​នៅក្នុង​ឆ្នាំ​២០១៣ ​អង្ករកម្ពុជា​នាំចេញទៅ​កាន់ទីផ្សារ​បរទេស​មាន​ចំនួន​កើនឡើង ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ បើទោះបីប្រទេសកម្ពុជា ជួបស្ថានការណ៍តឹងតែងពីរឿងបាតុកម្មទាម​ទារតម្លើងប្រាក់​ឱ្យ​បាន១៦០ ដុល្លារ របស់ក្រុមកម្មករ-កម្មការិនីយ៉ាងនេះក្តី គេសង្កេតមើលឃើញថា បញ្ហាទាំងអស់នោះ មិនបានប៉ះពាល់ដល់ ការនាំ អង្ករ​កម្ពុជាទេ។​ផ្ទុយទៅវិញ ការ​នាំអង្ករកម្ពុជា​ចេញ​ទៅក្រៅស្រុកនោះកើន​ឡើង​ទ្វេរ​ដង​ក្នុង​ឆ្នាំ​២០១៣ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១២។

បើយោងតាម​របាយ​ការណ៍​របស់​ក្រុម​ការងារ​វិស័យ​ស្រូវ-អង្ករ នៃ​វេទិកា​រាជ​រដ្ឋា​ភិ​បាល-ផ្នែក​ឯកជន របស់​លេខា​ធិការ​ដ្ឋាន ច្រក​ចេញ​ចូល​តែ​មួយ បាន​បង្ហាញ​ថា រយៈ​ពេល​ពេញ​១ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​អង្ករ ចំនួន ៣៧​ម៉ឺន​៨ពាន់​៨៥៦តោន ពោល​គឺ​កើន​ឡើង ៨៤% បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១២ ដែល​មាន​ចំនួន​ត្រឹម​តែ ២០ម៉ឺន​៥ពាន់​៧១៧តោន​តែ​ប៉ុណ្ណោះ។

វិស័យ​កសិ​កម្មនៅប្រទេស​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា គឺ​ជា​វិស័យ​អាទិ​ភាព​មួយ​ក្នុង​ការ​ជម្រុញ​សេដ្ឋ​​កិ​ច្ច ដោយ​សារ​ប្រជា​ជន​កម្ពុជា​ភាគ​ច្រើន​គឺជា​កសិករ។ កម្ពុជា​បាន​កំណត់​គោល​ដៅ​នាំ​អង្ករ ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​យ៉ាង​ហោច​១លាន​តោន​នៅ​ឆ្នាំ​២០១៥ ដើម្បី​​បង្កើន​​ជីវភាព​​ប្រជា​​កសិ​​ករ​​​​។

កម្ពុជាបាន​​នាំ​​ចេញ​​អង្ករ​​ទៅ​​កាន់​​៦៦​ប្រទេស​​ជុំវិញ​​ពិភព​​លោកប៉ុន្តែ​​តាម​​របាយ​ការ​ណ៍​​របស់​ក្រុម​ការ​ងារ​វិស័យ​ស្រូវ -អង្ករ ប្រទេស​១០​ដែល​នាំ​ចេញ​អង្ករ​បាន​ច្រើន​ជាង​គេមានបារាំង​៥ម៉ឺន​៧ពាន់​​​​​២៣២តោន,ប៉ូឡូញ​៥ម៉ឺន​៥ពាន់​៨៧៩តោន, ម៉ាឡេស៊ី ចំនួន​៥ម៉ឺន​១ពាន់​៨២៣​តោន, ហូឡង់ ចំនួន​២ម៉ឺន​៩ពាន់​៦៩៩តោន,ចិន​២ពាន់​៨ពាន់​៣០២​តោន, ថៃ ២ម៉ឺន​៣ពាន់​៥៥០តោន, ប្រទេស ហ្គាបុណ (Gabon) ចំនួន១ម៉ឺន​៤ពាន់​៧០៨តោន,ប្រទេស​អេស្ប៉ាញ​១​ម៉ឺន​​១ពាន់​៧៩២តោន, សហ​រដ្ឋ​អាមេរិក​ ចំនួន​១ម៉ឺន​១ពាន់​៣៧៣តោន និង​ប្រទេស​អាល្លឺ​ម៉ង់មាន​ចំនួន​១ម៉ឺន​៥៦៤​តោន។

គួរបញ្ជាក់ផងដែរថាការនាំអង្ករចេញ​របស់​កម្ពុជា ត្រូវ​គេ​ឃើញ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ផ្ដើម​​​​​​ចេញ​ពី​បរិមាណ​​​​នាំ​ចេញ​ត្រឹម​១ម៉ឺន​២ពាន់​៦១៣​តោន​ប៉ុណ្ណោះ ក្នុងឆ្នាំ​២០០៩ និង​បាន​កើន​ដល់​ជាង​៣៧ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៣។ អង្ករ​ក្រអូប​កម្ពុជា​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ បាន​ឈ្នះ​ពាន​រង្វាន់ «អង្ករ​គុណ​ភាព​ល្អ​បំផុត​របស់​ពិភព​លោក» ឆ្នាំ​២០១៣ នៅ​ទី​ក្រុង​ហុង​កុង ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុ​ន​នាំ​អង្ករ​ចេញ មា​សុទិដ្ឋិ​និយម​ថា ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៤ នឹង​កើន​ឡើង​ថែម​ទៀត៕ដោយ៖ ភីនរ៉ា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [713]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [544]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [574]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [572]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [586]

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

មន្ត្រីជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​អះអាងថា ​កម្ពុជានឹងមាន​ប្រព័ន្ធថវិកាថ្មី​នៅឆ្នាំ២០១២០​

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [326]


ពហុកីឡដ្ឋានតេជោមរកតគ្រោងបើក ការដ្ឋានសាងសង់នៅមុនថ្ងៃបុណ្យ ចូលឆ្នាំខ្មែរ

ពហុ​កីឡដ្ឋានតេជោមរកត​គ្រោងនឹងបើកការដ្ឋានសាងស...អានបន្ត

កីឡាបាល់ទាត់ជាតិ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [616]


​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​បាន​ថយ​ចុះ​២៩​នាក់ ​រយៈ​ពេល​១០​ ខែ ​ឆ្នាំ​២០១៣​នេះ​

អ្នក​​ស្លាប់​​ដោយ​សារ​​ជំងឺ​​គ្រុន​ចាញ់​​បាន​​ថយ​ច...អានបន្ត

សុខភាព-អនាម័យ • កាលពី​ : 11 ឆ្នាំមុន • បើកមើល : [312]


មនុស្ស ៧​​​លាននាក់ជុំវិញពិភពលោកបានស្លាប់ដោយសារការបំពុលបរិយាកាស

ព័ត៌មានអន្តរជាតិ៖ យោងតាមអង្គការសុខភាពពិភពលោកបានប៉ា...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [319]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 121 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 1349 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 273 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 747328​ នាក់