សម្តេចប្រធានរដ្ឋសភាអនុញ្ញាតឲ្យអ្នកការ​ទូតចិន​ចប់​អា​ណត្តិចូលសម្តែងការគួសមនិងជម្រាបលា
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញៈ សម្តេច ហេង​សំរិន ប្រធានរដ្ឋសភាកម្ពុជា​បានអនុញ្ញាតឲ្យលោក ប៉ាន ក្វាងសៀ ឯកអគ្គរដ្ឋទូតចិន ចប់អាណាត្តិចូលជួបសម្តែងការគួរសមនិងជម្រាបលាកាលពីថ្ងៃទី៣០ ខែ​មេសា ឆ្នាំ ២០១៣​ នៅវិមាន​រដ្ឋស​ភា។

          ក្នុងជំនូបនោះសម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ​លោក ប៉ាន ក្វាងសៀ ដែលបានមកសម្តែងការការគួរសម និង ជម្រាបលា​នៅពេល​លោកត្រូវបានចប់អាណាត្តិ​ជា​ឯក​អគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណ​រដ្ឋ​ប្រជាមាតិចិនប្រចាំកម្ពុជា។

          សម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចការការងារបំពេញការទូតយ៉ាងសកម្មនៅ​ប្រទេសកម្ពុជា​ក្នុងអាណត្តិ​ការទូតអស់រយៈពេលជាង៣ឆ្នាំកន្លងមកនេះ។ ក្នុងពេល​លោក​បំពេញការទូតលោកបានសហការល្អជាមួយ ស្ថាប័ននីតិបញ្ញាត្តិ​ ស្ថាប័ននីតិប្រតិបត្តិ ព្រមទាំងបណ្តាក្រសួង រាជធានី គ្រប់ខេត្តក្រុងទូទាំងប្រទេស និង​ជម្រុញ​​ឲ្យ​ទំនាក់​ទំនង​ចំណងសាមគ្គីភាព មិត្តភាពពិសេសនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រជាជន និង​ប្រទេសទាំងពីកម្ពុជា‑ចិន ឲ្យកាន់តែល្អប្រសើរ​និងរឹ​ងមំាខ្លាំក្លាឡើងឥតឈប់ឈរ។

          សម្តេចបានបន្តទៀតថា​សាធារណរដ្ឋប្រជាមានិតចិន​កំពុងមានតួនាទីយ៉ាងសំខាន់ នៅក្នុងប្រទេសកម្ពុជាទាំងទំនាក់ទំនងការទូត និងទំនាក់ទំនងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សុខាភិបាល និងយោធា និយាយរួមលើគ្រប់វិស័យ។សម្តេចបានចូលរួមអបអរសាទ ការ​ប្រារព្ធខួបលើកទី៥៥ឆ្នាំ នៃការ​បង្កើត​​​ទំនាក់ទំនងការទូតកម្ពុជា‑ចិន​ដែលភាគីទាំង​ពីរ​កំណត់​​ថា ជាឆ្នាំមិត្តភាពកម្ពុជា‑ចិន តាមរយៈកំណត់​នេះបាន​ធ្វើឲ្យកម្ពុជា-ចិនរៀបចំសកម្ម ភាព នានា ដើម្បីអបអរខួបអនុស្សាវរីយ៍ឲ្យកាន់តែអធិកអធម ។​

          សម្តេចប្រធានបានលើកឡើងផងឌេរថានាពេលថ្មីៗនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹក​នាំ​គណៈប្រតិភូ​កម្ពុជាទៅទស្សកិច្ចនៅប្រទេសចិនហើយមិត្តចិន​បាន​ប្រកាស​ផ្តល់ជំនួយឥតសំណង​ដល់កម្ពុជា​ចំនួន៣០០យ័ន និងប្រាក់កម្ចីសម្បទានក្នុងកម្រិត​ការ​ទាប​ចំនួន៥០០លានដុល្លាអាមេរិក សម្រាប់ការ​អភិវឌ្ឍ​ប្រទេស។ ក្នុងរយៈពេល​ប្រមាណ១០ឆ្នាំ កន្លងមកនេះចិនជាអ្នកផ្តល់ជំនួយធំជាងគេសម្រាប់ការកសាងផ្លូវ ស្ពាន នៅកម្ពុជា ។

          អ្នកនាំពាក្សសម្តេចប្រធានរដ្ឋសភា លោក គាំម កុសលប្រាប់ឱ្យដឹងថានៅក្នុង​ជំនូប​សវនាការលោក ប៉ាន ក្វាងសៀ​ អគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិត​ចិន​បានថ្លៃងអំណ​គុណសម្តេចប្រធានដែលបានបាន​អនុញ្ញាតឲ្យរូបលោក​ចូលជួបសម្តែង​ការគួរ​សម និង​ជម្រាប​លាកន្លងមកសម្តេចតែងតែជួយគាំ​ទ្រដល់បេស​កម្មរបស់​លោក​រហូតទទួលបាន​ជោគជ័យក្នុងការពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា‑ចិន។​លោកមាន​សេច​ក្តី​រីករាយ​ចំពោះការរីកចំរើននិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា​ដែលនឹកស្មានមិន​ដល់។

          លោកគាំម កុសល បន្តថាគោលបំណងសំខាន់នាថ្ងៃនេះគឺចូល​សម្តែង​ការអគុណ និងជម្រាបលាដើម្បី​ធ្វើមាតុភូមិនិវត្តទៅមាតុប្រទេសវិញ។ លោកក៏បានបញ្ជាក់ថា​នៅថ្ងៃទី​១៤ ខែឧសភា ឆ្នាំ២០១៣ នៅ​ស្ថាន​ទូត​ចិន នឹងប្រារព្ធពិធីមួយ​ដើម្បីអបអរខួបលើក​ទី៥៥​ឆ្នំានៃទំនាក់ទំនងការទូតកម្ពុជា‑ចិន ​ហើយលោក​ក៏បាន​អញ្ជើញ​សម្តេចប្រធានចូលរួម។​តប​តាមការអញ្ជើញពីឯកអគ្គរដ្ឋទូត សម្តេច ប្រធាន រដ្ឋសភាក៏បានយល់​ព្រម​ចូលរួម​នៅក្នុង​ពិធីនោះ។

          លោកឯកអគ្គរដ្ឋទូតក៏បានសន្យាថាទោះបីលោក បានចប់អាណត្តិ​ការទូតនៅកម្ពុជា​ក្តី ឬបំពេញជា​ឯកអគ្គរដ្ឋ​ទូតនៅ ប្រទេសផ្សេងៗក្តី ឬនៅស្ថាប័នផ្សេងទៀតក្តី​លោកនៅ​តែបន្តជម្រុញ​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីកម្ពុជា‑ចិនឲ្យកាន់ខ្លាំក្លាថែមទៀត៕

ដោយ៖ សំអាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ក្រុមខ្មែរម៉ូតូស្ពតនាំយកសម្ភារៈសិក្សានិងថវិកា​ជួយ​ដល់​កុមារ​កំព្រានៅមជ្ឈមណ្ឌលមែកឈើ
ទំនាក់ទំនង • កាលពី​ : 12 កន្លងទៅ • បើកមើល : [873]

ភ្នំពេញ ៖ យុវជនក្រុមខ្មែរម៉ូតូស្ពត( KSB) នៅរសៀលថ្ងៃទី២៧ខែមេសានេះបាននាំយកនូវសម្ភារៈ​សិក្សានិងថវិកាទៅផ្តល់ជូនមជ្ឈមណ្ឌលមែកឈើស្ថិតនៅភូមិខាងលិចវត្តសង្កាត់កំបូលខណ្ឌ​ពោធិ៍សែនជ័យដើម្បីជួយរំលែកការខ្វះខាតមួយចំនួននៅក្នុងមណ្ឌល។

... អានបន្ត


ក្រុមហ៊ុនT.A.G ជប៉ុនផ្តល់កុំព្យូទ័រ១០០គ្រឿង និងប្រព័ន្ធ Cloud System ដល់ព្រឹទ្ធសភាកម្ពុជា
ទំនាក់ទំនង • កាលពី​ : 12 កន្លងទៅ • បើកមើល : [919]

ភ្នំពេញ៖ ក្រុមហ៊ុន   CL&T.A.G Service& Trading Co.,Ltd.   របស់ជប៉ុន បានប្រគល់​កុំព្យូទ័រ​យួរ​​ដៃ​ (Laptop
Computer)  ចំនួន១០០គ្រឿងដល់ព្រឹទ្ធសភាកម្ពុជា ដើម្បីបម្រើដល់ប្រព័ន្ធ បច្ចេក វិទ្យា​ព័ត៌មាននៅក្នុងស្ថាប័ន
កំពូលមួយនេះឲ្យមានលក្ខណៈកាន់តែប្រសើរ​ឡើងថែម​ទៀត។​

... អានបន្ត


ទំនាក់ទំនងមកកាន់ អ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net)
ទំនាក់ទំនង • កាលពី​ : 12 កន្លងទៅ • បើកមើល : [2052]

អ៊ិចប្រេសអាប់ដេតដត់ណេត (ExpressUpdate.Net) ជាវ៉ិបសាយផ្សាយចេញជាខេមរភាសា មានទីស្នាក់ការកណ្ដាលរបស់ខ្លួនស្ថិតនៅរាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។

... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ពលរដ្ឋ៤៥៣គ្រួសារនៅខេត្ដព្រះវិហារ ទទួលបានកម្មសិទ្ធដីធ្លី

ពលរដ្ឋ៤៥៣គ្រួសារនៅខេត្ដព្រះវិហារ  ទទួលប...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [338]


ឡាន ​ ២បុក​គ្នា​នៅប្រទេស​ស្កុត​លែន ​ឆក់យក​ជីវិតម​នុស្ស​ ២នាក់​

ប្រទេសស្កុតលែន៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ គ្រោះថ្នាក់ច...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [352]


បទអត្ថាធិប្បាយ៖ តើចុង​បញ្ចប់​នៃ​ភាពមិនច្បាស់​លាស់​នៅក្រោយ​ការ​បោះ​ឆ្នោត​ នីងបែរ​ជា​ល្អ​វិញ​ទេ​?

ការបោះឆ្នោតជាតិលើកទី៥ ត្រូវបាន​ពណ៌​នា​យ៉ាង​ទ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [394]


ព្យុះទីហ្វុង​​ Fitow បោក​បក់​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ចិន​

ប្រទេសចិន៖អ្នកព្យាករណ៍អាកាស...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [407]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 331 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 742 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 197 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 963642​ នាក់