​ក្រសួង​ព័ត៌មាន​បណ្តុះបណ្តាល​មន្ត្រី​ក្រោម​ឱវា​ទពី​ការងារ​គ្រប់​គ្រង​ឯ​កសារ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 11 កន្លងទៅ )  

ភ្នំពេញៈ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន និងដោយបានការឧបត្ថម្ភពីគណៈកម្មាធិការជាតិ យូណេស្កូ អគ្គនាយកដ្នាន​ទីភ្នាក់​ងារ​សារ​ព័ត៌មានកម្ពុជា AKP បានបើកវគ្គបណ្តុះបណ្តាល​មួយ ស្តីពីការគ្រប់គ្រងបណ្ណាសារ ក្រោមវត្តមានលោករដ្ឋមន្ត្រីក្រសួង​ព័ត៌​មានខៀវ កាញារីទ្ធ។លោកស្រី សុខ មុំនិមល អគ្គនាយិការទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានលើក​ឡើងថា វគ្គសិក្សា​នេះ​មានរយៈពេល​៤ថ្ងៃ​គិត​ចាប់​ពីថ្ងៃ០៥ដល់ថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៣ ដោយ​មានសិក្ខាកាមសរុបចំនួន៣០នាក់ សុទ្ធសឹងជា​មន្ត្រីគ្រប់គ្រង​ព័ត៌មាន​ឯក​សារមកពី​គ្រប់​អគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន និងមកពីមន្ទីរព័ត៌មានរាជធានី-ខេត្តចំនួន​១៦នាក់​។

ក្នុងនោះមកពីខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ បាត់ដំបង សៀមរាប ព្រះសីហនុ កំពង់ធំ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ចាម តាកែវ ស្វាយរៀង កំពត រាជធានីភ្នំពេញ កំពង់ស្ពឺ និងខេត្តកណ្តាល។វគ្គសិក្សានេះបង្រៀនដោយ​មន្ត្រីជំនាញ​មក​ពីនាយកដ្ឋាន​តំកល់ឯកសារជាតិ នៃទីស្តី​ការ​គណៈរដ្ឋមន្ត្រី ហើយផ្តោតជាសំខាន់លើការគ្រប់គ្រងឯកសារនានា ការងារចងក្រងសំណុំ​លិខិត ការងាររៀបចំនិងការងារកែសម្រួលឯកសារ ការងារស្ថិតិត្រួតពិនិត្យបណ្ណាសារ ការងារ​គ្រប់​គ្រង និងរក្សាឯកសារការរៀបចំ និងការថែរក្សាបណ្ណាសារ ជាពិសេសពីបច្ចេកទេសថែ​រក្សា​ហ្វីល ឬ ឯកសាររូបថត។

 រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការងារឯកសារនេះ​សំខាន់ណាស់ ពិសេសចំពោះផ្នែកសារព័ត៌មាន​បណ្ណា​សារ ពិតជាសំខាន់ណាស់ ដែលគ្រប់​អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ ព្រោះបណ្ណាសារវាជាខួរក្បាល​ធ្វើឲ្យយើងចេះ​
គិ​ត​​គូរ ចេះឆ្លើយ ហើយអាចដោះស្រាយសភាពការណ៍បានទាន់ពេលវេលា​នៅពេលដែលយើង​ត្រូវ​ការបន្ទាន់។

លោករដ្ឋមន្ត្រីបន្តថានៅកម្ពុជាយើងច្រើនធ្វេសប្រហែសមិនសូវជាចេះថែរក្សាឯកសារហើយបញ្ហានេះវាក្លាយជាទំលាប់មិនល្អមួយ ប៉ុន្តែការរៀបចំជាលក្ខណៈវិទ្យាសាស្ត្រ ដែលអាច​ថា​ពីជំនាន់មួយ ទៅជំនាន់មួយ ដែលអាចឲ្យយើងរកបានភ្លាមនោះ វាជាការ​លំ​បាក​​មួយ។ ដូច្នេះទើបបច្ចុប្បន្ននេះ យើងចាប់ផ្តើមយកចិត្តទុកដាក់ឡើងវិញ ជាពិសេសនៅតាមខេត្ត ដែលពុំសូវមាន​មន្ត្រីជំនាញ​ច្រើន​នោះ ទើបថ្ងៃនេះដោយបានសហការជាមួយអង្គការ​យូណេ​ស្កូនិងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP រៀបចំ​បង្កើតវគ្គសិក្ខាសាលានេះ ដើម្បី​ឲ្យមន្ត្រីយើងគាត់មានបទពិសោធន៍ ហើយមានលក្ខណៈមួយយកចិត្តទុកដាក់ចេះរៀបចំ​ថែ​រក្សា​ឯក​សារ បានត្រឹមត្រូវតាមបច្ចេកទេសដូចៗគ្នា​ ដោយចាប់ផ្តើមពីក្រសួងព័ត៌មាននេះ​ទៅ៕ ដោយ៖ សស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

បង្កើតសមាគមន៍មនុស្សចាស់នៅទូទាំងប្រទេស
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [731]

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យមន្ត្រីពាក់ពន្ធ័ទាំងអស់ ត្រូវរួមគ្នាបង្កើតសមាគមន៍មនុស្សចាស់ឲ្យបានកាន់តែច្រើនថែមទៀតនៅទូទាំងប្រទេស ដើម្បីធ្វើការឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់មនុស្សចាស់ នាពេលបច្ចុប្បន្ននេះ។... អានបន្ត


ជប៉ុនជួយពង្រឹងការគ្រប់គ្រង​ច្បាប់​កម្ម​សិទ្ធិ​ដីធ្លី​ក្រ​សួង​រៀបចំដែនដី នគររូបនី យកម្មនិងសំណង់និងក្រសួងយុត្តិធម៌
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [655]

រដ្ឋាភិបាលជប៉ុនជួយពង្រឹងការគ្រប់គ្រងច្បាប់កម្មសិទ្ធិដីធ្លី ដល់ក្រសួងរៀប ចំដែន ដី នគររូបនី យកម្មនិងសំណង់ និងក្រសួងយុត្តិធម៌ ដើម្បីធានាឲ្យ ពលរដ្ឋកាន់ តែមានសិទ្ធិពេញ លេញក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន ដោយស្របច្បាប់និងគ្មានផលទំនាស់កើតឡើង។... អានបន្ត


វិទ្យាស្ថាន​សហប្រតិបត្តិ​ការណ៏អន្តរជាតិ​កម្ពុជាបានបង្រៀន​ពីវិធីអប់រំចិត្ត​សាស្រ្តដល់និស្សិត​
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 10 កន្លងទៅ • បើកមើល : [778]

ភ្នំពេញ៖ និស្សិតវិទ្យាស្ថានសហប្រតិបត្តិការណ៏អន្តរជាតិកម្ពុជាចំនួន១០០០នាក់ បាន​ចូលរួ​ម​សិក្ខា​សាលា​ស្តីពីចិត្តសាស្រ្តដែលរៀបចំឡើងដោយវិទ្យា​ស្ថានសហ​ប្រតិប​ត្តិ​ការណ៏អន្ត​រជា​តិ​ក​ម្ពុ​ជា​ ក្រោម​វត្តមាន ឯ/ឧបណ្ឌិត ដួងចាន់ជួងចាន់អម្រិត នាយកវិទ្យាស្ថាន​ស​ហប្រតិ​បត្តិ​ការ​ណ៏អន្តរជាតិកម្ពុជា ។... អានបន្ត


កម្ពុជាកំពុងសិក្សាពីរបៀបធ្វើរបាយការណ៍ពិសេសមួយ ដែលផ្តោតលើភាពរីកចំរើននៃការអនុវត្តកាតព្វកិច្ចលើអនុសញ្ញាសិទ្ធជនពិការ
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [672]

ភ្នំពេញ៖ អ្នកស្រី CATHERINE PHUONG អ្នកសម្របសម្រួលផ្នែកច្បាប់ នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស នៃអង្គការសហប្រជាតិប្រចាំនៅកម្ពុជាបានថ្លែងនៅក្នុងសិក្ខាសាលា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ថា កម្ពុជាគួរតែមាន របាយការណ៍ ជាក់លាក់មួយនិយាយអំពីការចាត់វិធានការនានា ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់មន្ត្រីពាក់ពន្ធ័ ដែលស្របតាមអនុសញ្ញាស្តីពីសិទ្ធជនពិការ ខណៈ ដែល ប្រទេសនេះ បានផ្តល់នូវសច្ចាប័នរួចហើយលើអនុសញ្ញាសិទ្ធជនពិការ។... អានបន្ត


សមាគមសារព័ត៌មាន បានបង្កើតសហព័ន្ធអ្នកសារព័ត៌មានជាតិកម្ពុជា
សិក្ខាសាលាស្ដីពីអប់រំ • កាលពី​ : 11 កន្លងទៅ • បើកមើល : [700]

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានផ្តួចផ្តើមការពិភាក្សាមួយដែលបានឈានដល់ការបង្កើតសហព័ន្ធសារព័ត៌មាន ដើម្បីអោយមានការរួបរួមគ្នាក្នុងសហគមអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

ទំនប់វារីអគ្គិសនីដនសាហុងផ្តល់ផលប៉ះពាល់ដល់មនុស្ស និងសត្វរាប់លាននាក់

ភ្នំពេញ៖ យោងតាម​របាយការណ៍​ថ្មី​មួយ ស្តីពី​ការវាយតម...អានបន្ត

បរិស្ថាន-ថាមពល • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [533]


ស្រី​ស្នេហ៍​មិន​ជិះ​ម៉ូតូ​ជា​មួយ បោះ​ពួយ​បុក​រថយន្ត​បង្ហាញ​ចិត្ត​ស្មោះ

រាជធានីភ្នំពេញ ៖​ យុវជន​ឈាម​ក្តៅ​ម្នាក់​ ដោយ...អានបន្ត

សន្តិសុខសង្គម-ចរាចរ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [369]


ពួក​ឧទាម​អ៊ីស្លាម​បាញ់សំលាប់​ជនជាតិ​ស៊េរី​ជាង​ ១០នាក់​

ប្រទេសស៊េរី៖ យោងតាមប្រភពព័ត៌មានមួយបានអោយដឹងថា​ នៅក...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [410]


អាជ្ញាធរអេដស៍​កម្ពុជាចែក​រំលែកបទពិ​សោធន៍​ការទប់​ស្កាត់ការ​ឆ្លងមេរោគ​អេដស៍​ដល់អន្តរ​ជាតិ​

ភ្នំពេញ៖ ប្រធានអាជ្ញាធរអេដស៍អះអាងថា ប្រទេសកម្ពុជាន...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [318]


​កម្ពុជា-វៀតណាម ​បញ្ចប់​ការចរចា​សន្ធិ​សញ្ញា​ស្តីពី​បត្យាប័ន​

ភ្នំពេញ៖បន្ទាប់ពីកិច្ចចរចាលើ សេចក្តីព្រាងសន្ធិសញ្ញ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [306]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 579 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1503 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 917 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 751241​ នាក់