​ផលិតក​ររោង​ម៉ាស៊ីនកិនស្រូវ​នៅតែជួប​បញ្ហាលំបាក​ក្នុង​ការ​នាំ​អង្ករចេញ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 10 កន្លងទៅ )  

ភ្នំពេញ៖ ផលិតកររោងម៉ាស៊ីនកិនស្រូវនៅតែជួបបញ្ហាលំបាកក្នុងការនាំអង្ករចេញទៅលក់​ក្រៅ​ប្រទេសបើ ទោះ​បី​ជា​មានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលក៏ដោយ។វិសយ័ឯកជនជាពិសេសផលិតកររោង​ម៉ាស៊ីនកិនស្រូវមានការ​ត្អូញ​ត្អែរអំពីបញ្ហាមួយចំ​នួនពាក់ពន្ធ័ នឹងតំលៃអគ្គិសនីសេវាដឹកជញ្ជូនអង្ករទៅកាន់កំពង់ផែ​នឹងបញ្ហាផ្សេងៗមួយ​ចំនួន​​ទៀតដែលនាំអោយរាំង ស្ទះការនាំចេញស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

លោក លឹមប៊ុនហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិង ជាប្រធានក្រុម ការងារទី៩ ផ្នែក​ ស្រូវអង្ករ​វិស័យ​ឯក​ជន​បានលើកឡើងបែបនេះកិច្ចប្រជុំជាមួយ បណ្តាផលិតករ រោងម៉ាស៊ីន​កិន​ស្រូវ នៅសភា​ពា​ណិ​​ជ្ជកម្ពុជាក្នុងរាជ​ធានី​ភ្នំពេញ​នារសៀលថ្ងៃសុក្រទី៧ខែកុម្ភៈ ។

ក្នុងកិច្ចពិភាក្សានោះ ខាង​ផលិតក​រ​ភាគច្រើនបានត្អូញត្អែរពីបញ្ហាតំលៃអគ្គិសនីនៅមាន​តំលៃខ្ពស់ហើយ​មិន​ដូចគ្នា​ទៀត​ពី តំបន់​មួយទៅតំបន់មួយជាក់ស្តែងនៅខេត្តស្វាយរៀង​លក់​ចេញ​តំលៃ៦០០រៀលក្នុង១គីឡូ​វ៉ាតម៉ោង ហើយ នៅកន្លែងខ្លះទៀតមានតំលៃ​ជាង១៥០០​រៀល​​ក្នុ​​ង ១គីឡូវ៉ាតម៉ោងរីឯសេវា​ដឹក​​​​ជញ្ជូ​ន​​ក៏នូវមានតំលៃ ខ្ពស់ បើធៀប​ទៅនឹងប្រទេសជិត​ខ្វះការគាំទ្រ​ពី បណ្តាធនាគារក្នុងស្រុកដែល​ជា​ហេតុធ្វើអោយក្រុមហ៊ុន មួយ ចំនួន​មិនអាច​ធ្វើ​ការ​ប្រកួតប្រជែង​គ្នាបាន ហើយ​ឈាន​ទៅ​ដល់​ការក្ស័យធន ។

លោក លឹមប៊ុន ហេង មានប្រសាសន៍ថាៈកិច្ចប្រជុំថ្ងៃនេះធ្វើឡើង​ក្នុងគោលបំណងស្វែងរកបញ្ហានានាដែល​ធ្វើ​អោយ​វិស័យឯកជនមានការលំបាកនិងបង្កអោយមានភាព​រាំង​ស្ទះ​ដល់ការនាំអង្ករចេញទៅលក់នៅទីផ្សារ ក្រៅ ប្រទេស ដើម្បីធ្វើសំណើរដាក់ជូនទៅ​​​ក្រ​សួងកសិកម្ម​រុក្ខាប្រមាញ់និងនេសាទ ជួយរកដំណោះ ស្រាយ។

 លោកបន្តថាៈ​បច្ចុប្បន្ន​​​នេះ​ប្រជា​កសិករផលិតស្រូវបានប្រមាណជា៥លានតោនស្មើនឹងជាង ៣លាន តោន​អង្ករ​​ក្នុង​មួយឆ្នាំ​មាន​នយ័ថាស្រូវកសិករ ផលិតបានហើយប៉ុន្តែវិសយ័ឯកជន​មិនមាន​ថវិការ​គ្រប់គ្រាន់ ក្នុងការបញ្ជាទិញ​ស្រូវ​ពីប្រជាកសិករ ដើម្បីកិនទុកធ្វើការនាំចេញទៅកាន់​ទីផ្សារ​អន្តរជាតិ។

លោក បន្តទៀតថាៈដើម្បីអោយសំរេចគោលនយោបាយរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការនាំចេញអង្ករ អោយ​​បាន​១​លានតោនក្នុងឆ្នាំ២០១៥​ លុះត្រាតែ​មាន​ការសហការ​យ៉ាង​យកចិត្តទុកដាក់ពី ក្រសួងស្ថាប័នពាក់ពន្ធ័នានា​ដូច​ជាៈ​​​​ក្រសួង​​​​​កសិកម្ម​​​ក្រសួង​ឧស្សា​ហកម្ម​រ៉ែនិងថាមពលជាពិសេសអគ្គនាយកដ្ឋាន អគ្គិ សនីកម្ពុជាក្រសួង​សាធារណៈ​ការនិងដឹកជញ្ជូនរួម​នឹងការចូលរួមពីវិស័យធនាគារផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៣ ការនាំចេញអង្ករ មានចំនួនត្រឹមតែស្ទើ៤០ភាគរយប៉ុណ្ណោះ នៃ១លានតោន​សម្រាប់​ឆ្នាំ​​២០១៥ គឺស្មើនឹងប្រមាណជិត៤សែនតោន៕
ដោយ៖ រតនា

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

កម្ពុជា​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល ទៅ​កាន់​ទីផ្សារ​​ប្រទេស​ជប៉ុន
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [712]

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយនាយកដ្ឋានពាណិជ្ជកម្ម និងវិនិយោគ​នៃមជ្ឈមណ្ឌល​អាស៊ាន-ជប៉ុន ផ្តល់ការយល់ដឹងពី និតិវិធីនៃការនាំចេញផលិតផលកម្ពុជា ដល់​វិស័យ​ឯកជន ជា​ប្រយោជន៍​... អានបន្ត


​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា ​និង​ម៉ាឡេស៊ី ​កើន​ដល់​ជាង​ ៤០០ ​លាន​ដុល្លារ​​នាឆ្នាំមុន​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [543]

ភ្នំពេញ៖ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី ក្នុង ឆ្នាំ​២០១៣ បាន​កើន​​ដល់​ចំនួន ៤២៨.៨៣ លាន​ដុល្លារ​អាម៉េរិក កើន​លើស​ឆ្នាំ ២០០៩ ចំនួន​ដល់ ១៥៤ ភាគរយ ដែល​កាលពី​ឆ្នាំ ២០០៩ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​ត្រឹមតែ ១៦៨.៧២ លាន​ដុល្លារ អាម៉េរិក​ប៉ុណ្ណោះ​។​... អានបន្ត


​ឆ្នាំ២០២០ ​កម្ពុជា​គ្រោង​នាំកៅស៊ួចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឲ្យបាន​២០​ម៉ឺនតោន ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [574]

ភ្នំពេញៈ ​ថ្លែងនៅក្នុងសែន ពិធី​ប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្ម​កម្ពុ​ជា ​សម្រាប់ឆ្នាំ២០១៤ ដល់ ឆ្នាំ​២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​បាន​រំពឹង​ទុកជាមុន​ថា ការនាំចេញ​កៅស៊ូរបស់ប្រទេស​...... អានបន្ត


​ឆ្នាំ២០១៣ ​ទុននាំ​ចូលសម្ភារៈ​សំណង់​មានការ​កើនឡើង​ប្រមាណជា​១៤​ភាគរយ ​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [571]

ភ្នំពេញៈ​ ខណៈពេលដែល​វិស័យ​សំណង់​មាន​សកម្មភាព​សាងសង់​ច្រើន​កម្ពុជា​ តម្លៃ​ទុន​នាំ​ចូល​សម្ភារៈ​​សំណង់​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ការវិនិយោគសំណង់អគារ ផ្លូវថ្នល់ រោងចក្រ សណ្ឋាគារ ជាដើមនោះ បានកើនឡើង​១៤ភាគរយ​ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១២​។... អានបន្ត


រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នារកគន្លឹះជំរុញការនាំអង្ករចេញ​​
ពាណិជ្ជកម្ម • កាលពី​ : 10 កន្លងទៅ • បើកមើល : [530]

ភ្នំពេញ៖ រដ្ឋាភិបាលដែលមា​នក្រសួងសេដ្ឋកិច្ច ជាសេនាធិការ បានបើកកិច្ចប្រជុំមួយ ជាមួ​យស្ថា​ប័​ន​​ពាក់ព័ន្ធ របស់​រដ្ឋាភិបាល ធនាគារពាណិជ្ជ ព្រមទាំងវិស័យឯកជន​ដែលជា​ប្រតិបត្តិក​រផ្ទា​ល់ ក្នុងវិ​ស័យស្រូវ អង្ករ ដើម្បីជួយជំរុញ​ឱ្យ​សម្រេចមហិច្ឆិតារបស់រាជរដ្ឋាភិបាល ក្នុង​ការ​នាំ​​អង្ករ​ចេ​ញយ៉ាងតិចឱ្យបាន១លានតោនក្នុងឆ្នាំ២០១៥។... អានបន្ត


ព័ត៌មាន​សំខាន់ៗ

តើក្រុមបិសាចក្រហម Man Utd អាចវាយបកលើក្រុម Olympaikos បានដែរឬទេ?

បាល់ទាត់៖ នៅវេលាម៉ោង ២និង៤៥នាទីរំលងអាធ្រាត្រក្នុងរ...អានបន្ត

សិល្បះ និងកីឡាអន្តរជាតិ • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [272]


វៀតណាម​ផ្តល់វិទ្យុ​ចំនួន៧ស្ថានីយ៍​ដល់ក្រសួងព័ត៌មាន​

ភ្នំពេញ៖ បន្ទាប់ពីដំណើរទស្សនៈកិច្ចរបស់សម្តេចតេជោ ហ...អានបន្ត

សន្តិសុខសង្គម • កាលពី​ : 10 ឆ្នាំមុន • បើកមើល : [245]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 15 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 5 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 276 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 745711​ នាក់