Selena Gomez​ ស្រក​គីឡូ​ព្រោះ​ Justin Bieber
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ​ ខណៈ​ពេល​ដែល​ទំនាក់ទំនង​ស្នេហា​របស់​តារា​ចម្រៀង​ប៉ុប​វ័យ​ក្មេង​ Justin Bieber​ និង ​Selena Gomez​ មាន​ភាព​រកាំរកូស​ គេ​ឃើញ​ Justin​ តែង​តែ​បង្ហោះ​រូប​គេ​ជាមួយ​នឹង​តារា​ម៉ូដែល​ Barbara Palvin​ ដែល​ធ្វើ​ឲ្យ​  Selena​ មាន​ការ​ប្រចណ្ឌ​ខឹង​ ហើយ​ក៏​ស្រក​គីឡូ។

ទំនាក់ទំនង​ស្នេហា​​រវាង​តារា​វ័យ​ក្មេងល្បីល្បាញ​ទាំង​ ២​ Justin Bieber​ និង ​Selena Gomez​ នេះ ​ហាក់​បី​ដូច​ជា​មិន​ទាន់​មាន​ភាព​នឹងន​នៅ​ឡើយ​ទេ។ ថ្មីៗ​នេះ​មាន​សារព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​ថា​ Selena​ ឥឡូវ​នេះ​ស្គម​ខ្លាំង​ដោយ​សារ​តែ​នាង​ពិបាក​ចិត្ត​រឿង​ Justin Bieber​ និង​តារា​ម៉ូដែល​ Barbara Palvin​ ដែល​តែង​តែ​ឃើញ​ដើរ​ជាមួយ​ Justin​ ជា​ញឹកញាប់។

ប្រភព​បាន​ប្រាប់​សារព័ត៌មាន​ “​ទំនាក់​ទំនង​ស្នេហា​របស់​ Selena​ និង​ Justin​ បាន​ធ្វើ​ឲ្យ​នាង​ស្រក​គីឡូ​ហើយ​ស្គម​ខ្លាំង។ នាង​មិន​ព្រម​ញាំ​អី​ទេ​ ពី​ព្រោះ​នាង​ខឹង​នឹង​  Justin​ ហើយ​នាង​មាន​មន្ទិល​នឹង​ភាព​ស្មោះ​ត្រង់​ដែល​ Justin​ មាន​ចំពោះ​នាង។

នាង ​តប់ប្រមល់​ខ្លាំង​នៅ​ពេល​ដែល​ដឹង​ថា​ថ្មីៗ​នេះ​ Justin​ បាន​បន្ថែម​ថ្ងៃ​ដើម្បី​ប្រគំ​តន្ត្រី​ឲ្យ​បាន​ច្រើន​ ហើយ​មិន​មាន​ពេល​នៅ​ជាមួយ​នាង​ទេ”។

ប្រភព​ក៏​បាន​បន្ថែម​ទៀត​ថា​ តារា​ចម្រៀង​ និង​សម្ដែង​ស្រី​ វ័យ​ ២០​ឆ្នាំ​ថែម​ទាំង​បាន​ប្រាប់​ពី​អ្វី​ដែល​នាង​ចង់​បាន​ក្នុង​ទំនាក់​ទំនង​ រវាង​គេ​ទាំង​២​នេះ​ទៀត​ផង។

ដំណឹង​ល្អ​គឺ​ មុន​នេះ​ព័ត៌មាន​ HollywoodLife.com​ បាន​ឲ្យ​ដឹង​ថា​ គូស្នេហ៍​មួយ​គូ​នេះ​បាន​ត្រូវ​គ្នា​វិញ​ហើយ​ ពី​ព្រោះ​គេ​បាន​ឃើញ​តារា​ចម្រៀង​ប្រុស​វ័យ​ ១៨​ឆ្នាំ​នោះ​បង្ហោះ​រូបថត​ Selena​ នៅ​ Instagram។

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជានឹងធ្វើខ្លួនឲ្យទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [733]

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៥នេះ បានសម្តែងនូវមហិច្ឆិតាក្នុងការដឹកនាំប្រទេស​ក្លាយពីប្រទេស​​ដែល​មានចំណូលទាប​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម កម្រិតទាប ក្នុង រយៈពេលខ្លីខាងមុខនេះ ... អានបន្ត


​អូស្ត្រាលី​ផ្តល់​​ហិរញ្ញប្បទា​ន​​ប្រមាណ​៨៥,៣​​លាន​ដុល្លារ​លើ​កិច្ច​សហការអភិវឌ្ឍ​​កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [630]

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ត្រាលី​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ស​ ម្រា​ប់​ឆ្នាំ​២០១៣-២០១៤ ប្រមាណ​៨៥,៣ លាន​​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​លើ គម្រោង​ក្នុង​វិស័យ​សុខាភិបាល​អប់រំ និង​បណ្តុះ​បណ្តាល កសិកម្ម អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​បោសសម្អាត​មីន​ផងដែរ​។​... អានបន្ត


​ក្រុមហ៊ុនធានារ៉ាប់រង​រដ្ឋកាមិនកូ​ កើនទុន​ដល់៤២លាន​ដុល្លារក្នុង​ឆ្នាំ​២០១៣​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [715]

ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងរដ្ឋកាមិនកូ បានកើនទុនហៅថា បុព្វលាភរ៉ាប់រងដល់ទៅ៤២លាន​ដុល្លារក្នុងឆ្នាំ២០១៣ បើគិត ជាភាគរយស្មើនឹង១៥ភាគរយ។បុព្វលាភនេះ គិតចាប់ពីឆ្នាំ​២០០​២​ដែលមានទុនតែ៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ​របាយ​... អានបន្ត


​អូស្ត្រាលីបានផ្ដ​ល់​ជំនួយ៦០០ ​លានដុល្លារដល់កម្ពុជា​
សេដ្ឋកិច្ច • កាលពី​ : 10 កន្លងទៅ • បើកមើល : [551]

ភ្នំពេញៈ ​អូស្ត្រាលី​បានផ្ដល់​ជំនួយ​ជិត ៦០០ លាន​ដុល្លារ​អាមេរិក​មក​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​កាត់បន្ថយ​ភាពក្រីក្រ តាម រយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ហើយ​ជំនួយ​អូស្ត្រាលី​គឺ​ផ្ដោតទៅលើ​វិស័យ​សុខាភិបាល និង អប់រំ និង​ទៅលើ​ការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ការ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​មក​កាន់​ទីផ្សារ​ផងដែរ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ក្រុម​ Liverpool​ លុត​ក្រុម​កាំភ្លើងធំ​ ​Arsenal ​ដោយ​លទ្ធផល​ ៥-១​

អង់គ្លេស៖ កាលពីវេលាម៉ោង ៧នឹង៤៥នាទីក្នុងរាត្រីថ្ងៃស...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [434]


ស្រ្តីជន​​​​​​​​​ជាតិ​អង់គ្លេស​ ២នាក់​បានលង់​ទឹក​ស្លាប់​នៅក្បែរ​កោះ ​Tenerife​​​

ចក្រភពអង់គ្លេស៖ កាលពីពេលថ្មីៗនេះ ស្រ្តីជនជាតិអង់គ្...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [768]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 20 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 57 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 285 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 744310​ នាក់