ញាប័ត្ររងជាច្រើននាក់និងមានកុមារកំព្រានៅក្នុងមណ្ឌលចំនួន ៩៤នាក់ កំពុងស្ថិតក្រោមការគ្រប់គ្រងព្រមទាំងអ្នកមើលថែនិងបង្ហាត់បង្រៀនជំនាញចំនួន១៩​នាក់ទៀត។ ដូចនេះមជ្ឈមណ្ឌលមានការជួបប្រទះនូវការខ្វះខាតដែលទាមទាឲ្យមានការជួយឧបត្ថម្ភគាំទ្រពី​សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសដើម្បីបានជួយដល់កុមារកំព្រានិងជនគ្មានទីពឹងទទួល​បានជំនាញនិងចំណេះដឹងសំរាប់ជីវិតរបស់គេនៅពេលអនាគត។

លោកប៉ាងយោងថាមពលអនុប្រធានក្រុមខ្មែរម៉ូតូស្ពតបានឲ្យដឹងថាអំណោយសំរាប់ចែកជូន​ប្អូនៗកុមារកំព្រារួមមាន​ប៊ិចសៀវភៅខ្មៅដៃជ័រលុបគូល័រថវិកាម្នាក់មួយម៉ឺនរៀលបុគ្គលិក១៩នាក់​ម្នាក់ៗទទួលបាន៣ម៉ឺនរៀលនិង​បានប្រគល់ថវិកាចំនួន១លានរៀលដល់មជ្ឈមណ្ឌល​សំរាប់ទិញ​ម្ហូបអាហារប្រចាំថ្ងៃសរុបជាទឹកប្រាក់មានចំនួន៤លានរៀល។ថវិកាទាំងនេះបានមកពីទឹកចិត្តសប្បុរសរបស់​សមាជិកក្នុង​ក្រុមនិងមួយផ្នែក​ទៀតបានមកពីការជួយឧបត្ថម្ភរបស់ក្រុមហ៊ុនថប់វ័ន(Top One)។

ប្រធានក្រុមខ្មែរម៉ូតូស្ពតលោកធីខេមរិនបានលើកឡើងថា ក្នុងនាមលោកផ្ទាល់និងសមាជិក​ក្នុងក្រុម​មានចិត្តរីករាយខណៈបាននាំគ្នាធ្វើមូលនិធិមនុស្សធម៌ដោយបានបរិច្ចាកនូវថវិកាបន្តិចបន្តួចតាមលទ្ធភាព​ដែលខ្លួនមានចំពោះអ្នកក្រខ្សត់គ្មានទីពុំនាក់អាស្រ័យពិសេសប្អូនៗជាកុមារកំព្រានៅទីនេះ។ថ្វីត្បិតតែថវិកា​នេះតិចតួចក៏ដោយតែវាជាទឹកចិត្តក្នុងការចូលរួមចែករំលែកការខ្វះខាតការលំបាករបស់ប្អូនៗនិងមណ្ឌល​ដែលកំពុងតែមើលថែទាំកុមារកំព្រាជាច្រើននាក់។

លោកធីខេមរិនបានផ្តាំផ្ញើដល់ប្អូនៗកុមារកំព្រាទាំងអស់កុំឲ្យអស់សង្ឃឹមត្រូវតែមាន​ភាពជឿជាក់​លើខ្លួនឯងដោយខិតខំរៀនសូត្រស្តាប់បង្គាប់អ្នកមើលការខុសត្រូវនិងប្រតិបត្តិខ្លួនឲ្យបានល្អជាពលរដ្ឋល្អ​ក្នុងសង្គមចៀសឲ្យឆ្ងាយពីគ្រឿងញៀនរួមគ្នាគោរពច្បាប់ដើម្បីឲ្យប្រទេសយើងមានភាពល្បីល្បាញកាន់តែ​ខ្លាំងនៅក្នុងតំបន់និងលើពិភពលោក។

គួរបញ្ជាក់ផងដែរថានេះជាលើកទី៥ហើយដែលក្រុមខ្មែរម៉ូតូស្ពតបានរួមគ្នាធ្វើមូលនិធិសំរាប់ជួយដល់កុមារ​កំព្រាបន្ទាប់ពីបានជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកាលពីប៉ុន្មានខែមុននេះ។ក្រុមខ្មែរម៉ូតូស្ពតមានគម្រោង​នឹងរួមគ្នាបន្តធ្វើមូលនិធិមនុស្សធម៌នេះឲ្យបានច្រើនថែមទៀតដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក​របស់ជនទីទ័លក្រនិងកុមារកំព្រាពិសេសកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម៕

ដោយ​ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឲ្យអ្នកការ​ទូតចិន​ចប់​អា​ណត្តិចូលសម្តែងការគួសមនិងជម្រាបលា
ទំនាក់ទំនង • កាលពី​ : 11 កន្លងទៅ • បើកមើល : [743]

ភ្នំពេញៈ សម្តេច ហេង​សំរិន ប្រធានរដ្ឋសភាកម្ពុជា​បានអនុញ្ញាតឲ្យលោក ប៉ាន ក្វាងសៀ ឯកអគ្គរដ្ឋទូតចិន​ចប់អាណាត្តិចូលជួបសម្តែងការគួរសមនិងជម្រាបលាកាលពីថ្ងៃទី៣០ ខែ​មេសា ឆ្នាំ ២០១៣នៅវិមានរដ្ឋសភា។

... អានបន្ត


ក្រុមហ៊ុនT.A.G ជប៉ុនផ្តល់កុំព្យូទ័រ១០០គ្រឿង និងប្រព័ន្ធ Cloud System ដល់ព្រឹទ្ធសភាកម្ពុជា
ទំនាក់ទំនង • កាលពី​ : 11 កន្លងទៅ • បើកមើល : [760]

ភ្នំពេញ៖ ក្រុមហ៊ុន   CL&T.A.G Service& Trading Co.,Ltd.   របស់ជប៉ុន បានប្រគល់​កុំព្យូទ័រ​យួរ​​ដៃ​ (Laptop
Computer)  ចំនួន១០០គ្រឿងដល់ព្រឹទ្ធសភាកម្ពុជា ដើម្បីបម្រើដល់ប្រព័ន្ធ បច្ចេក វិទ្យា​ព័ត៌មាននៅក្នុងស្ថាប័ន
កំពូលមួយនេះឲ្យមានលក្ខណៈកាន់តែប្រសើរ​ឡើងថែម​ទៀត។​

... អានបន្ត


ទំនាក់ទំនងមកកាន់ អ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net)
ទំនាក់ទំនង • កាលពី​ : 11 កន្លងទៅ • បើកមើល : [1741]

អ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ជាវ៉ិបសាយផ្សាយចេញជាខេមរភាសា មានទីស្នាក់ការកណ្ដាលរបស់ខ្លួនស្ថិតនៅរាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រសួង​មហាផ្ទៃ​ព្រមាន​បក្ស​ប្រឆាំង​ដើរ​ ហែ​ក្បួន​ទាមទារ​កែទម្រង់​គ.ជ.ប

 គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា បក្ស...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [288]


រដ្ឋមន្ត្រីការ​បរទេស អាម៉េរិក​គ្រោងនឹងមក​បំពេញទស្សន​កិច្ចនៅកម្ពុជា​

ភ្នំពេញ​៖ លោក​ចន ឃែរី​ រដ្ឋមន្ត្រីការបរទេសសហរដ្ឋ​អ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [242]


អគ្គិសនីកម្ពុជា​ផ្អាកការផ្គត់​ផ្គង់អគ្គិសនី ​ចាប់ទី១៦​ រហូតដល់​ ទី១៩មករា​

ភ្នំ​ពេញ៖ អគ្គិសនី​កម្ពុជា (EDC) បានចេញ​សេចក...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [246]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 42 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 228 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 276 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745934​ នាក់